ព័ត៌មានអន្ដរជាតិ
កាន់តែក្តៅ! ការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា ធ្លាយចូលដល់ដីថៃហើយ មានទាំងការផ្ទុះគ្រាប់ផ្លោង
ស្ថានការណ៍នៅភាគខាងលិចប្រទេសថៃកាន់តែធ្ងន់ធ្ងរទៅៗហើយ ខណៈការប្រយុទ្ធគ្នាដ៏ក្តៅគគុករវាងកងទ័ពរបបសឹកមីយ៉ាន់ម៉ាជាមួយក្រុមប្រឆាំងប្រដាប់អាវុធ បានរាលដាលចូលដីថៃ ដោយមានគ្រាប់ផ្លោងបាញ់ធ្លាយចូលដល់ខេត្ត Tak។

ដោយដកស្រង់ប្រភពពីសារព័ត៌មានថៃ, គេហទំព័រ Myanmar Now ផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២៥ខែកញ្ញាឆ្នាំ២០២៥ថា ស្នូរផ្ទុះត្រូវបានគេឮនៅក្នុងខេត្ត Tak នៃប្រទេសថៃ។ វាជាការផ្ទុះគ្រាប់ផ្លោងដែលបាញ់ធ្លាយចូលដល់ដីថៃ ពីការប្រយុទ្ធគ្នាយ៉ាងក្តៅគគុកនៅក្រុង Lay Kay Kaw New ភាគខាងត្បូងតំបន់ Myawaddy នៃរដ្ឋ Karen។
យ៉ាងណាមិនមានរបាយការណ៍ពីជនរងគ្រោះនៅខាងដីថៃទេ ប៉ុន្តែកងទ័ពថៃក៏បានដាក់ពង្រាយនៅតាមព្រំដែនរួចហើយផងដែរ ដើម្បីពង្រឹងសន្តិសុខ។

ថៃ បានដាក់ពង្រាយកងកម្លាំងមកពីអង្គភាព Rajamanu, កងកម្លាំង Naresuan, កងវរសេនាធំថ្មើរជើងលេខ៣៥ និងនគរបាលល្បាតព្រំដែនទី៣៤ នៅតាមស្រុក Mae Sot, Umphang, Phop Phra, Tha Song Yang និង Mae Ramat ក្នុងខេត្ត Tak។
ដោយស្ថិតក្នុងកម្រិតប្រុងជើងការខ្ពស់ ភូមិភាគ៣របស់ថៃ ក៏បង្កើនការល្បាតនិងត្រួតពិនិត្យស្ថានភាពនៅតាមបណ្តោយព្រំដែនផងដែរ ហើយឈរជើង២៤ម៉ោងលើ២៤ម៉ោង ដើម្បីត្រៀមខ្លួនដោះស្រាយបញ្ហា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទ័ពថៃត្រៀមខ្លួន ខណៈការប្រយុទ្ធគ្នាខ្លាំងក្លានៅមីយ៉ាន់ម៉ា រាលដាលកាន់តែកៀកដីថៃ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


