ព័ត៌មានអន្ដរជាតិ
ការលុប MoU ឆ្នាំ២០០១ ស្ថិតក្នុងសសរស្តម្ភសំខាន់ៗចំនួន៥ សម្រាប់អាណត្តិថ្មីរបស់អានុទីន
នៅក្នុងរបៀបវារៈដ៏ក្ដៅគគុកនាឱកាសបើកសម័យប្រជុំសភាដំបូង លោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ បានដាក់ចេញនូវសសរស្តម្ភសំខាន់ៗចំនួន៥ ដោយក្នុងនោះមានគោលនយោបាយអាទិភាពមួយដែលកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ គឺការបង្គាប់ឲ្យមានការសិក្សាជាបន្ទាន់ ដើម្បីឈានទៅរកការបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០១ រវាងថៃ និងកម្ពុជា ដែលពាក់ព័ន្ធនឹងតំបន់សមុទ្រទាមទារត្រួតគ្នា។

យោងតាមសេចក្តីថ្លែងការណ៍គោលនយោបាយដែលមានកម្រាស់២១ទំព័រ ចុះផ្សាយដោយ Thairath ថ្ងៃទី៩ខែមេសាឆ្នាំ២០២៦ លោកអានុទីន បានកំណត់យកបញ្ហាដែនសមុទ្រនេះជាចំណុចយុទ្ធសាស្ត្រក្នុងផ្នែកកិច្ចការបរទេស និងសន្តិសុខជាតិ។ លោកអានុទីន បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសភាថា រដ្ឋាភិបាលនឹងពន្លឿនការសិក្សាអំពីផលប៉ះពាល់ និងនីតិវិធីនៃការលុបចោល MOU នេះឲ្យបានឆាប់រហ័សបំផុត ដើម្បីធានាបាននូវអត្ថប្រយោជន៍ខ្ពស់បំផុតសម្រាប់ជាតិ និងការពារបូរណភាពទឹកដីរបស់ថៃ។
ចំពោះផ្នែកសេដ្ឋកិច្ច រដ្ឋាភិបាលអានុទីនមានបំណងជំរុញអាជីវកម្មខ្នាតតូច និងមធ្យម (SME) និងកែប្រែរចនាសម្ព័ន្ធសេដ្ឋកិច្ចឲ្យស្របតាមយុគសម័យឌីជីថល។ វិស័យកសិកម្មនឹងត្រូវផ្លាស់ប្តូរទៅជាកសិកម្មឆ្លាតវៃ ចំណែកឯវិស័យទេសចរណ៍នឹងត្រូវលើកកម្ពស់ឲ្យក្លាយជាគោលដៅចម្បងក្នុងតំបន់ ដោយផ្តោតលើគុណភាព និងតម្លៃខ្ពស់ជាជាងចំនួនភ្ញៀវ។ បន្ថែមពីនេះ ក្នុងផ្នែករដ្ឋបាលសាធារណៈ លោកអានុទីន បានជំរុញឲ្យមានការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល ដែលអនុញ្ញាតឲ្យមន្ត្រីរាជការអាចធ្វើការពីទីណាក៏បាន។
លើសពីនេះ រដ្ឋាភិបាលថៃក៏ផ្ដោតលើសុខុមាលភាពសង្គម ដោយសន្យាថានឹងផ្តល់ការអប់រំដោយឥតគិតថ្លៃពិតប្រាកដ និងកែលម្អប្រព័ន្ធធានារ៉ាប់រងសុខភាពជាតិឲ្យកាន់តែប្រសើរឡើងតាមរយៈបច្ចេកវិទ្យា AI។ ចំពោះបញ្ហាបរិស្ថាន ថៃមានគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឲ្យនៅសូន្យត្រឹមឆ្នាំ២០៥០ និងរៀបចំប្រព័ន្ធធានារ៉ាប់រងគ្រោះមហន្តរាយជាតិជូនដល់គ្រប់ខ្នងផ្ទះប្រជាពលរដ្ឋ៕
ប្រែសម្រួល៖ ឈាង
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៥ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


