សុខភាព
រដូវភ្លៀងធ្លាក់ ទឹកលិច ដីសើម ក្មេងប្រឡាក់ ឬលេងដីភក់ អាចកើតជំងឺម្យ៉ាងនេះធ្ងន់ធ្ងរ ហើយពិបាកព្យាបាល
នៅពេលមានភ្លៀងធ្លាក់ ទឹកលិច ធ្វើឲ្យដីសើម ក្មេងៗអាចនឹងកើតជំងឺឈ្មោះ មេឡូអ៊ីដ (Melioidosis )។ លោកវេជ្ជបណ្ឌិត ហេង សុទ្ធី អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា នៅរាជធានីភ្នំពេញ បានឲ្យដឹងថា ជំងឺ Melioidosis នេះ ត្បិតតែមិនសូវកើតមានញឹកញាប់ដូចជំងឺគ្រុនឈាម ឬជំងឺដទៃទៀត តែបើក្មេងកើតមានជំងឺនេះធ្ងន់ធ្ងរខ្លាំង អាចប៉ះពាល់ដល់អាយុជីវិត និងពិបាកក្នុងការព្យាបាល ហើយការព្យាបាលមានរយៈពេលយូររហូតដល់ច្រើនខែ។

លោកវេជ្ជបណ្ឌិតបានបន្តថា ជំងឺ Melioidosis បង្កឡើងដោយសារបាក់តេរី Burkholderia pseudomallei រស់នៅនឹងដីសើម ហើយកុមារនៅតាមជនបទ ដែលភាគច្រើនប្រឈមនឹងការកើតជំងឺនេះរួមមាន ព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ និងសៀមរាបជាដើម។
“យើងដឹងហើយថា កុមារនៅតាមជនបទយើងនៅតែនឹងដី ដូច្នេះមេរោគហ្នឹងឆ្លងមកក្នុងខ្លួនតាមរយៈការលេងដី ការផឹកទឹកមិនស្អាត។ ជំងឺនេះធ្ងន់ធ្ងរបំផុតឲ្យកុមារហើមសួតខ្លាំង រលាកសួតធ្ងន់ធ្ងរ ក្រៅនោះអាចចេញជាបូសកូនកណ្តុរ ជាជំងឺមួយធ្ងន់ អាចប៉ះពាល់ដល់ជីវិតកុមារ ហើយពិបាកព្យាបាលទៀត”។ លោកវេជ្ជបណ្ឌិត ហេង សុទ្ធី រៀបរាប់។

លោកវេជ្ជបណ្ឌិតថា រោគសញ្ញាជំងឺ Melioidosis ទម្រង់ធ្ងន់ ពិសេសហើមសួត (Pneumonia) និងមេរោគបាក់តេរីចូលក្នុងឈាម (Septic Shock) គឺមានអាការៈនាំឱ្យយើងច្រឡំនឹងគ្រុនឈាមធ្ងន់ធ្ងរ ហើយវាមានអត្រានាំឱ្យអ្នកជំងឺស្លាប់ខ្ពស់ណាស់។ ក្រៅពីនេះ វាមានទម្រង់ជាច្រើន ដូចជា ដំបៅនៅនឹងក ឬគុម្ពត្រចៀក (បូសកូនកណ្តុរ ឬបូសក្រពេញទឹកមាត់) ដំបៅមានខ្ទុះនៅនឹងស្បែក រលាកសន្លាក់ រលាកឆ្អឹង និងដំបៅនៅនឹងសរីរាង្គសំខាន់ៗ ដូចជា សួត ថ្លើម សាច់ដុំ ខួរក្បាល។ល។

– ដំបៅទាំងនេះ អាចជាទម្រង់ស្រាល និងនៅរ៉ាំរ៉ៃ ជាពិសេសដំបៅខ្ទុះនៅក ឬគុម្ពត្រចៀក (ច្រឡំនឹងម្រេញកូនកណ្តុរដោយរបេង) ឬដំបៅស្បែក។
– បើដំបៅនៅសរីរាង្គខាងក្នុង ច្រើនមានការប៉ះពាល់ដល់ជីវិត។
បានន័យថា មេរោគវាយប្រហារសរីរាង្គជាច្រើន ដូចនេះ រោគសញ្ញាមានការប្រែប្រួលទៅតាមសរីរាង្គ ដែលប៉ះពាល់។ ដូចនេះ បើកូនៗមានអាការៈក្តៅខ្លួនយូរថ្ងៃ មានដំបៅខ្ទុះនៅលើផ្នែកផ្សេងៗ នៃសារព៌ាង្គកាយ មានលក្ខណៈក្លាយ ឬក្រជាសះស្បើយ សូមប្រញាប់យកទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញកុមារ។
សូមរក្សានូវក្បួនអនាម័យជាប្រចាំ ជាពិសេសត្រូវសម្អាតខ្លួនប្រាណកូនចៅជានិច្ច!
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ជំងឺរលាកសួតលើកុមារ គ្រោះថ្នាក់ណាស់! ចុះធ្វើម៉េចអាចដឹងកូនកំពុងរលាក?
ចុចអាន៖ ប្រយ័ត្ន! ប្រភេទអាហារមិនគួរទទួលទានក្នុងរដូវនេះ អាចមានអាក្រក់ចំពោះពោះវៀនធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


