ព័ត៌មានអន្ដរជាតិ
ចោរប្លន់មាសនៅ Narathiwat គឺជាក្រុមបះបោរ ប្លន់គ្រឿងអលង្ការបានជាង ១លានដុល្លារ រួចឆ្លងដែនចូល ម៉ាឡេស៊ី
ជុំវិញករណីក្រុមចោរប្លន់ហាងមាសដ៏កក្រើកប្រទេសថៃកាលពីល្ងាចថ្ងៃអាទិត្យទី៥ខែតុលា ពេលនេះមន្ត្រីខេត្ត Narathiwat បញ្ជាក់ថា ជនល្មើសគឺជាក្រុមបះបោរភាគខាងត្បូង ដោយប្លន់គ្រឿងអលង្ការសរុបជាតម្លៃ ៣៦លានបាត ស្មើនឹង ១ ១១០ ៦៨២ ដុល្លារអាមេរិក។

ដោយដកស្រង់ប្រភពពីប៉ូលិស, សារព័ត៌មាន Khaosod ផ្សាយថា ពួកបះបោរបានធ្វើសកម្មភាពដោយចែកជា៣ក្រុម ដូចជាក្រុមលួចរថយន្ត ក្រុមប្លន់មាស និងក្រុមបាចដែកគោលតាមផ្លូវដើម្បីរារាំងប៉ូលិស។

តាមរបាយការណ៍សមត្ថកិច្ច, ពួកគេមានគ្នា១០នាក់ ចូលប្លន់ហាងមាស Yaowarat Krungthep ក្នុងផ្សារទំនើប Big C នៅស្រុក Su-ngai Kolok នៃខេត្ត Narathiwat។ ក្រោយប្លន់បានសម្រេច ពួកគេក៏ធ្វើដំណើរតាមផ្លូវក្នុងឃុំ Sakor នៃស្រុក Waeng ដើម្បីឆ្លងដែនចូលទៅក្នុងប្រទេសម៉ាឡេស៊ី។

ជុំវិញរឿងនេះ មន្ត្រីនៃអង្គភាពដោះគ្រាប់បែក រួមជាមួយក្រុមធ្វើកោសល្យវិច្ច័យនិងមន្ត្រីពាក់ព័ន្ធផ្សេងទៀតមកពីគ្រប់ផ្នែកបានចុះពិនិត្យវត្ថុសង្ស័យនិងព័ស្តុតាងនៅកន្លែងកើតហេតុ ដើម្បីប្រមូល DNA និងស្នាមមេដៃ ដែលអាចមាននៅសេសសល់។

ទន្ទឹមនោះ ពួកគេក៏សាកសួរសន្តិសុខនិងបុគ្គលិកហាងមាសផងដែរ ហើយកំពុងបើកយុទ្ធនាការតាមចាប់ក្រុមចោរ ខណៈសមត្ថកិច្ចក៏បញ្ជាឲ្យបិទច្រកព្រំដែន និងរឹតបន្តឹងសន្តិសុខយ៉ាងតឹងរ៉ឹងផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ភាគខាងត្បូងថៃវឹកវរ! ក្រុមចោរប្រដាប់អាវុធ ចូលប្លន់ហាងមាស ថែមទាំងបំផ្ទុះគ្រាប់បែក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


