Connect with us

សុខភាព

ឈ្វេងយល់ពីជំងឺទឹកដក់ក្នុងភ្នែកពីកំណើតចំពោះកុមារ និងការព្យាបាល

បានផុស

នៅ

ជំងឺទឹកដក់ក្នុងភ្នែកពីកំណើត គឺជាជំងឺហ្សែនណេទិច ហើយធ្ងន់ធ្ងរដែលកើតទៅលើទារកទើបនឹងកើត កំឡុងពេល ២ទៅ ៣ឆ្នាំ ដំបូង ឬនៅដំណាក់កាលកុមារភាព។ នេះបើតាមការចែករំលែកនៅលើទំព័រហ្វេសប៊ុករបស់ ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យព្រះអង្គឌួង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យព្រះអង្គឌួង បានឱ្យដឹងថា ជំងឺនេះ បណ្តាលមកពីភាពមិនប្រក្រតីនៃប្រព័ន្ធបង្ហូរទឹកក្នុងភ្នែកដែលជាហេតុធ្វើឱ្យសម្ពាធក្នុងភ្នែកកើនឡើងខ្លាំងខូចខាតសរសៃប្រសាទអ៊ុបទិច និងឈានទៅដល់ការងងឹតភ្នែក។

រោគសញ្ញាទូទៅដែលត្រូវចាប់អារម្មណ៍ គឺការហូរទឹកភ្នែកខ្លាំងខុសពីធម្មតា ការកន្ត្រាក់ត្របកកភ្នែក ការខ្លាចនិងពន្លឺខ្លាំងុ។ ចំណែករោគសញ្ញាផ្សេងៗ សភាពគ្រាប់ភ្នែករីកធំ និងប្រែពណ៌ កញ្ចក់ភ្នែកឡើងហើម និងមានស្នាមឆ្កូត ស្តើងសរសៃអ៊ុបទិច។

ប្រភពដដែល បានបញ្ជាក់ថា ការធ្វើរោគវិនិច្ឆ័យនៃជំងឺនេះ គឺពឹងផ្អែកទៅលើការពិនិត្យទារកដោយប្រើថ្នាំសណ្តំ។ ចំណែកការព្យាបាល គឺការប្រើប្រាស់ថ្នាំបញ្ចុះសម្ពាធភ្នែក និងការវះកាត់បើកមុំចម្រោះទឹក។

ជាមួយគ្នានេះ មន្ទីរពេទ្យ បានណែនាំឱ្យប្រញាប់នាំកុមារទៅជួបគ្រូពេទ្យជំនាញភ្នែកជាបន្ទាប់ ប្រសិនបើពិនិត្យឃើញកុមារមានរោគសញ្ញាដូចខាងលើ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម