ព័ត៌មានអន្ដរជាតិ
គីម ជុងអ៊ុន យកបង្គន់តាមខ្លួនទៅក្រុងប៉េកាំង អំឡុងចូលរួមព្យុហយាត្រាយោធាចិន
ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសជប៉ុន បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារដានណាមួយនៃទិន្នន័យជីវសាស្រ្តរបស់លោកពីការលាតត្រដាង ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនចូលរួមក្នុងព្យុហយាត្រាយោធានាថ្ងៃទី៣ខែកញ្ញា។

យោងតាមសារព័ត៌មាន Nikkei រថភ្លើងពាសដែកឯកជនរបស់លោក គីម ត្រូវបានបំពាក់ដោយបង្គន់ផ្ទាល់ខ្លួន ដើម្បីធានាថា កាកសំណល់រាងកាយរបស់គាត់មិនអាចត្រូវគេលួចយកទៅវិភាគបាន។ ប្រភពស៊ើបការណ៍នៅកូរ៉េខាងត្បូង និងជប៉ុនបានប្រាប់ថា វិធានការនេះគឺជាស្តង់ដារសម្រាប់ដំណើរទៅក្រៅប្រទេសរបស់លោក គីម ពោលគឺមិនមែនជារឿងថ្មីថ្មោងទេ។
កូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បាននាំយកបង្គន់ផ្ទាល់ខ្លួនរបស់លោក គីម ទៅចូលរួមកិច្ចប្រជុំកំពូលអន្តរកូរ៉េឆ្នាំ២០១៨ នៅឯភូមិ Panmunjom និងនៅកិច្ចប្រជុំកំពូលប្រទេសសិង្ហបុរីជាមួយសហរដ្ឋអាមេរិក។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចឆ្នាំ២០១៩ទៅកាន់ប្រទេសវៀតណាម ប្អូនស្រីរបស់លោក គីម គឺអ្នកស្រី គីម យ៉ូជុង ត្រូវបានគេមើលឃើញថាកំពុងប្រមូលកន្ទុយបារីដែលប្រើរួចរបស់បងប្រុសនៅស្ថានីយ៍រថភ្លើងមួយកន្លែងនៅភាគខាងត្បូងប្រទេសចិន ដែលជាទង្វើមួយដែលត្រូវបានបកស្រាយថាជាការការពារការយកគំរូ DNA។
Nikkei ក៏បានចុះផ្សាយទៀតថា លោក គីម ជៀសវាងការប្រើរបស់របរដែលរៀបចំដោយប្រទេសម្ចាស់ផ្ទះ តួយ៉ាងដូចជាការចុះហត្ថលេខាលើឯកសារគឺលោកប្រើប្រាស់ប៊ិចផ្ទាល់ខ្លួនដែលផ្តល់ដោយជំនួយការរបស់លោក។ នៅពេលស្នាក់នៅក្នុងសណ្ឋាគារ បុគ្គលិករបស់លោក គីម បានធ្វើអនាម័យក្នុងបន្ទប់ដោយខ្លួនឯង និងសម្អាតសរសៃសក់ ទឹកមាត់ ឬស្នាមម្រាមដៃដោយមិនបន្សល់ទុកស្នាមអ្វីឡើយ។ នៅឯកិច្ចប្រជុំកំពូលអន្តរកូរ៉េឆ្នាំ២០១៨ ជំនួយការថែមទាំងបានសម្លាប់មេរោគលើកៅអីរបស់លោក គីម ជាច្រើនដងនៅមុនពេលលោកអង្គុយ។
ក្រុមអ្នកវិភាគនិយាយថា វិធានការដ៏ចម្លែកនេះឆ្លុះបញ្ចាំងពីការឈ្លក់វង្វេងរបស់របបនេះចំពោះការណ៍សម្ងាត់ជុំវិញសុខភាពរបស់លោក គីម ដែលត្រូវបានចាត់ទុកជាបញ្ហាសន្តិសុខជាតិ។ មន្ត្រីកូរ៉េខាងត្បូងម្នាក់បានប្រាប់សារព័ត៌មាន Nikkei ថា «ព័ត៌មានសុខភាពរបស់មេដឹកនាំមានផលប៉ះពាល់យ៉ាងសំខាន់ទៅលើរបបកូរ៉េខាងជើង។ នោះហើយជាមូលហេតុដែលពួកគេប្រុងប្រយ័ត្នខ្លាំងបែបនេះដើម្បីបិទបាំងសូម្បីតែដានតូចបំផុត»៕

ដោយ៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


