Connect with us

ព័ត៌មានអន្ដរជាតិ

​អ៊ីស្រាអែល ​ប្រើមូលហេតុ​សំខាន់ៗ​ ​វាយ​ប្រហារ​នាវា​ដឹក​ជំនួយ​ទៅ​តំបន់​ហ្គាហ្សា​

បានផុស

នៅ

ការ​បដិសេធរបស់អ៊ីស្រាអែលក្នុងការអនុញ្ញាត​ឱ្យ​កង​នាវា ​Global Sumud Flotilla ឆ្លងកាត់ទៅ​តំបន់​ហ្គាហ្សា​ កើតចេញពីគោលនយោបាយបាន​ប្រកាស​ថា ចរាចរណ៍​ផ្លូវ​សមុទ្រទាំងអស់​ដែល​ព្យាយាម​ទៅតំបន់​ហ្គាហ្សា តំណាងឱ្យការរំលោភលើសន្តិសុខ​នៃការបិទ​ផ្លូវ​កង​ទ័ព​ជើង​ទឹក​ស្របច្បាប់​របស់ខ្លួន។ ជំហរ​នេះ​ពឹង​ផ្អែក​លើ​អំណះ​អំណាង​សន្តិសុខ ច្បាប់ និងប្រតិបត្តិការជាក់​លាក់។

នាវា​ដឹក​ជំនួយនិង​នាវាកងកម្លាំង​អ៊ីស្រាអែល។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សារព័ត៌មាន​ Al Jazeera និង CNN មាន​​ហេតុ​ផល​ ៦ ដែល​អ៊ីស្រាអែល​ហាម​នាវា​ដឹក​ជំនួយ​ទៅ​តំបន់​ហ្គាហ្សា​៖

១. ការរត់ពន្ធអាវុធ៖ អ៊ីស្រាអែល បាន​អះអាងថា ការ​បិទផ្លូវនេះគឺជាវិធានការសន្តិសុខដ៏សំខាន់មួយ ដើម្បីការពារក្រុមហាម៉ាសនិងក្រុមប្រដាប់អាវុធដទៃទៀតពីការរត់ពន្ធអាវុធ ​និង​ប្រតិបត្តិការចូលទៅក្នុងតំបន់ហ្គាហ្សាតាមសមុទ្រ​។

២. តំបន់​ប្រយុទ្ធ៖ ក្រសួងការបរទេសអ៊ីស្រាអែលចាត់​ថ្នាក់​តំបន់​សមុទ្រដែល​ខិតជិតតំបន់ហ្គាហ្សាជាតំបន់ប្រយុទ្ធ​សកម្ម ហើយ​អះអាងថានាវា​ដែលគ្មានការអនុញ្ញាតបង្កហានិភ័យ និងសន្តិ​សុខយ៉ាងសំខាន់​ដល់អ្នកដំណើរ​ស៊ីវិល បុគ្គលិក​យោធា និង​សុចរិតភាពប្រតិបត្តិការ​របស់​តំបន់​។

៣. ការបិទផ្លូវស្របច្បាប់៖ អ៊ីស្រាអែលអះអាងថា ការបិទ​ផ្លូវកងទ័ព​ជើងទឹករបស់​ខ្លួនគោរពតាមច្បាប់សមុទ្រអន្តរជា

៤. បណ្តាញជំនួយ៖ អ៊ីស្រាអែលអះអាងថា ការបិទ​ផ្លូវនេះ​មិន​ហាមឃាត់ជំនួយ​មនុស្សធម៌ទេ ដរាបណាវា​ចូលតាមរយៈផ្លូវ​គោក​ដែលបង្កើតឡើង និង​​ត្រួតពិនិត្យ។

៥. ការស្ទាក់ចាប់៖ ដើម្បីរក្សាប្រសិទ្ធ​ភាពនៃការបិទផ្លូវ កងទ័ពជើង​ទឹកអ៊ីស្រាអែលបាន​អនុវត្តការស្ទាក់ចាប់ដែលមានការសម្រប​សម្រួល ដូចពេលបញ្ឈប់នាវា Global Sumud Flotilla ចំនួន ​៥៤គ្រឿង​ រួច​មក​ហើយ​។

៦. ការឃុំឃាំងនិងការនិរទេស៖ ប្រតិបត្តិការក្នុងដែន​ទឹក​អន្តរជាតិ ​យោធាអ៊ីស្រាអែលបាន​ឡើងលើនាវាដែល​មិនទទួលបានការ​អនុម័ត បង្វែរ​ពួកគេទៅកាន់កំពង់​ផែ Ashdod ឃុំខ្លួនអ្នក​ដំណើរ ហើយបន្ទាប់មកនិរទេសសកម្មជន​អន្តរជាតិ។

ផ្ទុយទៅវិញ អ្នករៀបចំអន្តរជាតិនិងស្ថាប័នសិទ្ធិមនុស្សផ្សេងៗ ​​ចូលរួមក្នុងចលនា Global Sumud Flotilla អះអាងថា ការបិទផ្លូវនេះ​គឺជាទម្រង់ខុសច្បាប់​នៃការដាក់​ទណ្ឌកម្មសមូហភាព ហើយការស្ទាក់ចាប់នាវាស៊ីវិល​របស់​អ៊ីស្រាអែលក្នុងដែនទឹកអន្តរជាតិ រំលោភលើច្បាប់សមុទ្រអន្តរជាតិ​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម