Connect with us

ព័ត៌មានជាតិ

ក្រុម​វាយ​សី​តំណាង​នគបាល​កម្ពុជា​ រំពឹង​ខ្ពស់​ក្នុង​ការ​ប្រជែង​ពាន​ជា​មួយ​បណ្ដា​ប្រទេស​ចូលរួម​

បានផុស

នៅ

ក្រុម​វាយ​សី​តំណាង​នគរបាល​កម្ពុជា​ បាន​បង្ហាញ​នូវ​ក្ដី​រំពឹង​ខ្ពស់​ក្នុង​ការ​ប្រជែង​យក​ពាន​ និង​មេដាយ​ជា​មួយ​បណ្ដា​ប្រទេស​ចូលរួម​ដូច​ជា​វៀតណាម​ ឡាវ​ ឥណ្ឌូណេស៊ី​ និង​ទីម័រលេស​ ដែល​កំពុង​ដំណើរ​ការ​ប្រកួត​ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃទី៣០​ ឧសភា​ ២០២៦។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​សន្និសីទសារព័ត៌មាន

តំណាង​ក្រុម​វាយ​សី​នគរបាល​កម្ពុជា​ លោក​ សរ​ សិទ្ធិ​ ជា​ធម្មតា​រាល់​ការ​ប្រកួត​ផ្សេងៗ​មិន​ថា​ក្រុម​ណា​នោះ​ទេ​គឺ​តែងតែ​មាន​ក្ដី​រំពឹង​ចំពោះ​ការ​ដណ្ដើម​ជ័យជម្នះ​រៀងៗ​ខ្លួន។​ យ៉ាងណា​មិញ​ចំពោះ​ក្រុម​កម្ពុជា​ និង​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ទៀត​នោះ​គឺ​មាន​ក្ដី​រំពឹង​ខ្ពស់​ក្នុង​ការ​ប្រជែង​យក​ពាន​នៃ​ការ​ប្រកួត​វាយសី​នគរបាល​អាស៊ីអាគ្នេយ៍​នៅ​ឆ្នាំ​នេះ​ផង​ដែរ។​

ថ្នាក់ដឹកនាំ​កីឡា​របស់​ក្រសួង​មហាផ្ទៃ​រូប​នេះ​បន្ថែម​ទៀត​ថា​ ការ​ឈ្នះ-ចាញ់​ ឬ​លទ្ធផល​យ៉ាងណា​នោះ​គឺ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​សិន​ ព្រោះ​ក្រុម​ផ្សេងៗ​រួម​ទាំង​កម្ពុជា​សុទ្ធតែ​បាន​ហ្វឹកហាត់​ត្រៀម​ខ្លួន​ជា​មុន​ និង​ចម្រាញ​រក​អ្នក​ដែល​មាន​សមត្ថភាព​លេចធ្លោ​ដើម្បី​ចូលរួម។​ ក្រុម​កីឡា​វាយសី​នគរបាល​កម្ពុជា​នឹង​ខំប្រឹង​ប្រែង​ឲ្យ​អស់​សមត្ថភាព​ដើម្បី​ប្រជែង​ពាន​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ាន​នេះ។​

ពានរង្វាន់ និង​មេដាយ​

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជ្រើសរើសជើងឯកនគរបាលអាស៊ីអាគ្នេយ៍ (Southeast Asia Police Badminton Championship) និង​ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី២​ នេះ​មាន​ប្រទេស​ចូលរួម​សរុប​ ៥ប្រទេស​រួម​ទាំង​កម្ពុជា។​ ប្រទេស​ដែល​បាន​មក​ចូលរួម​នេះ​រួម​មាន​វៀតណាម​ ឡាវ​ ឥណ្ឌូណេស៊ី​ ទីម័រលេស។​ ការ​ប្រកួត​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២៦​ ដល់​ ៣០​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ នៅ​ទីតាំង​វាយ​សី​ នៃ​មជ្ឈមណ្ឌលអភិវឌ្ឍធនធានកីឡាជាតិកម្ពុជាក្នុងបរិវេណសាលាបឋមសិក្សាចៅពញាហុកស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕​

ក្រុម​តំណាង​កីឡាវាយសីនគរបាលកម្ពុជា

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម