កីឡា
លោក សរ សិទ្ធិ ព្រឹត្តិការណ៍ជើងឯកវាយសីនគរបាលអាស៊ីអាគ្នេយ៍រួមចំណែកលើកស្ទួយវិស័យកីឡានៅកម្ពុជា
ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជ្រើសរើសជើងឯកនគរបាលអាស៊ីអាគ្នេយ៍ (Southeast Asia Police Badminton Championship) និងពានរង្វាន់អភិសន្តិបណ្ឌិត ស សុខា លើកទី២ ចាប់ពូលរួចរាល់ហើយ ខណៈស្អែកនេះដំណើរការប្រកួតជាផ្លូវនៅទីលានក្នុងសាលាបឋមសិក្សាចៅពញាហុក រាជធានីភ្នំពេញ។

ពានរង្វាន់
លោក សរ សិទ្ធិ ប្រធានគណៈកម្មការរៀបចំការប្រកួតបានឲ្យដឹងថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជ្រើសរើសជើងឯកនគរបាលអាស៊ីអាគ្នេយ៍ រៀបចំឡើងក្នុងគោលបំណងដើម្បីរួមចំណែកលើកកម្ពស់វិស័យកីឡានៅកម្ពុជា និងបណ្តុះស្មារតីស្រឡាញ់កីឡាដើម្បីសុខភាព។
ការប្រកួតនេះនឹងជួយរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យកីឡាជាមួយបណ្តាប្រទេសនៅក្នុងតំបន់ឱ្យកាន់តែមានភាពជិតសិ្នទ្ធ និងចូលរួមលើកកម្ពស់កិត្យានុភាពឧត្តមភាពរបស់កម្ពុជាលើឆាកអន្តរជាតិ។ នេះជាការរឹតចំណងសាមគ្គីភាព មិត្តភាពរវាងអគ្គនាយកដ្ឋាន អង្គភាពនានាចំណុះក្រសួងមហាផ្ទៃ និងបណ្តាក្លឹបកីឡាវាយសីនានានៅកម្ពុជាផងដែរ។

លោក សរ សិទ្ធិ
ការរៀបចំព្រឹត្តិការណ៍ប្រកួតនេះគឺជាលើកទី២ ហើយបន្ទាប់ពីព្រឹត្តិការណ៍លើកទី១ កាលពីឆ្នាំ២០២៤ ប្រកបដោយភាពរីករាយ និងជោគជ័យជាពិសេសទទួលបាននូវការលើកសរសើរពីថ្នាក់ដឹកនាំ និងបណ្ដាប្រទេសចូលរួមកន្លងមក។ ក្នុងនាមគណៈកម្មការរៀបចំការប្រកួតសូមថ្លែងអំណរគុណដល់ក្លឹបទាំងអស់ដែលបានខិតខំរៀបចំឱ្យមានកីឡាករបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។

ទិដ្ឋភាពសន្និសីទសារព័ត៌មាន
បញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជ្រើសរើសជើងឯកនគរបាលអាស៊ីអាគ្នេយ៍ (Southeast Asia Police Badminton Championship) និងពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី២ នេះមានប្រទេសចូលរួមសរុប ៥ប្រទេសរួមទាំងកម្ពុជា។ ប្រទេសដែលបានមកចូលរួមនេះរួមមានវៀតណាម ឡាវ ឥណ្ឌូណេស៊ី ទីម័រលេស។ ការប្រកួតនេះចាប់ផ្ដើមពីថ្ងៃទី២៦ ដល់ ៣០ ខែឧសភា ឆ្នាំ២០២៦ នៅទីតាំងវាយសី នៃមជ្ឈមណ្ឌលអភិវឌ្ឍធនធានកីឡាជាតិកម្ពុជាក្នុងបរិវេណសាលាបឋមសិក្សាចៅពញាហុកស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕


ទិដ្ឋភាពសន្និសីទសារព័ត៌មាន
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


