ព័ត៌មានអន្ដរជាតិ
ភាគខាងត្បូងថៃវឹកវរ! ក្រុមចោរប្រដាប់អាវុធ ចូលប្លន់ហាងមាស ថែមទាំងបំផ្ទុះគ្រាប់បែក
ភាគខាងត្បូងប្រទេសថៃកើតចលាចលទៀតហើយ ដោយលើកនេះ ក្រុមចោរមានគ្នារហូតដល់ទៅ៨នាក់ បានចូលប្លន់ហាងមាសមួយកន្លែង ព្រមទាំងមានការបំផ្ទុះគ្រាប់បែកចំនួន២គ្រាប់ផងដែរ បណ្តាលឲ្យមន្ត្រីម្នាក់រងរបួស។

តាមការផ្សាយរបស់ Khaosod, ក្រុមចោរប្រដាប់អាវុធ បានសម្រុកចូលប្លន់ហាងមាស Yaowarat Krungthep ក្នុងផ្សារទំនើប Big C ក្នុងស្រុក Su-ngai Kolok នៃខេត្ត Narathiwat នាវេលាម៉ោង៦:៣០នាទីល្ងាចថ្ងៃអាទិត្យទី៥ខែតុលាឆ្នាំ២០២៥។

ពួកគេបានធ្វើសកម្មភាពយ៉ាងស្រួល ដោយប្រមូលយកគ្រឿងអលង្ការអស់ពីហាង រួចក៏ចាកចេញទៅ តាមរថយន្តភីកអាប់ពណ៌ស មួយគ្រឿង។

មានសេចក្តីរាយការណ៍ថា មនុស្សជាច្រើនក៏ស្ថិតនៅក្នុងហាងនោះដែរពេលកើតហេតុ ដោយម្នាក់ៗភ័យរន្ធត់ ព្រលឹងចុងសក់ ព្រោះតែចោរមានអាវុធពេញៗដៃ។

ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសស្រុក Su-ngai Kolok កំពុងតាមចាប់ក្រុមចោរនិងបើកការស៊ើបអង្កេតជាបន្តទៀត ប៉ុន្តែមិនបញ្ជាក់ឡើយថាតើ ពួកគេទាំងនោះជាសកម្មបះបោរផ្តាច់ខ្លួនឬមិនមែន៕

អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ផ្ទុះការបាញ់ប្រហារជិត១០គ្រាប់ នៅស្ពាន Phra Pok Klao ក្នុងទីក្រុងបាងកក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


