ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ នឹងរៀបចំការប្រកួតវាយសីជើងឯកនគរបាល អាស៊ីអាគ្នេយ៍ លើកទី២ នៅខែឧសភា
ដើម្បីលើកកម្ពស់វិស័យកីឡា និងរឹតចំណងមិត្តភាព សាមគ្គីភាព ក្រសួងមហាផ្ទៃ នឹងរៀបចំការប្រកួតវាយសីជ្រើសរើសជើងឯកនគរបាល អាស៊ីអាគ្នេយ៍ ជាលើកទី២ រយៈពេល ៥ថ្ងៃនៅខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះដោយនឹងអញ្ជើញបណ្ដាប្រទេសក្នុងតំបន់ចូលរួម។

ទិដ្ឋភាពការប្រកួតនៅលើកទី១
នេះបើតាមការផ្សព្វផ្សាយនៅលើហ្វេសបុកផេក ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដើម្បីចូលរួមលើកកម្ពស់វិស័យកីឡា រឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ នឹងរៀបចំការប្រកួតឡើងវិញនូវព្រឹត្តិការណ៍ប្រកួត «កីឡាវាយសីជ្រើសរើសជើងឯកនគរបាលអាស៊ីអាគ្នេយ៍» Southeast Asia Police Badminton Championship ពានរង្វាន់អភិសន្តិបណ្ឌិ ស សុខា លើកទី២។

ទិដ្ឋភាពការប្រកួតនៅលើកទី១
ការប្រកួតនេះនឹងអញ្ជើញបណ្ដាក្លឹបកីឡាវាយសីយុវជនជានគរបាលមកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មកចូលរួម។ ដូច្នេះតាមសាមីអង្គភាពផ្សេងៗអាចចុះឈ្មោះចូលរួមប្រកួតនៅអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។
បញ្ជាក់ដែរថា ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកនគរបាល អាស៊ីអាគ្នេយ៍ ពានរង្វាន់អភិសន្តិបណ្ឌិត ស សុខា លើកទី២ នេះនឹងធ្វើឡើងរយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី២៦ ដល់ ៣០ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ៕


ទិដ្ឋភាពការប្រកួតនៅលើកទី១

សេចក្ដីជូនដំណឹង
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


