ព័ត៌មានអន្ដរជាតិ
ចិននឹងរៀបចំជំនួបកំពូលធំបំផុតមិនធ្លាប់មាន នៃ SCO ដែលគេយល់ថា ជាណាតូអាស៊ី
ប្រទេសចិននឹងរៀបចំកិច្ចប្រជុំកំពូលមេដឹកនាំនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលជាស្ថាប័នអន្តររដ្ឋាភិបាល នឹងត្រូវបានមជ្ឈដ្ឋានបស្ចឹមប្រទេស ចាត់ទុកជា «ណាតូប្រចាំតំបន់អាស៊ី» នឹងរៀបចំកិច្ចប្រជុំកំពូលដ៏ធំមិនធ្លាប់មានក្នុងប្រវតិ្តសាស្រ្តរបស់ខ្លួនក្នុងរយៈពេល២៥ឆ្នាំ។

រដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាជិក SCO បានជួបប្រជុំនៅទីក្រុង Tianjin ដើម្បីត្រៀមរបៀបវារៈសម្រាប់កិច្ចប្រជុំកំពូលនៅថ្ងៃទី៣១ខែសីហាក្រោយនេះ។ អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៥ខែមិថុនា២០០១ នៅទីក្រុងសៀងហៃ ហើយសមាជិកភាគច្រើននៃអង្គការនេះ គឺជាប្រទេសនៅក្នុងតំបន់អាស៊ីកណ្តាល និងអាស៊ីអឺរ៉ុប។
ក្រសួងការបរទេសចិន បានផ្សព្វផ្សាយថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បាននិយាយថា៖«កិច្ចប្រជុំកំពូលនៅ Tianjin នឹងក្លាយជាកិច្ចប្រជុំធំបំផុតមួយនៅក្នុងប្រវត្តិសាស្រ្តនៃការអភិវឌ្ឍន៍របស់ SCO»។
រដ្ឋមន្ត្រីការបរទេសចិន បានបង្ហាញជំនឿចិត្តថា៖«ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារបស់គ្រប់ភាគី កិច្ចប្រជុំកំពូល នៅTianjin ប្រាកដជានឹងក្លាយទៅជាព្រឹត្តិការណ៍ដ៏ធំដែលបង្ហាញពីសាមគ្គីភាព មិត្តភាព និងលទ្ធផលជាផ្លែផ្កា ហើយ SCO នឹងឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដែលកំណត់ដោយសាមគ្គីភាព ការសម្របសម្រួល ភាពរឹងមាំ និងផលិតភាព»។
ក្នុងកិច្ចប្រជុំកំពូលនៅខែខាងមុខនោះ មេដឹកនាំមកពីប្រទេសជាង២០ និងប្រធានអង្គការអន្តរជាតិចំនួន១០ គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូល និងព្រឹត្តិការណ៍ពាក់ព័ន្ធ។
ខណៈពេលដែលមានការលើកឡើងខ្លះ យល់ថា SCO ជាអ្នកប្រឆាំងទៅនឹងអង្គការណាតូ ឬថា ជាអង្គការណាតូប្រចាំតំបន់អាស៊ី ជាពិសេសដោយសារតែសមាជិកភាពកាន់តែច្រើនឡើងនៃបណ្តាប្រទេសដូចជាចិន និងរុស្ស៊ី ដែលកំពុងតែជាប់ដៃនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន។ រុស្ស៊ីដែលជារឿយៗ អះអាងថា សង្គ្រាមនៅអ៊ុយក្រែនគឺដើម្បីប្រឆាំងនឹងការពង្រីកឥទ្ធិពលរបស់លោកខាងលិចសំដៅទៅកាន់ប្រទេសរុស្ស៊ី។
មានភាពខុសប្លែកគ្នាជាមូលដ្ឋាននៅក្នុងអង្គការ NATO និង SCO គឺនៅត្រង់ថា NATO គឺជាសម្ព័ន្ធមិត្តយោធាដែលផ្តោតលើការការពារសមាជិកជារូម ឬហៅថា «សមូហភាព» ខណៈដែលអង្គការ SCO គឺជាអង្គការផ្តោតលើ នយោបាយ និងសេដ្ឋកិច្ចជាចម្បង ដោយផ្តោតលើសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ