ព័ត៌មានអន្ដរជាតិ
ចៅក្រមតុលាការ ICC សម្រេចបន្តសវនាការកាត់ទោសលោក Duterte
រឿងក្ដីដ៏ក្ដៅគគុករបស់អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានឈានដល់ដំណាក់កាលសំខាន់មួយទៀតហើយ បន្ទាប់ពីចៅក្រមឧទ្ធរណ៍នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានសម្រេចថា តុលាការពិតជាមានអំណាចពេញលេញក្នុងការកាត់ទោសមេដឹកនាំរូបនេះ ពាក់ព័ន្ធនឹងតួនាទីយ៉ាងសំខាន់របស់លោកអំឡុងយុទ្ធនាការបង្ក្រាបគ្រឿងញៀនដែលបណ្តាលឲ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត។ ការសម្រេចនេះបានធ្វើឲ្យបំណងរបស់ភាគីការពារក្ដី ដែលចង់ឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើលោក Duterte ត្រូវរលាយសាបសូន្យ។

យោងតាមការចុះផ្សាយនាថ្ងៃទី២៣ខែមេសាឆ្នាំ២០២៦របស់ Asia One នៅឯប្រទេសហ្វីលីពីនឯណោះវិញ គ្រួសារនៃជនរងគ្រោះដែលបានតាមដានការផ្សាយបន្តផ្ទាល់នៃការប្រកាសសាលក្រមនេះ បានផ្ទុះការត្រេកអរយ៉ាងខ្លាំង រហូតមានការស្រែកហ៊ោពេញសាកលវិទ្យាល័យដែលពួកគេបានជួបជុំគ្នាកាលពីថ្ងៃពុធ។ សម្រាប់ពួកគេ នេះគឺជាពន្លឺនៃយុត្តិធម៌ដែលរង់ចាំជាយូរមកហើយ។ ដោយឡែក លោក Duterte ដែលបច្ចុប្បន្នមានវ័យ៨១ឆ្នាំ និងកំពុងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគាររបស់តុលាការ ICC នៅទីក្រុងឡាអេ ចាប់តាំងពីខែមីនាឆ្នាំ២០២៥មកនោះ មិនបានបង្ហាញខ្លួននៅក្នុងបន្ទប់សវនាការដោយផ្ទាល់ឡើយ។
ចំណុចចម្រូងចម្រាសបំផុតនៅក្នុងរឿងក្ដីនេះ គឺការដែលប្រទេសហ្វីលីពីនបានដកខ្លួនចេញពីសមាជិកភាពនៃតុលាការ ICC កាលពីឆ្នាំ២០១៨។ មេធាវីការពារក្ដីរបស់លោក Duterte បានយកហេតុផលនេះមកអះអាងថា តុលាការលែងមានសិទ្ធិកាត់ទោសកូនក្ដីរបស់ខ្លួនទៀតហើយ និងបានទាមទារឲ្យមានការដោះលែងលោកជាបន្ទាន់។ ប៉ុន្តែ ចៅក្រមឧទ្ធរណ៍បានបដិសេធការលើកឡើងនេះ ដោយពន្យល់ថា ការស៊ើបអង្កេតបឋមបានចាប់ផ្ដើមតាំងពីមុនពេលហ្វីលីពីនដកខ្លួនចេញម្ល៉េះ ដូច្នេះតុលាការនៅតែមានអំណាចបន្តនីតិវិធីលើបទល្មើសដែលបានកើតឡើងក្នុងអំឡុងពេលនោះដដែល។
តាមការចោទប្រកាន់របស់រដ្ឋអាជ្ញា លោក Duterte បានបង្កើត និងបង្កប់កងកម្លាំង ព្រមទាំងផ្ដល់អាវុធដល់ក្រុមខ្មាន់កាំភ្លើង ដើម្បីតាមសម្លាប់អ្នកជួញដូរ និងអ្នកប្រើប្រាស់គ្រឿងញៀន ក្នុងអំឡុងពេលលោកកាន់អំណាចពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២។ យ៉ាងណាមិញ លោក Duterte តែងតែបដិសេធ និងអះអាងថា លោកគ្រាន់តែបញ្ជាឲ្យប៉ូលិសបាញ់សម្លាប់ក្នុងករណីការពារខ្លួនតែប៉ុណ្ណោះ៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


