Connect with us

ព័ត៌មានអន្ដរជាតិ

កងកម្លាំងអ៊ីស្រាអែលស្ទាក់ចាប់កងនាវាដឹកជំនួយទៅហ្គាហ្សា និងឃាត់ខ្លួនសកម្មជនរាប់រយនាក់

បានផុស

នៅ

កងកម្លាំងទ័ពជើងទឹកអ៊ីស្រាអែលបានស្ទាក់ចាប់នាវាជាច្រើនរបស់ Global Sumud Flotilla ដែលជាក្បួនមាននាវាចំនួន៤៤ គ្រឿងដែលដឹកជំនួយមនុស្សធម៌ និងសកម្មជនប្រហែល ៥០០ នាក់ទៅកាន់តំបន់ហ្គាហ្សា ដោយឃាត់ខ្លួនអ្នកដំណើររាប់រយនាក់រួមទាំងសកម្មជនអាកាសធាតុដ៏ល្បីល្បាញស៊ុយអែត Greta Thunberg ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០២ខែតុលា។

ក្បួននាវាដឹកជំនួយមនុស្សធម៌ទៅហ្គាហ្សា។ (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងហោចណាស់មានកប៉ាល់ចំនួនប្រាំមួយ រួមទាំងនាវានាំមុខ ត្រូវបានបញ្ឈប់ប្រហែល ១១៣ គីឡូម៉ែត្រពីតំបន់ហ្គាហ្សា ក្នុងនោះទូកមួយចំនួនបានរងការវាយលុក ឬតម្រង់គោលដៅដោយកាណុងបាញ់ទឹករបស់អ៊ីស្រាអែល។

អ្នករៀបចំបានថ្កោលទោសសកម្មភាពនេះថាជា «ការស្ទាក់ចាប់ខុសច្បាប់» ដោយចោទប្រកាន់អ៊ីស្រាអែលថាបានរារាំងជំនួយ និងប្រើប្រាស់ភាពអត់ឃ្លានជាអាវុធប្រឆាំងនឹងប៉ាឡេស្ទីន។ ទោះបី​អ៊ីស្រាអែល​បាន​បញ្ជាក់​ថា សកម្មជន​ទាំង​នោះ​មាន​សុវត្ថិភាព និង​មាន​សុខភាព​ល្អក៏ដោយ ក៏អ្នក​រិះគន់​រួម​ទាំង​ក្រសួង​ការ​បរទេស​តួកគី បាន​បរិហារ​ការ​ចាប់​ខ្លួន​នេះ​ថា​ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ។

(រូបភាព៖ Reuters)

បើតាមរដ្ឋាភិបាលរបស់ប្រទេសអ៊ីតាលីបាននិយាយថា កប៉ាល់ទាំងនោះនឹងត្រូវអូសទៅកាន់ទីក្រុង Ashdod ហើយអ្នកដំណើរនឹងត្រូវនិរទេសក្នុងរយៈពេលប៉ុន្មានថ្ងៃ ខណៈពេលដែលការតវ៉ាបានផ្ទុះឡើងនៅទូទាំងរដ្ឋធានីអឺរ៉ុប និងមជ្ឈិមបូព៌ាក្នុងសាមគ្គីភាពជាមួយកងនាវាជំនួយទាំងនោះ។ បើតាមអ្នកជំនាញផ្នែកច្បាប់បានកត់សម្គាល់ថា អ៊ីស្រាអែលអាចនឹងដោះលែងសកម្មជនទាំងនោះយ៉ាងឆាប់រហ័ស ដើម្បីជៀសវាងការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយរយៈពេលយូរ៕

សកម្មជនអាកាសធាតុដ៏ល្បីល្បាញស៊ុយអែត Greta Thunberg (រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន​ សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម