Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះ Bualoi វាយប្រហារប្រទេសហ្វីលីពីនសម្លាប់មនុស្ស៣នាក់និងជម្លៀសប្រជាជនជាង៤០ម៉ឺននាក់

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA ប្រទេសហ្វីលីពីនបានជម្លៀសមនុស្សជាង ៤០ម៉ឺន នាក់កាលពីថ្ងៃទី ២៦ ខែកញ្ញា ខណៈដែលព្យុះត្រូពិច Bualoi ដ៏ខ្លាំងក្លាបានបោកបក់ពាសពេញកោះ Luzon និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣ នាក់។

ប្រជាជនហ្វីលីពីនជម្លៀសចេញ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្យុះនេះធ្វើឲ្យមានខ្យល់បក់រហូតដល់១១០គីឡូម៉ែត្រក្នុងមួយម៉ោង ធ្វើឱ្យដើមឈើដួលរលំ ផ្តាច់ខ្សែភ្លើង ប៉ើងដំបូលផ្ទះ និងអគារ ដោយបង្ខំឱ្យប្រជាជនភៀសខ្លួន ខណៈមនុស្សមួយចំនួនបានរងរបួសនិងបាត់ខ្លួន។

ខ្យល់ព្យុះនេះបានវាយប្រហារប្រទេសហ្វីលីពីន តែប៉ុន្មានថ្ងៃបន្ទាប់ពីព្យុះទីហ្វុង Ragasa បានសម្លាប់មនុស្ស១៤នាក់ក៏ដូចជាបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរនៅប្រទេសតៃវ៉ាន់។ អាជ្ញាធរហ្វីលីពីនបានព្រមានថា Bualoi អាចពង្រឹងត្រឡប់ទៅជាព្យុះទីហ្វុងវិញ នៅពេលដែលវាផ្លាស់ទីទៅក្នុងសមុទ្រចិនខាងត្បូង។

មកដល់ពេលនេះប្រតិបត្តិការជួយសង្គ្រោះនៅតែបន្តស្វែងរកអ្នកនេសាទប្រាំនាក់ដែលបាត់ខ្លួនក្នុងអំឡុពេលមានទឹកជំនន់។ ក្រុមមន្ត្រីហ្វីលីពីនក៏បានព្រមានអំពីការកើនឡើងនៃកម្ពស់ទឹកសមុទ្រដល់ទៅ ៣ ម៉ែត្រឯណោះ។

គួរបញ្ជាក់ថាប្រទេសហ្វីលីពីន ដែលជាប្រទេសងាយរងគ្រោះបំផុតក្នុងគ្រោះមហន្តរាយធម្មជាតិបំផុត ដោយប្រឈមនឹងព្យុះចំនួន ២០ជារៀងរាល់ឆ្នាំ៕

ប្រជាជនរៀបចំទូកនេសាទការពារព្យុះ

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម