ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ មកដល់ពេលនេះមិនទាន់មានរបាយការណ៍កើនឡើងពីជំងឺសួត និងផ្លូវដង្ហើម អំឡុងពេលមានខ្យល់ពុលឡើយ
វេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់មកកាន់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ថា គិតមកដល់ពេលនេះ លោកនៅមិនទាន់ទទួលបានរបាយការណ៍ថា មានការកើនឡើងនូវអ្នកជំងឺសួត និងផ្លូវដង្ហើម អំឡុងពេលកម្ពុជាមានករណីខ្យល់ពុលក្នុងស្រទាប់បរិយាកាស កាលពីពេលថ្មីៗនោះទេ។

ការលើកឡើងនេះ ស្របពេលដែលកម្ពុជា ទើបតែទទួលរងនូវខ្យល់ពុលក្នុងស្រទាប់បរិយាកាស ដែលជាក្តីបារម្ភចំពោះសុខភាព ហើយក្រសួងពាក់ព័ន្ធនានាក៏បានចេញនូវវិធានការផ្សេងៗដើម្បីការពារចំពោះខ្យល់ពុលនេះដែរ។ ទន្ទឹមនេះ បើនិយាយពីការកើនឡើងនូវអ្នកដែលកើតជំងឺសួត និងផ្លូវដង្ហើមអំឡុងពេលនេះ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បាននិយាយថា៖ “រហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ យើងមិនទាន់មានរបាយការណ៍ពីមន្ទីរពេទ្យ ឬគ្រឹះស្ថានសុខាភិបាលទាំងរដ្ឋ និងឯកជន ថាមានការកើនឡើងនៃជំងឺផ្លូវដង្ហើម ឬជំងឺសួត កើនឡើងគួរឱ្យកត់សម្គាល់នោះទេ គឺនៅធម្មតាដដែល ទិន្នន័យនេះគឺថាមិនបានផុតពីការរំពឹងទុកនោះទេ”។

លោកវេជ្ជបណ្ឌិត បន្តថា បច្ចុប្បន្នអ្វីដែលមានវិជ្ជមានច្រើននោះ គឺការកើនឡើងនៃការឆ្លងជំងឺផ្តាសាយច្រើន ប៉ុន្តែ ក៏មិនបានធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈធ្ងន់ធ្ងរឡើយ។ អ្វីដែលជាចំណុចសំខាន់នោះ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ សំណូមពរឱ្យមានការលាងដៃឱ្យបានល្អ រៀបអាហារឱ្យមានអនាម័យខ្ពស់អំឡុងពេលមានការជួបជុំនានា ចៀសវាងមានផ្ទុកវីរុស ឬ ការពុលអាហារជាដើម។ លោកបន្ថែមថា ចំពោះអ្នកដែលចេញរោគសញ្ញាផ្តាសាយ សូមឱ្យពាក់ម៉ាស់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូឱ្យបានស្អាត ហើយនៅឆ្ងាយពីសមាជិកគ្រួសារ ជាពិសេសកុមារតូចៗ និងមនុស្សចាស់ ចៀសវាងផលពាល់ដល់សុខភាព។
សូមជម្រាបថា នៅព្រឹកថ្ងៃទី២៨ ខែមករានេះ ក្រសួងបរិស្ថាន បានចេញសេចក្តីប្រកាស ពីស្ថានភាពគុណភាពខ្យល់នៅកម្ពុជា ថាសម្រាប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ សន្ទស្សន៍គុណភាពខ្យល់គឺ “ល្អណាស់”។ ក្រសួងបញ្ជាក់ថា ពណ៌ខៀវគុណភាពខ្យល់ ល្អណាស់ មាននៅខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកណ្តាល ខេត្តក្រចេះ ខេត្តមណ្ឌលគីរី រាជធានីភ្នំពេញ ខេត្តរតនគិរី ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តឧត្តរមានជ័យ ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តប៉ៃលិន។ ចំណែក ពណ៌បៃតង គុណភាព ខ្យល់ល្អ មានខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង និងខេត្តកែប។ រីឯ ពណ៌ទឹកក្រូច គុណភាពខ្យល់ បង្គួរ មាននៅខេត្តពោធិ័សាត់៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


