ព័ត៌មានអន្ដរជាតិ
បំណុលអ៊ុយក្រែនកើនលើសពី GDP ដល់ជាង ១៩២ពាន់លានដុល្លារ
យោងតាមការចុះផ្សាយរបស់ Interfax គិតត្រឹមចុងខែសីហាឆ្នាំ២០២៥ បំណុលសាធារណៈ និងបំណុលរដ្ឋសរុបរបស់អ៊ុយក្រែនបានឈានដល់ ១៩២,៧១ពាន់លានដុល្លារ។ នេះឆ្លុះបញ្ចាំងពីការកើនឡើងគួរឲ្យកត់សម្គាល់ ខណៈគ្រាន់តែនៅក្នុងខែសីហាតែឯង អ៊ុយក្រែនបានកើនបំណុល ៦,៥៨ពាន់លានដុល្លារ។

បំណុលបរទេសមានចំនួន ១៤៥,១៧ពាន់លានដុល្លារ (៧៥,៣៤% នៃបំណុលសរុប) ខណៈដែលបំណុលក្នុងស្រុកមានចំនួន ៤៧,៥៤ពាន់លានដុល្លារ។ នៅចុងខែសីហាឆ្នាំ២០២៥ បំណុលសាធារណៈសរុបបានលើសពីផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសសម្រាប់ឆ្នាំ២០២៤ ដែលមានចំនួន ១៩០,៧ពាន់លានដុល្លារ។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករថា បំណុលសាធារណៈសរុបរបស់អ៊ុយក្រែននឹងកើនឡើងដល់ ១១០% នៃ GDP នៅចុងឆ្នាំ២០២៥។
បំណុលសាធារណៈដ៏ច្រើនរបស់អ៊ុយក្រែន គឺបណ្តាលមកពីការឈ្លានពានពេញទំហឹងរបស់រុស្ស៊ីក្នុងឆ្នាំ២០២២ ដែលបានធ្វើឲ្យមានភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចដែលកើតរួចមកហើយតាំងពីមុនសង្គ្រាមទៅទៀត។ សង្រ្គាមបានបណ្ដាលឲ្យមានការកើនឡើងនៃការចំណាយយោធា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធដ៏ធំ និងការដួលរលំនៃប្រាក់ចំណូល ដោយបង្កើតឱនភាពថវិកាដ៏ធំព្រោះការខ្ចីប្រាក់អន្តរជាតិ។
ការចំណាយលើការការពារ និងសន្តិសុខបានកើនឡើងយ៉ាងខ្លាំង ដោយប្រើប្រាស់ច្រើនជាង ២៥% នៃ GDP របស់អ៊ុយក្រែនជារៀងរាល់ឆ្នាំ។ ជាមួយនឹងចំណូលពន្ធធ្លាក់ចុះយ៉ាងគំហុកដោយសារសង្រ្គាម រដ្ឋាភិបាលត្រូវខ្ចីប្រាក់យ៉ាងច្រើនពីដៃគូអន្តរជាតិ ដើម្បីផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែងយោធារបស់ខ្លួន និងគ្របដណ្តប់លើការចំណាយមិនមែនផ្នែកយោធា ដូចជា ប្រាក់សោធននិវត្តន៍ អត្ថប្រយោជន៍សង្គម និងជំនួយសម្រាប់ជនភៀសខ្លួនក្នុងស្រុក។
បន្ទាប់ពីការលុកលុយ GDP របស់អ៊ុយក្រែនបានធ្លាក់ចុះជិត ៣០% ក្នុងឆ្នាំ២០២២។ សមត្ថភាពផលិតកម្មត្រូវបានរាំងស្ទះ ដោយការបំផ្លិចបំផ្លាញសម្ភារៈបរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលនាំឲ្យមានការថយចុះយ៉ាងខ្លាំងនៃការនាំចេញ។ ការនាំចូលទំនិញយោធា និងទំនិញពាក់កណ្តាលសម្រេច បានកើនឡើងដើម្បីបំពេញតម្រូវការរបស់ប្រទេស ដែលបង្កើតអតុល្យភាពពាណិជ្ជកម្មយ៉ាងខ្លាំង។
មួយផ្នែកធំនៃបំណុលថ្មីបានមកពីការខ្ចីពីខាងក្រៅ ជាចម្បងពីសហភាពអឺរ៉ុប IMF ធនាគារពិភពលោក និងប្រទេសជាដៃគូផ្សេងទៀត។ ទោះប្រាក់កម្ចីទាំងនេះភាគច្រើនគឺជា «សម្បទាន» ជាមួយនឹងអត្រាការប្រាក់ទាប និងរយៈពេលសងត្រឡប់យូរ ពួកវានៅតែបន្ថែមបន្ទុកបំណុលដ៏ធ្ងន់ធ្ងរសម្រាប់អ៊ុយក្រែន។
រឹតតែលំបាកជាងនេះ សង្រ្គាមបានបង្កើនការពឹងផ្អែករបស់អ៊ុយក្រែនលើបំណុលរូបិយប័ណ្ណបរទេសដែលមានហានិភ័យខ្ពស់។ ការធ្លាក់តម្លៃលុយ hryvnia របស់អ៊ុយក្រែន បានធ្វើឲ្យការទូទាត់សងកាន់តែមានតម្លៃខ្ពស់ជាងមុន៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


