ព័ត៌មានអន្ដរជាតិ
សុខភាពម្ដាយទ្រុឌទ្រោមខ្លាំង កូនប្រុសលោកស្រី ស៊ូជី ស្រែកអំពាវសុំឲ្យដោះលែងបន្ទាន់
កូនប្រុសទីពីររបស់អតីតមេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅថ្ងៃទី១៣ ខែកញ្ញា បានស្រែកអំពាវនាវដល់សហគមន៍អន្តរជាតិ សូមជួយដល់ម្ដាយរបស់លោក ជាពិសេសដើម្បីធានាដល់ការដោះលែងកាន់តែលឿន។ បន្ទាប់ពីសុខភាពរបស់លោកស្រី អ៊ុងសាន ស៊ូជី កាន់តែទ្រុឌទ្រោមខ្លាំងទៅៗនៅក្នុងមន្ទីរឃុំឃាំងអស់រយៈពេលជាង៣ឆ្នាំ។

លោក Kim Aris បច្ចុប្បន្នរស់នៅប្រទេសអង់គ្លេស បាននិយាយទៅកាន់សារព័ត៌មាន NHK ថា ខ្លួនបានទទួលសំបុត្រពីម្តាយកាលពីជាង ២ ឆ្នាំមុន គឺជាសំបុត្រតែមួយគត់ដែលបានទទួលពីគាត់ ចាប់តាំងពីយោធាបានដណ្តើមអំណាចនៅឆ្នាំ ២០២១មកម៉្លេះ។
កូនប្រុសទី២របស់អតីតមេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យវ័យ៨០ឆ្នាំ បានបញ្ចាក់បន្ថែមទៀតថា ចាប់តាំងពីម្ដាយត្រូវយោធាឃុំឃាំង គ្មានសមាជិកគ្រួសារ ឬមេធាវីផ្ទាល់ខ្លួន ត្រូវបានអនុញ្ញាតឲ្យជួបលោកស្រីនោះទេ។
ដូច្នេះហើយ ក្នុងនាមលោកជាកូនប្រុស សូមអំពាវនាវឲ្យដោះលែងម្តាយជាបន្ទាន់ ដោយមិនភ្លេចសង្កត់ធ្ងន់ថា គាត់មានជំងឺបេះដូងប្រចាំកាយ ហើយស្ថានភាពរបស់គាត់ អាចនឹងកាន់តែអាក្រក់ទៅៗនាពេលខាងមុខ។ ជាងនេះទៅទៀត ពន្ធនាគារដែលម្តាយជាប់ឃុំឃាំង បានរងការខូចខាតពីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយ ដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ា កាលពីខែមីនា។
លោក Aris បាននិយាយថា គាត់ចង់ឲ្យសហគមន៍អន្តរជាតិធ្វើវាបន្ថែមទៀត សម្រាប់ការដោះលែងលោកស្រី អ៊ុងសាន ស៊ូជី ។ នៅក្នុងនោះ លោកបានដាក់ឈ្មោះប្រទេសចិន ឥណ្ឌា និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បច្ចុប្បន្នជាប្រធានម៉ាឡេស៊ី ជាប្រទេសដែលអាចជួយម្ដាយរបស់លោកបាននាពេលនេះ។
ទោះជាយ៉ាងណាក៏ដោយ ផ្ទុយពីការអះអាងរបស់កូនប្រុស អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា បាននិយាយកាលពីសប្តាហ៍មុនថា លោកស្រី អ៊ុងសាន ស៊ូជី នៅតែមានសុខភាពល្អដដែល ហើយក៏គ្មានបញ្ហាអី្វដូចការលើកឡើងរបស់កូនប្រុសលោកស្រីនោះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មុនលាលែងតំណែង នាយករដ្ឋមន្ត្រី ជប៉ុន ចង់ជួបប្រធានាធិបតី កូរ៉េ ចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


