ព័ត៌មានអន្ដរជាតិ
លោកត្រាំ ព្រលយកិច្ចព្រមព្រៀងបទឈប់បាញ់នៅ ហ្គាហ្សា តែរឿងលម្អិតសុំលាក់សិន
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រទី២៦ ខែកញ្ញា បានមានប្រសាសន៍ថា លោកជិតទទួលបានកិច្ចព្រមព្រៀង ដែលនឹងនាំទៅរកបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប។ ប៉ុន្តែព័ត៌មានលម្អិតជាក់លាក់អំពីផែនការនេះនៅមិនទាន់ច្បាស់នៅឡើយ ដូច្នេះលោកសុំលាក់វាសិន។

យោងតាម NHK លោកត្រាំបានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមាននាថ្ងៃដដែលថា «វាមើលទៅដូចជាយើងមានកិច្ចព្រមព្រៀងលើតំបន់ហ្គាហ្សារួចទៅហើយ។ ពេលនេះខ្ញុំគិតថា វាជាកិច្ចព្រមព្រៀងមួយដែលនឹងទទួលបាននូវចំណាប់ខ្មាំងមកវិញ វានឹងក្លាយជាកិច្ចព្រមព្រៀងដែលនឹងបញ្ចប់សង្គ្រាមឆាប់ៗ»។
កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីអាមេរិកបានជួបប្រជុំជាមួយមេដឹកនាំ និងមន្ត្រីមកពីបណ្តាប្រទេសអារ៉ាប់ និងមូស្លីមនៅទីក្រុងញូវយ៉ក នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ។ ជាងនេះទៀត បេសកជនពិសេសរបស់សហរដ្ឋអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff បានបង្ហាញថា រដ្ឋបាលត្រាំំបាននិងបង្ហាញផែនការ ២១ ចំណុចនៅក្នុងកិច្ចប្រជុំ។
គេហទំព័រព័ត៌មានអាមេរិក Axios និយាយថា គោលការណ៍សំខាន់ៗរួមមានការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ទាំងអស់ ការដកខ្លួនជាបណ្តើរៗរបស់អ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីប និងផែនការក្រោយសង្គ្រាមដែលរួមបញ្ចូលយន្តការគ្រប់គ្រងនៅតំបន់ហ្គាហ្សាដោយគ្មានក្រុមហាម៉ាស។
យ៉ាងណាមិញ លោកត្រាំនឹងជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដែលកំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក នាសប្តាហ៍ក្រោយ។ មេដឹកនាំទាំងពីរ ទំនងជានឹងផ្លាស់ប្តូរទស្សនៈលើផែនការផ្សេងៗជាមួយគ្នា៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖គីម ជុងអ៊ុន៖ យើងត្រូវប្រើគ្រប់ធនធានទាំងអស់ដើម្បីគាំទ្រកម្មវិធីនុយក្លេអ៊ែរការពារទឹកដី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


