ព័ត៌មានអន្ដរជាតិ
អាមេរិកផ្ដល់លុយឲ្យអ៊ីស្រាអែលជាង ២១ពាន់លានដុល្លារ តាំងពីសង្គ្រាមនៅហ្កាហ្សាចាប់ផ្ដើម
សហរដ្ឋអាមេរិក បានផ្តល់ជំនួយយោធាយ៉ាងតិច ២១,៧ពាន់លានដុល្លារដល់អ៊ីស្រាអែល តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅតំបន់ហ្គាហ្សាកាលពីពីរឆ្នាំមុន។ នេះបើយោងតាមការសិក្សាថ្មីមួយដែលបានចេញផ្សាយនាថ្ងៃអង្គារទី៧ខែតុលាឆ្នាំ២០២៥ ចំខួប២ឆ្នាំនៃសង្គ្រាមរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន ដោយគម្រោង«ចំណាយនៃសង្គ្រាម»របស់សាកលវិទ្យាល័យ Brown។

របាយការណ៍សិក្សារបស់សាកលវិទ្យាល័យ Brown បានប៉ាន់ប្រមាណថា ទីក្រុងវ៉ាស៊ីនតោនបានចំណាយបន្ថែមពី ៩,៦ ទៅ ១២ពាន់លានដុល្លារ លើប្រតិបត្តិការសន្តិសុខ និងសកម្មភាពយោធានៅទូទាំងមជ្ឈិមបូព៌ាក្នុងអំឡុងពេលដូចគ្នានេះ រួមទាំងការវាយប្រហារលើក្រុមឧទ្ទាមហ៊ូធី នៅយេម៉ែន និងគោលដៅនៅអ៊ីរ៉ង់។
របាយការណ៍ដដែលនេះ បាននិយាយថា ជំនួយរបស់សហរដ្ឋអាមេរិកមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការទ្រទ្រង់យុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅហ្គាហ្សា។ វាបានប៉ាន់ប្រមាណថា ១៧,៩ពាន់លានដុល្លារ ត្រូវបានផ្តល់ឲ្យក្នុងអំឡុងពេលរដ្ឋបាលរបស់អតីតប្រធានាធិបតី ចូ បៃដិន ក្នុងឆ្នាំដំបូងនៃសង្រ្គាម ខណៈដែល ៣,៨ពាន់លានដុល្លារ ត្រូវបានផ្តល់ឲ្យនៅឆ្នាំទីពីរក្រោមប្រធានាធិបតី ដូណាល់ ត្រាំ។
យោងតាមរបាយការណ៍ ជំនួយមួយចំនួនត្រូវបានផ្តល់រួចហើយ ខណៈដែលនៅសេសសល់នឹងត្រូវបានផ្គត់ផ្គង់ក្រោមកិច្ចព្រមព្រៀងការពារជាតិដែលមានស្រាប់រយៈពេលច្រើនឆ្នាំ។
អ្នកស្រាវជ្រាវគម្រោង «ចំណាយនៃសង្គ្រាម» បានលើកឡើងថា បើគ្មានការគាំទ្រដ៏ធំពីសហរដ្ឋអាមេរិកទេ នោះអ៊ីស្រាអែលនឹងពិបាកក្នុងការរក្សាប្រតិបត្តិការយោធាដ៏យូររបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា។ ពួកគេក៏បានព្រមានផងដែរថា ថវិការាប់សិបពាន់លានដុល្លារបន្ថែមទៀតរបស់សហរដ្ឋអាមេរិកនឹងត្រូវផ្ដល់ឲ្យអ៊ីស្រាអែល ក្រោមកិច្ចព្រមព្រៀងការពារជាតិផ្សេងៗទៀតនាពេលអនាគត៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


