Connect with us

កីឡា

ក្រុម​វាយ​សី​​នគរបាល​ឥណ្ឌូណេស៊ី ​ពិត​ជា​ខ្លាំង​មែន​ឈ្នះ​មេដាយ​មាស​ ៤គ្រឿង​សូម្បី​ម្ចាស់​កម្ពុជា​មិន​អាច​ទប់​ជាប់​ឡើយ​

បានផុស

នៅ

ក្រុម​កីឡា​វាយ​សី​នគរបាល​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ ពិត​ជា​ជើង​ខ្លាំង​ប្រចាំ​តំបន់​មែន​ក្នុង​ព្រឹត្តិការណ៍​កីឡា​នគរបាល​អាស៊ីអាគ្នេយ៍​ និង​ពាន​អភិសន្ដិបណ្ឌិត​ ស​ សុខា​ លើក​ទី២​ នៅ​កម្ពុជា​នេះ​ដោយ​ឈ្នះ​មេដាយ​មាស ៤ និងប្រាក់ ២គ្រឿង​ ជាប់​ចំណាត់​ថ្នាក់​លេខ១​ ខណៈ​ម្ចាស់​ផ្ទះ​មិន​អាច​ទៅ​រួច​ជា​ភ្ញៀវ​នេះ​ឡើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបំពាក់មេដាយ

សមាជិក​នៃ​ក្រុម​កីឡា​វាយ​សី​នគរបាលកម្ពុជា​គឺ​កីឡាករ​ វ៉ាត់​ វណ្ណធុន​ និង​មិត្ត​រួមក្រុម​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​នៅ​ឆ្នាំ​នេះ​គឺ​មាន​ភាព​តានតឹង​ពិសេស​មាន​ការ​ចូលរួម​ពី​ប្រទេស​ឥណ្ឌូណេស៊ី​ដែល​ជា​ជើង​ខ្លាំង​ប្រចាំ​តំបន់​លើ​ប្រភេទ​កីឡា​មួយ​នេះ​តែ​ម្ដង។​

ក្រុមកម្ពុជា

តំណាង​ក្រុម​កម្ពុជា​ខាង​លើ​បន្ថែម​ទៀត​ថា​ កីឡាករ​របស់​ប្រទេស​ឥណ្ឌូណេស៊ី​គឺ​លេង​បាន​ល្អ​ខ្លាំង​ពិសេស​បច្ចេកទេស​ បទ​ពិសោធ​ និង​កម្លាំង​ក្នុង​ការ​ប្រកួត​។​ ក្រុម​កម្ពុជា​នៅ​មាន​ចំណុច​ខ្វះខាត​ច្រើន​ទៀត​បើ​ប្រៀបធៀប​ជា​មួយ​ខាង​ឥណ្ឌូណេស៊ី​នោះ។​ ចំណុច​ពិបាក​ទាំង​នេះ​ហើយ​ដែល​ខាង​កម្ពុជា​មិន​អាច​ប្រជែង​មេដាយ​បាន​ច្រើន​ជា​មួយ​ឥណ្ឌូណេស៊ី។​​

ពិធីបំពាក់មេដាយ

បញ្ជាក់​ដែរ​ថា​ ក្រុម​ប្រឹក្សា​កីឡា​ក្រសួង​មហាផ្ទៃ​បាន​រៀបចំ​ការ​ព្រឹត្តិការណ៍​កីឡា​វាយ​សី​នគរបាល​អាស៊ីអាគ្នេយ៍​ និង​ពាន​រង្វាន់​អភិសន្តិបណ្ឌិត​ ស​ សុខា​ លើក​ទី២​ ឆ្នាំ​២០២៥​ ដែល​ប្រារព្ធ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី២៦​ ដល់​ ៣០​ ខែ​ឧសភា​ ២០២៦​ នេះ​នៅ​រាជធានីភ្នំពេញ។​ ប្រទេស​ជាប់​ចំណាត់​ថ្នាក់​លេខ១​ បាន​លើ​នគរបាលឥណ្ឌូណេស៊ី ឈ្នះ​មេដាយមាស ៤ និងប្រាក់ ២គ្រឿង។​ ចំណាត់​ថ្នាក់​លេខ២​ បាន​លើ​នគរបាលកម្ពុជា ឈ្នះ​មេដាយ​ប្រាក់ ១ និងសំរឹទ្ធិ ២គ្រឿង។ ចំណាត់​ថ្នាក់​លេខ៣​ បាន​លើ​នគរបាលវៀតណាម ឈ្នះ​មេដាយប្រាក់ ១ និងសំរឹទ្ធិ ២គ្រឿង៕​

ពិធីបិទការប្រកួត

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម