Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងសេអ៊ូលព្រមានថា កូរ៉េខាងជើង ជិតផលិតបានអាវុធនុយក្លេអ៊ែរ បាញ់ដល់អាមេរិកហើយ

បានផុស

នៅ

ប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung បានព្រមានថា ប្រទេសកូរ៉េខាងជើង ជិតផលិតបានអាវុធនុយក្លេអ៊ែរ ដែលបាញ់ដល់សហរដ្ឋអាមេរិកហើយ។ នេះបើតាមការផ្សាយរបស់ The Straits Times

ប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅឯទីក្រុងញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍ទី២៥ខែកញ្ញាឆ្នាំ២០២៥ មេដឹកនាំវ័យ៦១ឆ្នាំរូបនេះនិយាយថា ទីក្រុងព្យុងយ៉ាងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយហើយនៃការផលិតមីស៊ីលអន្តរទ្វីប ICBM បំពាក់ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរ ដែលមានសមត្ថភាពបាញ់ដល់សហរដ្ឋអាមេរិក។

លោកគូសបញ្ជាក់ថា ដ្បិតមិនទាន់ជោគជ័យក៏ពិតមែន ប៉ុន្តែកូរ៉េខាងជើងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយហើយនៃការសម្រេចបាននូវមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដើម្បីបំផ្ទុះសហរដ្ឋអាមេរិក។

លោក គីម នៅមូលដ្ឋានមីស៊ីលកូរ៉េខាងជើង (រូបថត៖ Reuters)

យ៉ាងណា ទន្ទឹមនោះលោក Lee ក៏អះអាងដែរថា មានតែប្រមុសសេតវិមាន ដូណាល់ ត្រាំ តែម្នាក់គត់ ដែលអាចចរចាជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បាន។

សូមជម្រាបថា កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាកិច្ចខិតខំប្រឹងប្រែងជាយូរណាស់មកហើយរបស់ប្រទេសនេះ ដើម្បីអភិវឌ្ឍអាវុធបរមាណូ ក្នុងគោលបំណងធំបំផុតគឺទុកការពារខ្លួន។

ការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើង (រូបថត៖ Reuters)

កម្មវិធីនេះចាប់ផ្តើមតាំងពីទសវត្សរ៍ឆ្នាំ១៩៥០មកម្ល៉េះ ដោយផ្តោតលើការស្រាវជ្រាវនុយក្លេអ៊ែរសម្រាប់ថាមពល ប៉ុន្តែក្រោយមក ក៏ប្តូរទៅជាការផលិតអាវុធវិញ។

កូរ៉េខាងជើង បានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរក្រោមដីលើកដំបូងរបស់ខ្លួននៅឆ្នាំ២០០៦ ហើយមកដល់ឆ្នាំ២០២៤ ទីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលផ្លោងអន្តរទ្វីបដ៏ធំបំផុតរបស់ខ្លួនគឺ Hwasong-19 ដែលបានហោះចូលជ្រៅទៅក្នុងលំហ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចារកម្ម​ក្រុង​សេអ៊ូល៖ អាមេរិកនឹងវាយកូរ៉េខាងជើង បើកូរ៉េខាងត្បូងរងការវាយប្រហារនុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម