Connect with us

ព័ត៌មានអន្ដរជាតិ

ពីរឆ្នាំនៃសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស បានបំផ្លាញតំបន់ហ្គាហ្សាស្ទើរទាំងស្រុង

បានផុស

នៅ

ពីរឆ្នាំបន្ទាប់ពីសង្រ្គាមអ៊ីស្រាអែល-ហាម៉ាសបានផ្ទុះឡើងកាលថ្ងៃទី ០៧ ខែតុលាឆ្នាំ ២០២៣ ជម្លោះនេះបានធ្វើឱ្យមនុស្សស្លាប់រង្គាល ខណៈអ៊ីស្រាអែលបំផ្លិចបំផ្លាញតំបន់ហ្គាហ្សាស្ទើរតែខ្ទេច។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម ​​Reuters ប្រជាជនប៉ាឡេស្ទីនជាង ៦៧.០០០ នាក់ត្រូវបានសម្លាប់ និងជាង ១៦ ម៉ឺននាក់បានរងរបួស ខណៈដែលអ៊ីស្រាអែលបានរាយការណ៍ថាមានមនុស្សស្លាប់ប្រហែល ១៦៦៥ នាក់ដោយសារការវាយប្រហាររបស់ហាម៉ាស។ មនុស្សជិតពីរលាននាក់នៅហ្គាហ្សាបានផ្លាស់ទីលំនៅ ហើយមនុស្សជាច្រើននៅតែបាត់ខ្លួននៅក្រោមគំនរបាក់បែក។

សង្គ្រាម​បាន​ធ្វើ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​តំបន់​ហ្គាហ្សា​មាន​ដូចជា​មន្ទីរពេទ្យ សាលា​រៀន និង​ផ្ទះ​ខូច​ខាតធ្ងន់ធ្ងរ​ដោយ​​អាហារ ទឹក និង​អគ្គិសនី​ខ្វះខាត​ខ្លាំង។ ក្រុមមនុស្សធម៌ព្រមានពីគ្រោះទុរភិក្ស និងជំងឺឆ្លងកាន់តែអាក្រក់ឡើងៗ ខណៈដែលជំនួយនៅតែបន្តប្រឈមមុខនឹងការរឹតបន្តឹងមិនឲ្យចូលយ៉ាងធ្ងន់ធ្ងរពីអ៊ីស្រាអែល។

(រូបភាព៖ Reuters)

បើតាមរបាយការណ៍ផ្កាយរណបពីកាសែត Haaretz និង Financial Times បង្ហាញថាប្រហែល ៧០% ទៅ ៨៩% នៃអគារទាំងអស់នៅក្នុងតំបន់ហ្គាហ្សា ត្រូវបានខូចខាត ឬបំផ្លាញចោល។

សង្រ្គាម​រវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស ឥឡូវ​នេះ​បាន​ក្លាយ​ជា​វិបត្តិ​មនុស្សធម៌​ដ៏​អាក្រក់​បំផុត​របស់​ពិភពលោក​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ថ្មីៗ​នេះ ដោយ​ប្រជាជន​សាមញ្ញ​ទទួល​រង​ទុក្ខ​វេទនា​បំផុត។ នៅពេលដែលសង្រ្គាមឈានចូលដល់ឆ្នាំទី ៣ របស់ខ្លួន ការបំផ្លិចបំផ្លាញដ៏ធំបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីរបៀបដែលហ្កាហ្សាអាចត្រូវបានសាងសង់ឡើងវិញ តើអ្នកណានឹងទទួលខុសត្រូវ និងថាតើសន្តិភាពយូរអង្វែងអាចសម្រេចបានដែរឬយ៉ាងណា៕

(រូបភាព៖ Reuters)
(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម