Connect with us

ព័ត៌មានអន្ដរជាតិ

មេភូមិភាគ២ថ្មីរបស់ថៃ ជាអតីតមិត្តរួមថ្នាក់ Boonsin Padklang 

បានផុស

នៅ

ក្នុងការរុះរើយោធាដ៏ធំប្រចាំឆ្នាំ ប្រទេសថៃបានតែងតាំងមន្ត្រីជាន់ខ្ពស់ថ្មីចំនួន៨៦២រូប ហើយក្នុងនោះបុគ្គលដែលទទួលបានការចាប់អារម្មណ៍បំផុតគឺលោក Weerayuth Raksil ដែលនឹងក្លាយជាមេភូមិភាគ២ថ្មី ជំនួស Boonsin Padklang ដែលនឹងត្រូវចូលនិវត្តន៍នៅថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៥។

លោក Weerayuth Raksil (រូបថត៖ Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Weerayuth ត្រូវគេដឹងថា គឺជាមិត្តរួមថ្នាក់របស់ Boonsin និងមេទ័ពជើងគោក Phana Klaewplodthuk។

ខាងក្រោមនេះគឺជាប្រវត្តិត្រួសៗរបស់លោក Weerayuth

លោក Weerayuth រហស្សនាម «Terng» ​មានស្រុកកំណើតនៅខេត្ត Roi Et ជានិស្សិតបញ្ចប់ការសិក្សានៅសាលា Roi Et Wittayalai ជំនាន់ទី៧៤, ជា​អតីត​និស្សិត​នៃ​សាលា​ត្រៀម​កងយោធពលភូមិន្ទ​ជំនាន់​ទី២៦ និង​ជា​អតីត​និស្សិត​នៃ​សាលា​​កងយោធពលភូមិន្ទ Chulachomklao ​ជំនាន់​ទី៣៧ ដែលជាមិត្តរួមថ្នាក់របស់ Boonsin និងមេទ័ពជើងគោក Phana។

លោក Weerayuth Raksil (រូបថត៖ Nation)

លោកធ្លាប់មានតួនាទីជាមេបញ្ជាការកងវរសេនាតូចថ្មើរជើងលេខ១៦១ និងជាអតីត​មេបញ្ជាការ​កងពលធំ​ថ្មើរជើង​លេខ​១៦ (​ជំរំ Bodindecha ខេត្ត Yasothon​)។

លោកក៏ធ្លាប់ជាអតីត​មេបញ្ជាការ​នៃ​ក្រុម​ការងារ​ពិសេស​ទី​៣ ត្រួត​ពិនិត្យ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ភូមិភាគ​ឦសាន​និងជាអតីត​មេបញ្ជាការ​កងពលធំ​ថ្មើរជើងលេខ​៦ ក៏ដូច​ជា​មេបញ្ជាការ​នៃ​ក្រុម​ការងារ ​Suranaree ដែល​មើល​ការ​ខុស​ត្រូវ​ព្រំដែន​កម្ពុជា-ថៃផងដែរ។

លោក Weerayuth Raksil (រូបថត៖ Nation)

ថ្មីៗ លោក Weerayuth បានដឹកនាំក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (IOT) មកពីប្រទេសចំនួន៨ ដើម្បីត្រួតពិនិត្យទីតាំងនៅតាមព្រំដែនកម្ពុជា-ថៃ។

មុននេះ លោកក៏ត្រូវបានចាត់តាំងឲ្យចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ីផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តើមេភូមិភាគ១ថ្មីរបស់ថៃ ជានរណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម