ព័ត៌មានអន្ដរជាតិ
សហភាពនារីភូមា៖ ត្រឹមមួយខែសីហា ស្រ្តីមីយ៉ាន់ម៉ា ដល់ទៅ៧៣នាក់ ត្រូវស្លាប់ក្រោមដៃរបបយោធា
យោងតាមប្រភពពីសហភាពនារីភូមា (BWU) និងផ្សាយបន្តដោយសារព័ត៌មាន The Irrawaddy កាលពីថ្ងៃចន្ទទី៨ខែកញ្ញាឆ្នាំ២០២៥ ស្រ្តីមីយ៉ាន់ម៉ារហូតដល់ទៅ៧៣នាក់ ត្រូវបានសម្លាប់ក្រោមដៃរបបយោធា ត្រឹមមួយខែសីហា។

ក្នុងរបាយការណ៍ដែលផ្អែកលើប្រភពព័ត៌មានអាចទុកចិត្តបាននិងព័ស្តុតាងប្រមូលបាននៅនឹងកន្លែង, BWU បានឲ្យដឹងថា ក្នុងចំណោមជនរងគ្រោះទាំង៧៣នាក់ មាន៥៤នាក់ស្លាប់ដោយសារវាយប្រហារពីអាកាស, ៧នាក់ស្លាប់ដោយសារគ្រាប់ផ្លោង និងអ្នកនៅសេសសល់ផ្សេងទៀតស្លាប់ដោយការវាយប្រហារជើងគោក ការលួចដុតនិងអំពើហិង្សាផ្លូវភេទ។
នេះគឺជាតួលេខដ៏គួរឲ្យរន្ធត់ ដែលបង្ហាញពីការរងគ្រោះរបស់ស្រ្តីនៅក្នុងសង្គ្រាមស៊ីវិលមីយ៉ាន់ម៉ា ហើយ BWU បានអំពាវនាវជាបន្ទាន់ឲ្យអន្តរជាតិ ចូលជួយធ្វើអន្តរាគមន៍។
ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការអះអាងតែម្ខាងប៉ុណ្ណោះ។

សូមជម្រាបថា សង្គ្រាមស៊ីវិលនៅប្រទេសមីយ៉ាន់ម៉ា បានផ្ទុះឡើងបន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ ២០២១។ សង្គ្រាមបានចាប់ផ្តើមនៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ បន្ទាប់ពីកងទ័ពមីយ៉ាន់ម៉ា ធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតដែលដឹកនាំដោយលោកស្រី អ៊ុង សានស៊ូជី។
រដ្ឋប្រហារនេះបានបង្កឲ្យមានការបះបោររបស់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលក្រោយមកត្រូវបានបង្ក្រាបដោយហិង្សាពីសំណាក់របបយោធា។ ជាការឆ្លើយតប ប្រជាពលរដ្ឋបានបង្កើតក្រុមប្រដាប់អាវុធតស៊ូជាច្រើន ដើម្បីប្រយុទ្ធប្រឆាំងនឹងកងទ័ព។
គិតត្រឹមដើមឆ្នាំ ២០២៥ ប្រភពព័ត៌មានមួយចំនួនបានប៉ាន់ស្មានថា ចំនួនមនុស្សស្លាប់ក្នុងសង្គ្រាមនេះមានរហូតដល់ទៅ៥០ ០០០ នាក់។ តួលេខនេះរួមបញ្ចូលទាំងជនស៊ីវិលដែលត្រូវបានសម្លាប់ដោយរបបយោធា និងយុទ្ធជនដែលបាត់ជីវិតទាំងសងខាង។ ដោយឡែក ចំនួនអ្នករងរបួស និងបាត់ខ្លួនក៏មានរាប់ម៉ឺននាក់ដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទាហានរបបសឹកមីយ៉ាន់ម៉ា៦នាក់ត្រូវបានសម្លាប់ក្នុងការវាយឆ្មក់របស់ក្រុមប្រឆាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


