Connect with us

ព័ត៌មានអន្ដរជាតិ

​លោក ​អានុទីន ទៅទស្សនកិច្ច​ខេត្តសុរិន្ទ​ ដោយ​នាំ​ទាំង​រដ្ឋមន្ត្រីការពារជាតិទៅផង​

បានផុស

នៅ

លោក អានុទីន ចានវីរៈគុល​ (Anutin Charnvirakul) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹ​ង​​ទៅ​ទស្សនកិច្ច​​​នៅ​ខេត្តសុរិន្ទ​​​​​​​របស់​ប្រទេសថៃ ជាប់​នឹងខេត្ត​ឧត្តរមានជ័យ​​​របស់​ប្រទេសកម្ពុជា​នៅថ្ងៃទី៣ខែ​​​តុលា ស្របពេលដែលបញ្ហា​​​ជម្លោះ​ព្រំដែនរវាងកម្ពុជា​និង​ថៃ​នៅតែ​អូសបន្លាយ​។

លោក អានុទីន ចានវីរៈគុល​ (Anutin Charnvirakul) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ The standard
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​សារ​ព័ត៌មាន​បាង​កក​ប៉ុស្តិ៍រ​បស់​ថៃ​ បាន​ផ្សាយ​ថា ​នាយករដ្ឋមន្ត្រី​ អានុទីន អមដំណើរ​ដោយ​​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារជាតិ នាយឧត្តមសេនីយ៍ Nataphol Nakphani​ch ​នឹងទៅ​បំពេញទស្សនកិច្ច​នៅខេត្តសុរិន្ទ។

​​​មិន​មាន​​ព័ត៌មាន​លម្អិត​អំពីដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រីអានុទីន​នោះទេ ប៉ុន្តែ​​មាន​ការ​លើក​ឡើង​ថា ក្រោយ​​ទទួលបាន​អំណាច​ពេញលេញ​ លោក អានុទីន ត្រូវ​ទៅកាន់​តំបន់ខេត្តដែល​មាន​ការ​គាំទ្រ​ខ្លាំង​ចំពោះ​គណបក្ស​ភូមិចៃ​ថៃរបស់​លោក ក្នុងការ​បោះឆ្នោត​​​​កាលពីខែ​ឧសភា​ឆ្នាំ​២០២៣។

​​គណបក្ស​​ភូមិចៃ​ថៃ​ បាន​ឈ្នះឆ្នោត​លំដាប់លេខ​រៀងទី៣ បន្ទាប់​ពីគណបក្ស​​​​ឆ្ពោះទៅមុខ និង គណបក្ស​ភឿថៃ​របស់​លោក​ស្រី​​ ផែថងថាន ស៊ីណាវ៉ាត្រ។ តាមសេចក្តីរាយការណ៍​កន្លងមក គណបក្ស​ភូមិចៃ​ថៃ​មានភាព​ខ្លាំង​នៅក្នុងខេត្តបុរីរាំ ខេត្តសុរិន្ទ ខេត្ត ណាខនរាជាសីមា (Nakhon Ratchasima (Korat)) និង​ខេត្ត​ផ្សេងៗ​ទៀត​នៅ​​តំបន់​ភាគឦសាន្តថៃ ដូចជា ខេត្ត Sisaket ខេត្ត Ubon Ratchathani, និង ខេត្ត Amnat Charoen។​

​​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រីថៃ​ដែលទើប​​​​​ប្រកាស​អនុវត្តគោលនយោបាយ​​​របស់​ខ្លួននៅ​មុខសភា​កាលថ្ងៃទី​២៩​និង​ថ្ងៃ​ទី​៣០ខែ​កញ្ញា​កន្លងទៅនេះ ​ក៏កើត​ឡើង​​ចំពោះដែលស្ថានភាព​​​ជម្លោះ​ព្រំដែន​រវាងកម្ពុជា​និង​ថៃ​​មិនទាន់​ធូរស្រាល និង មិនទាន់​រកច្រក​ចេញ​ឃើញនៅឡើយ​។

នៅ​ថ្ងៃ​ទី​​២​ខែតុលានេះ ​រដ្ឋាភិបាល​ថៃ​​ដឹកនាំ​ដោយ​លោក អានុទីន ក៏បាន​​ប្រជុំ​​ក្រុមប្រឹក្សា​សន្តិសុខជាតិ (NSC) ដើម្បី​​​ពិនិត្យ​មើល​​ផ្លាស់ប្តូរ​​ក្បាល​ម៉ាស៊ីន​ដឹកនាំ​នៃ​គណៈកម្មការ​ព្រំដែន​ចម្រុះ​​ (JBC) ភាគី​ថៃ​​ ដើម្បី​ជំនួស​​តំណែង លោក Prasas Prasasvinitchai ដែល​ទើប​​បាន​ដឹកនាំ​ប្រតិភូ​​ចរចាព្រំដែន​ថៃ​មក​ប្រជុំ​នៅកម្ពុជា​កាលថ្ងៃទី​១៤ខែ​មិថុនា​ ២០២៥​​កន្លងទៅនេះ​នៅរាជធានី​ភ្នំពេញ៕

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម