Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសថៃ បើកការបាញ់ប្រហារក្នុងផ្សារ សម្លាប់មនុស្ស រួចធ្វើអត្តឃាត តាមក្រោយ

បានផុស

នៅ

បុរសថៃ ជាប៉ូលិស បានបើកការបាញ់ប្រហារក្នុងផ្សារមួយនៅខេត្ត Phetchaburi ​សម្លាប់មនុស្ស២នាក់ស្លាប់ រួចរូបគេក៏ធ្វើអត្តឃាត តាមក្រោយ។

(រូបថត៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Bangkok Post, ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង ៥:៤៣នាទី ព្រឹកព្រលឹមថ្ងៃសៅរ៍ទី៦ខែកញ្ញាឆ្នាំ២០២៥ នៅផ្សារក្នុងតំបន់ Tha Rab នៃស្រុក មឿង។ 

អាជ្ញាធរបានឲ្យដឹងថា ខ្មាន់កាំភ្លើងគឺជាប៉ូលិសប៉ុស្តិ៍ Muang Phetchaburi បាញ់សម្លាប់ប្តីប្រពន្ធមួយគូក្នុងវ័យ ៣០ឆ្នាំជាង នៅតូបលក់ស៊ុតក្នុងផ្សារ។ តាមការអះអាងពីប៉ូលិស ករណីនេះគឺផ្តើមចេញពីជម្លោះ ព្រោះខ្មាន់កាំភ្លើងនិងជនរងគ្រោះឧស្សាហ៍ឈ្លោះគ្នាណាស់។

ករណីនេះ គូសបញ្ជាក់ពីអំពើហិង្សាបង្កឡើងដោយប៉ូលិសថៃ ដែលកំពុងរីករាលដាលខ្លាំងទៅៗនៅក្នុងប្រទេស។ ជាក់ស្តែង កាលពីខែមុន មន្ត្រីប៉ូលិសថៃម្នាក់ បានធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួន នៅក្នុងរថយន្ត ខណៈការស៊ើបអង្កេតបង្ហាញថា ការសម្រេចចិត្តបញ្ចប់ជីវិតនេះគឺដោយសារ គាត់មានបញ្ហាផ្លូវចិត្តធុញថប់នឹងការងារ។

មន្ត្រីប៉ូលិសរូបនេះគឺជាវរសេនីយ៍ទោ Phitak Fansuk នៅផ្នែកស៊ើបអង្កេត ប្រចាំប៉ុស្តិ៍ Ban Klang នៃខេត្ត Phetchabun។

គាត់ត្រូវបានគេឃើញស្លាប់ក្នុងរថយន្ត Ford ពណ៌ស នៅឯហាងមួយក្នុងឃុំ Ban Klang ស្រុក Lom Sak នៃខេត្តនេះ។ សមត្ថកិច្ចក៏ប្រទះឃើញកាំភ្លើងខ្លីមួយដើម នៅក្បែរសពរបស់គាត់ផងដែរ។

ហេតុការណ៍នេះកើតឡើងត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទាហានថៃ បើកការបាញ់ប្រហារលើពលរដ្ឋក្នុងខេត្តសុរិន្ទ រួចធ្វើអត្ថឃាតខ្លូនឯងនៅក្នុងព្រៃ ដោយសារតែទាហានរូបនោះ ក៏មានជំងឺផ្លូវចិត្តនិងធុញថប់អារម្មណ៍ដូចគ្នានេះដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្រទះឃើញថ្នាំញៀនជិត១០០គីឡូអណ្តែតក្នុងប្រឡាយខេត្ត Samut Songkhram ប្រទេសថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម