Connect with us

សុខភាព

ស្រីៗចង់បានរាងស្អាតខ្ញង់ ខួរក្បាលកាន់តែល្អ អាចសាកកីឡាប្រភេទនេះបាន

បានផុស

នៅ

មាន​វិធី​ហាត់​ប្រាណ​ជា​ច្រើន និង​កីឡា​មួយ​ចំនួន មិន​ត្រឹម​តែ​ជួយ​សុខភាព​ឲ្យ​ល្អ​នោះ​ទេ ថែម​ទាំង​ជួយ​មុខ​ងារ​ខួរ​ក្បាល​កាន់​តែ​ប្រសើរ ខណៈអ្នក​ជំនាញ​ជប៉ុន ណែនាំ​ឲ្យ​ស្រីៗចង់​បាន​រាង​ស្អាត​ខ្ញង់ សុខភាព​ផ្លូវចិត្ត ផ្លូវកាយ​ល្អ គួរ​តែ​សាក​ល្បង​ជា​មួយ​កីឡា​វាយ​សី។

Free Photo | Young woman playing tennis at the court
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សារព័ត៌មាន​អង់គ្លេស​ Daily Mail លទ្ធផល​ស្រាវជ្រាវ​ធ្វើ​ឡើង​ដោយ​​សាកលវិទ្យាល័យ Tohoku Gakuin ប្រទេស​ជប៉ុន​ បាន​សិក្សា​លើ​​​យុវវ័យ​មួយ​ចំនួន ដោយផ្តោត​ទៅ​លើ​សមត្ថភាព​ចងចាំ ក៏​ដូច​ជា​សួរ​នាំ​ ក៏ដូច​ជា​អនុញ្ញាត​ឲ្យ​លេង​កីឡា​យើង​ចូល​ចិត្ត បាន​បង្ហាញ​ជា​លទ្ធផលថ្មី​មួយ​ទៀត ដោយ​ក្រុម​យុវវ័យបាន​ជ្រើស​រើសប្រភេទ​កីឡា​វាយ​សី ទទួល​ពិន្ទុ​ខួរ​ក្បាល​ផ្នែក​ចងចាំ​បាន​យ៉ាង​ល្អ នឹង​​កើន​ពិន្ទុ​យ៉ាង​រហ័ស។

Premium Photo | Asian woman playing tennis at outdoor court

បើ​តាម​ អ្នក​ស្រាវជ្រាវ​បាន​​ឲ្យ​ដឹង​ថា ប្រភេទ​កីឡា​វាយ​សី តម្រូវ​ឲ្យ​កីឡាករផ្តោត​អារម្មណ៍​ខ្លាំង ត្រៀម​ខ្លួន គិត និង​បញ្ចេញ​សកម្មភាព​ភ្លាម​ៗ បូក​ផ្សំ​ទាំង​ការ​គ្រប់​គ្រង​អារម្មណ៍ និង​ស្មារតី ជា​ហេតុ​​មួយ​ ជំរុញឲ្យ​ផ្នែក​​ខួរ​ក្បាល សកម្ម និង​ធ្វើ​ការ​ ដូច​ខួរ​ក្បាល​ធ្វើ​លំហាត់ ខណៈ​ពេល​កីឡា​ផ្សេង​ៗ ដូច​ជា​រត់​លើ​ម៉ាស៊ីន ជា​ដើម​ ទទួល​បាន​ផល​តិច​តួច។

តំណាង​​សាកលវិទ្យាល័យ Tohoku Gakuin ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ បាន​និយាយ​ថា ដោយ​សារ​កីឡា​បែប​នេះ ទាម​ទារ​ឲ្យ​ខួរ​ក្បាល​​ធ្វើ​ការ គឺ​វា​ជួយ​ដាស់​តំបន់​ខួរក្បាល មុខ​ងារ​គិត​​​ ឲ្យ​ធ្វើ​សកម្មភាព ប្រៀប​ដូច​ជា​ដាស់​ខួរ​ក្បាល​ឲ្យ​​ហ្វឹក​ហាត់​យ៉ាង​សកម្ម៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ មូលហេតុសំខាន់ៗបណ្ដាលឱ្យធាត់ និងប្រភេទអ្នកធាត់ទាំង ៦ យ៉ាង

ចុចអាន៖ មួយថ្ងៃគួរហាត់ប្រាណយ៉ាងតិចប៉ុន្មាននាទី ល្អចំពោះសុខភាព?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម