Connect with us

ព័ត៌មានជាតិ

លោក​ ហុក​ ចិត្រា​ មិន​ត្រឹម​តែ​ខ្លាំង​ខាង​បាល់ទាត់​នោះ​ទេ​វាយ​សី​ក៏​មិន​ធម្មតា​ដែរ​ទើប​ឈ្នះ​មេដាយ​មាស​ក្នុងកម្មវិធី​ជើងឯក​នគរបាល​អាស៊ីអាគ្នេយ៍​

បានផុស

នៅ

លោក​ ហុក​ ចិត្រា​ ដែល​មហាជន​ស្គាល់​ថា​ជា​អតីត​កីឡាករ​បាល់ទាត់​ល្បីឈ្មោះ​មួយ​រូប​ និង​ជា​ថ្នាក់ដឹកនាំ​ម្នាក់​នៃក្លឹប​បាល់ទាត់​វិសាខា​នោះ​គឺ​មាន​សមត្ថភាព​កីឡា​របស់​លោក​មិន​ធម្មតា​នោះ​ឡើយ​ទើប​តែ​ឈ្នះ​មេដាយ​មាស​កីឡា​វាយសី​ក្នុង​ព្រឹត្តិការណ៍​កីឡា​នគរបាល់​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២៦។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​ប្រកួត

ដៃគូ​របស់​លោក​ ហុក​ ចិត្រា​ បាន​ឲ្យ​ដឹង​ថា​ រូប​លោក​ទាំង​ពីរ​លេង​តែ​មួយ​វិញ្ញាសា​នោះ​ទេ​គឺ​វាយ​គូ​បុរស​ និង​ឈ្នះ​បាន​មេដាយ​មាស​ហើយ​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ។​ ការ​ចាញ់-ឈ្នះ​ជា​រឿង​ធម្មតា​ និង​មិត្តភាព​សម្រាប់​លោក​ ប៉ុន្តែ​ម្នាក់ៗ​បាន​ខំប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​ក្រុម​រៀងៗ​ខ្លួន។​

ដោយ​សារ​តែ​ការ​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ការ​សហការ​គ្នា​បាន​ល្អ​ទើប​ធ្វើ​ឲ្យ​ក្រុម​លោក​​អាច​យក​ឈ្នះ​ដៃគូ​ក្នុង​ជំនួប​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ។​ ការ​ប្រកួត​វគ្គ​ចុងក្រោយ​នេះ​គឺ​តានតឹង និង​ស្វិតស្វាញ​រហូត​លេង​ដល់​ ៣សិត​ឯ​ណោះ​ទើប​លោក​អាច​យក​ឈ្នះ​បាន។​

ទិដ្ឋភាព​ប្រកួត

បញ្ជាក់​ដែរ​ថា​ លោក​ ហុក​ ចិត្រា​ និង​លោក​ សុខ​ ផារិទ្ធ​ កាល​ពី​ល្ងាច​ថ្ងៃ​ទី២៨​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ នេះ​បាន​ប្រកួត​ឈ្នះ​មេដាយ​មាស ១គ្រឿង​ក្នុង​ព្រឹត្តិការណ៍​កីឡា​នគរបាល​អាស៊ីអាគ្នេយ៍​ និង​ពាន​រង្វាន់​អភិសន្តិបណ្ឌិត​ ស សុខា​ លើក​ទី២ ។​ ក្រុម​របស់​លោក​លេង​តំណាង​ឲ្យ​ក្លឹប​អត្តសញ្ញាណកម្ម។​ ក្រុម​លោក​ ហុក ចិត្រា​ ឈ្នះ​មេដាយ​មាសលើ​វិញ្ញសា​វាយ​គូ​បុរស​ អាយុ​ ៤០​ឡើង៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម