ព័ត៌មានអន្ដរជាតិ
សំអាងហេតុផលអ្វី ទើបអ៊ីស្រាអែលតែងតែច្រានចោលការចោទប្រកាន់របស់អន្តរជាតិ ពីអំពើប្រល័យពូជសាសន៍នៅហ្គាហ្សា និងបន្តវាយប្រហារឥតឈប់?
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងរដ្ឋាភិបាលរបស់លោក បដិសេធពីការចោទប្រកាន់របស់អន្តរជាតិលើអំពើប្រល័យពូជសាសន៍ចំពោះជនជាតិប៉ាឡេស្ទីន ដោយអះអាងថា សកម្មភាពយោធាអ៊ីស្រាអែល គឺជាសកម្មភាពការពារខ្លួន ដែលមានគោលបំណងទប់ទល់នឹងក្រុមភេរវករប្រល័យពូជសាសន៍ហាម៉ាស មិនមែនដើម្បីបំផ្លាញប្រជាជនប៉ាឡេស្ទីនទេ។

យោងតាមសារព័ត៌មាន BBC និង Al Jazeera ឱ្យដឹងថា អ៊ីស្រាអែលនិងថ្នាក់ដឹកនាំពួកគេផ្អែកលើគោលបំណងស្នូលដូចជា៖
១. ការជំរុញឱ្យមានការជម្លៀសចេញ៖ លោក ណេតាន់យ៉ាហ៊ូ អះអាងថា ប្រសិនបើគោលដៅរបស់អ៊ីស្រាអែលគឺការប្រល័យពូជសាសន៍ ខ្លួននឹងមិនជំរុញម្តងហើយម្តងទៀតឱ្យប្រជាជនស៊ីវិលចាកចេញពីផ្លូវគ្រោះថ្នាក់ ឬបង្កើតច្រកសុវត្ថិភាពយ៉ាងសកម្មនោះទេ ដោយផ្ទុយពីអំពើប្រល័យពូជសាសន៍ក្នុងប្រវត្តិសាស្ត្រ។
២. សកម្មភាពរបស់ក្រុមហាម៉ាស៖ អ៊ីស្រាអែលថា ហាម៉ាសគឺជាអ្នកប្រព្រឹត្តអំពើប្រល័យពូជសាសន៍ពិតប្រាកដ ដោយចង្អុលទៅការវាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ និងធម្មនុញ្ញរបស់ហាម៉ាស ហើយចោទប្រកាន់ក្រុមនេះថាបានឃុំឃាំងជនស៊ីវិលដោយចេតនា ដើម្បីប្រើប្រាស់ពួកគេជាខែល។
៣. ការកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួស៖ ថ្នាក់ដឹកនាំអ៊ីស្រាអែលអះអាងថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) ចាត់វិធានការច្រើនជាងយោធាណាទាំងអស់ក្នុងប្រវត្តិសាស្ត្រ ដើម្បីជៀសវាងការសម្លាប់និងរបួសរបស់ជនស៊ីវិល ដោយសន្មតថាវិបត្តិមនុស្សធម៌នេះបណ្តាលមកពីការពិតនៃប្រតិបត្តិការនៃសង្គ្រាមក្នុងទីក្រុង។
៤. ជំនួយមនុស្សធម៌៖ អ៊ីស្រាអែលការពារជំហររបស់ខ្លួនក្នុងការទប់ស្កាត់ការផ្តល់ជំនួយមនុស្សធម៌នានា ទោះដឹកតាមមធ្យោបាយណាក៏ដោយដែលមិនឆ្លងកាត់ក្រុមត្រួតពិនិត្យ ដោយអះអាងថា ខ្លួនសម្របសម្រួលនិងអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌យ៉ាងសកម្មចូលទៅក្នុងតំបន់ហ្គាហ្សា ដើម្បីគាំទ្រដល់ជនស៊ីវិល ខណៈចោទប្រកាន់ស្ថាប័នអន្តរជាតិថាបានបង្វែរការពិត។
យ៉ាងណា អ្នករិះគន់និងតុលាការអន្តរជាតិបានចង្អុលបង្ហាញពីចំនួនអ្នកស្លាប់យ៉ាងច្រើន ការផ្លាស់ទីលំនៅ និងការរឹតត្បិតយ៉ាងធ្ងន់ធ្ងរលើជំនួយមនុស្សធម៌ ថាជាការរំលោភលើអនុសញ្ញាប្រល័យពូជសាសន៍ដែលរដ្ឋាភិបាលអ៊ីស្រាអែលបដិសេធដំណើរការ ចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ (ICJ)៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


