កីឡា
ប្រមុខដឹកនាំក្រសួងមហាផ្ទៃ សង្ឃឹមបណ្ដាប្រទេសតំបន់អាស៊ាននឹងរៀបចំការប្រកួតកីឡាវាយសីនគរបាលនេះបន្តបន្ទាប់នៅឆ្នាំក្រោយៗ
ប្រមុខដឹកនាំក្រសួងមហាផ្ទៃ លោក ស សុខា ថាព្រឹត្តិការណ៍កីឡាវាយសីនគរបាលអាស៊ីអាគ្នេយ៍នេះគឺបានផ្លាស់ប្ដូរបទពិសោធល្អៗគ្នាទៅវិញទៅមកផង និងបានរឹតចំណងមិត្តភាពបន្ថែមទៀតផងជាមួយបណ្ដាប្រទេសចូលរួម។ លោកសង្ឃឹមថាបណ្ដាប្រទេសក្នុងតំបន់អាស៊ាននឹងយកព្រឹត្តិការណ៍វាយសីនេះទៅរៀបចំបន្តបន្ទាប់នៅឆ្នាំក្រោយៗទៀត។


ទិដ្ឋភាពបិទការប្រកួតនៅមុននេះ
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ព្រឹត្តិការណ៍កីឡាវាយសីនគរបាលអាស៊ីអាគ្នេយ៍នេះបានធ្វើឲ្យមន្ត្រីដែលជាកីឡាករ កីឡាការិនីទាំងក្នុងប្រទេសកម្ពុជាក៏ដូចជាប្រទេសផ្សេងៗដែលចូលរួមនេះបានបង្ហាញសមត្ថភាព និងបានផ្លាស់ប្ដូរបទពិសោធល្អៗពីគ្នាទៅវិញទៅមក។ លោកសង្ឃឹមថាបណ្ដាផ្សេងៗនៅតំបន់អាស៊ាននេះនឹងយកព្រឹត្តិការណ៍ទៅរៀបចំបន្តបន្ទាប់នៅឆ្នាំក្រោយៗទៀត។

ទិដ្ឋភាពបិទការប្រកួតនៅមុននេះ
ថ្នាក់ដឹកនាំខាងលើបន្ថែមទៀតថា ក្រៅតែពីបទពិសោធដែលទទួលបានហើយនោះគឺព្រឹត្តិការណ៍នេះបានរឹតចំណងមិត្តភាពរវាងគ្នា និងបង្កើនសាមគ្គីភាពផងដែរ។ លោកថ្លែងអំណរគុណដល់គណៈកម្មាធិការរៀបចំការប្រកួតមួយនេះ ក្រុមកីឡាករ កីឡាការិនីដែលចូលរួមទាំងអស់ដែលបានខិតខំប្រឹងប្រែងប្រកួត និងគោរពបានតាមលក្ខន្តិកៈរហូតធ្វើឲ្យកម្មវិធីបញ្ចប់ទៅដោយរលូន។

ទិដ្ឋភាពប្រកួតកន្លងទៅ
សូមជម្រាបថាក្រោយប្រកួតយ៉ាងស្វិតស្វាញរយៈពេល ៥ថ្ងៃលទ្ធផលដែលទទួលបានមានដូចខាងតទៅ៖
I. ពានរង្វាន់នគរបាលអាស៊ីអាគ្នេយ៍
– នគរបាលឥណ្ឌូណេស៊ី ជាប់ចំណាត់ថ្នាក់លេខ១ ដណ្តើមបានមេដាយមាស ៤គ្រឿង និងមេដាយប្រាក់ ២គ្រឿង
– នគរបាលកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ដណ្តើមមេដាយប្រាក់ ១គ្រឿង និងសំរឹទ្ធិ ២គ្រឿង
– នគរបាលវៀតណាម ជាប់ចំណាត់ថ្នាក់៣ មេដាយប្រាក់ ១គ្រឿង និងសំរឹទ្ធិ ២គ្រឿង
II. វិញ្ញាសាក្លឹបចំណុះអគ្គនាយកដ្ឋាននៃក្រសួងមហាផ្ទៃ
– អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាប់ចំណាត់ថ្នាក់១ ដណ្តើមបានមេដាយមាស ១គ្រឿង និងប្រាក់ ១គ្រឿង
– អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជាប់ចំណាត់ថ្នាក់លេខ២ ដណ្តើមបានមេដាយមាស ១គ្រឿង និងមេដាយសំរឹទ្ធិ ១គ្រឿង
– ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ជាប់ចំណាត់ថ្នាក់លេខ៣ ដណ្តើមបានមេដាយប្រាក់ ១គ្រឿង
– ក្លឹបខុទ្ធកាល័យឯកឧត្តមអភិសន្តិបណ្ឌិត ជាប់ចំណាត់ថ្នាក់លេខ៤ ដណ្តើមមេដាយបានសំរឹទ្ធិ ១គ្រឿង។
III. ការប្រកួតក្លឹបចំណុះក្រសួងរាជធានី-ខេត្ត ក្រសួង
– ក្លិប Quang Sport Can Tho ជាប់ចំណាត់ថ្នាក់លេខ១ ដណ្តើមបានមេដាយមាស២គ្រឿង ប្រាក់ ១គ្រឿង
– ក្លឹបយុវជននគរបាលជាតិ ជាប់ចំណាត់ថ្នាក់លេខ២ ដណ្តើមបានមេដាយមាស ២គ្រឿង
– ក្លឹបក្រសួងមហាផ្ទៃ ជាប់ចំណាត់ថ្នាក់លេខ៣ ដណ្តើមបានមេដាយប្រាក់ ១គ្រឿង មេដាយសំរឹទ្ធិ ២គ្រឿង
– ក្លឹបវាយសីខ្លាចាស់ ជាប់ចំណាត់ថ្នាក់លេខ៤ ដណ្តើមបានមេដាយប្រាក់ ១គ្រឿង និងមេដាយសំរឹទ្ធិ ១គ្រឿង
– ក្លឹបក្រសួងការពារជាតិ ជាប់ចំណាត់ថ្នាក់លេខ៤ ដណ្តើមបានមេដាយប្រាក់ ១គ្រឿង៕

ទិដ្ឋភាពបិទការប្រកួតនៅមុននេះ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


