ព័ត៌មានអន្ដរជាតិ
លោក ស៊ី អំពាវនាវឲ្យសមាជិក SCO ប្រឆាំងឥទ្ធិពលត្រួតត្រារបស់បស្ចិមប្រទេស
នៅក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ប្រធានាធិបតីចិន ស៊ី ជីនពីង លើកឡើងថា ប្រទេសជាសមាជិក គួរតែបន្តទប់ទល់នយោបាយត្រួតត្រា និងនយោបាយឥទ្ធិពលរបស់លោកខាងលិច ដើម្បីជួយកសាងប្រព័ន្ធអន្តរជាតិមួយដែលកាន់តែមានភាពយុត្តិធម៌។

តាមការផ្សាយរបស់ RT កាលពីថ្ងៃចន្ទទី១ខែកញ្ញាឆ្នាំ២០២៥ លោកស៊ី មានប្រសាសន៍ថា៖ «យើងគួរតែតស៊ូមតិដើម្បីពិភពលោកពហុប៉ូលមួយ ដែលស្មើភាពគ្នានិងមានសណ្តាប់ធ្នាប់ ព្រមទាំងដើម្បីសកលភាវូបនីយកម្មសេដ្ឋកិច្ចមួយដែលមានប្រយោជន៍ជាសកលនិងរួមបញ្ចូលគ្នា ហើយធ្វើឲ្យប្រព័ន្ធគ្រប់គ្រងសកលលោកកាន់តែមានយុត្តិធម៌ និងសមធម៌»។
មិនត្រឹមប៉ុណ្ណឹង មេដឹកនាំចិនក៏បានជំរុញឲ្យប្រទេសជាសមាជិកទាំងអស់ បន្តកិច្ចសហប្រតិបត្តិការឈ្នះៗដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ហើយត្រូវគោរពភាពខុសគ្នារបស់ជាតិរៀងៗខ្លួន ពង្រឹងការផ្លាស់ប្តូររវាងប្រជាជនរបស់ពួកគេ និងជំរុញឲ្យមានប្រសិទ្ធភាពកាន់តែខ្លាំង ព្រមទាំងរៀបចំគោលនយោបាយដោយផ្អែកលើព័ស្តុតាងនៅក្នុងអង្គការ SCO ផងដែរ។
ក្នុងកិច្ចប្រជុំនោះដែរ លោក ស៊ី បានកោតសរសើរចំពោះវឌ្ឍនភាពដែលសម្រេចបានដោយ SCO ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០០១មក និងបានគូសបញ្ជាក់អំពីអាទិភាពថ្មីៗ។

ដោយសំដៅលើគោលនយោបាយរបស់សហរដ្ឋអាមេរិកនិងបស្ចិមប្រទេស លោកស៊ីថ្លែងថា សមាជិកទាំងអស់ត្រូវតែប្រឆាំងនឹងផ្នត់គំនិតសង្គ្រាមត្រជាក់ ការប្រឈមមុខគ្នារវាងប្លុក និងទង្វើនៃការគំរាមកំហែង»។
សូមជម្រាបថា ប្រទេសជាង២០មកពីតំបន់អាស៊ី អឺរ៉ុប និងមជ្ឈិមបូព៌ា ក៏ដូចជាតំណាងអង្គការអន្តរជាតិធំៗ រួមមានអង្គការសហប្រជាជាតិ (UN) និងអាស៊ាន (ASEAN) ផងដែរ កំពុងចូលរួមក្នុងកិច្ចប្រជុំដែលរៀបចំដោយប្រទេសចិននៅទីក្រុង Tianjin។
បច្ចុប្បន្ន SCO មានសមាជិកចំនួន ១០ ប្រទេស ដូចជាចិន ឥណ្ឌា រុស្ស៊ី ប៉ាគីស្ថាន អ៊ីរ៉ង់ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន អ៊ូសបេគីស្ថាន និងបេឡារូស ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច និងសន្តិសុខក្នុងតំបន់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចិននឹងរៀបចំជំនួបកំពូលធំបំផុតមិនធ្លាប់មាន នៃ SCO ដែលគេយល់ថា ជាណាតូអាស៊ី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


