សេចក្ដីជូនដំណឹង
វេជ្ជបណ្ឌិតជំនាញផ្នែកជំងឺមហារីកមកពីសិង្ហបុរី អះអាងថា ជំងឺមហារីកសួត ពិតជា អាចព្យាបាល បាន យ៉ាងមានប្រសិទ្ធភាពខ្ពស់
នៅពេលនិយាយដល់ជំងឺមហារីក មនុស្សជាច្រើន តែងតែ មានការតក់ស្លុត ដ្បិតថា វាជាជំងឺដ៏ កាចសាហាវ និងពិបាកក្នុងការព្យាបាលឲ្យជាសះស្បើយ។ ប៉ុន្ដែ បើតាម វេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺ មហារីកបានអះអាងថា ជាមួយនឹងការរីកចម្រើន នៃវិស័យបច្ចេកវិទ្យា និងវេជ្ជសាស្ត្រ នាពេលបច្ចុប្បន្ន ការព្យាលបាលជំងឺមហារីក ដែលគេតែងតែខ្លាចរអានេះ អាចធ្វើទៅបានយ៉ាងជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ តាមរយៈវិធីសាស្ត្រព្យាបាលផ្សេងៗគ្នា។

លោកស្រី Tanujaa វេជ្ជបណ្ឌិតឯកទេស ផ្នែកជំងឺមហារីកទូទៅ នៃមជ្ឈមណ្ឌលជំងឺមហារីក Parkway Cancer បានបញ្ជាក់ថា ជំងឺមហារីក មានច្រើនប្រភេទ ហើយវាអាចកើតមាននៅលើសិរីរាង្គផ្សេងៗ របស់មនុស្ស ដូចជា មហារីកសួត, មហារីកទាក់ទងនឹងសរីរាង្គក្បាល និង ក, មហារីកប្រព័ន្ធផ្លូវភេទ, តម្រង់នោម, ក្រពេញប្រ៉ូស្តាត និងមហារីកសុដន់ជាដើម។ ក្នុងចំណោមនោះ មហារីកសួត គឺជា ប្រភេទជំងឺមហារីក ដែលកើតមានច្រើនជាងគេ បន្ទាប់មក គឺជំងឺមហារីកសុដន់ និងមហារីក ពោះវៀនធំ។
បើតាម លោកស្រីវេជ្ជបណ្ឌិត Tanujaa អ្នកដែលប្រឈមនឹងការកើតមានជំងឺមហារីកសួតខ្លាំងជាងគេ គឺជាអ្នកដែលជក់បារីច្រើន, អ្នកប្រឈមនឹង ការស្រូបផ្សែងបារី និង អ្នកដែលទទួលការចាក់គីមី ឬបាញ់កាំរស្មីសម្រាប់ ការព្យាបាល ជំងឺផ្សេងៗ ជាដើម។

លោកស្រីវេជ្ជបណ្ឌិត បានបន្ថែមទៀតថា មានមនុស្សជាច្រើនបានគិតខុស ចំពោះជំងឺមហារីកសួត ដោយពីពួកគេយល់ថា វាជាប្រភេទ ជំងឺ ដែលមិនអាចព្យាបាលបាន ឬនៅពេលកើតហើយ អ្នកជំងឺអាចរស់បានក្នុងរយៈពេលខ្លីជាដើម។ ប៉ុន្ដែផ្ទុយទៅវិញ ជំងឺមហារីកសួត នាពេលបច្ចុប្បន្ននេះ គេអាចព្យាបាលវាបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ចុងក្រោយ ហើយអ្នកជំងឺនៅតែអាចបន្ដរស់បានយូរឆ្នាំ និងមិនប្រឈមការលាប់ជំងឺមកវិញនោះឡើយ។
លោកស្រីវេជ្ជបណ្ឌិត Tanujaa បានអះអាងថា ការព្យាបាល ជំងឺមហារីកសួត ត្រូវបានធ្វើឡើងទៅ តាមដំណាក់កាល នៃប្រភេទ និងលក្ខណៈជាក់ស្ដែងនៃជំងឺ។ តួយ៉ាង នៅដំណាក់កាលទី១ ឬទី២ គេអាចប្រើប្រាស់វិធីសាស្ត្រវះកាត់យកកោសិកា ដែលខុសប្រក្រតីនោះចេញ បន្ទាប់មកអាចធ្វើ ការបាញ់កាំរស្មី, ការចាក់គីមី និងការប្រើប្រាស់ប្រព័ន្ធភាពស៊ាំ ដើម្បីប្រឆាំងនឹងជំងឺមហារីក (Immunotherapy) ជាដើម។ រីឯ ដំណាក់កាលទី៣វិញ គេអាចព្យាបាលដោយការបាញ់កាំរស្មី, ការចាក់គីមី, Immunotherapy និងវិធីសាស្ត្រផ្សេងទៀត ស្របទៅតាម ដំណើរការវិវត្តជាក់ស្ដែងនៃ ជំងឺមហារីកនោះ។
ដោយឡែក សម្រាប់ ការព្យាលបាលនៅដំណាក់កាលទី៤វិញ គឺគេប្រើប្រាស់ បច្ចេកទេស ទំនើប ចុងក្រោយ ដោយការចាប់យកម៉ូលេគីល ស្វែងរក កោសិកាដែលមិនប្រក្រតី ដែលជាកោសិកាមហារីក ហើយប្រើប្រាស់ថ្នាំដើម្បី សម្លាប់កោសិកោមហារីកនោះ កុំឲ្យបន្ដ រីករាលដាល។ ការព្យាបាលទាំងនេះ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅទូទាំងសកលលោក ពិសេសនៅមជ្ឈមណ្ឌល Parkway Cancer ជាមួយនឹងអត្រាជោគជ័យខ្ពស់ ដែលជួយឲ្យអ្នកជំងឺ មានអត្រារស់ខ្ពស់។

លោកស្រីវេជ្ជបណ្ឌិត Tanujaa បានលើកយកនូវបទពិសោធន៍ផ្ទាល់ ដែលធ្លាប់ព្យាបាល អ្នកជំងឺជាស្ត្រី ម្នាក់ ដែលមានជំងឺមហារីកដំណាក់កាលទី៤ ទាំងដែលគាត់កំពុងមានផ្ទៃពោះ។ នៅពេលនោះ អ្នកជំងឺ គាត់មានអាការៈក្អកខ្លាំង និងក្អកធ្លាក់ឈាមទៀតផង។ ប៉ុន្ដែក្រោយពីទទួលបានការព្យាបាលត្រឹមត្រូវតាមរយៈការប្រើប្រាស់ថ្នាំ (ញ៉ាំតាមមាត់) អ្នកជំងឺអាចសម្រាលកូនបានដោយជោគជ័យហើយកោសិកាមហារីករបស់គាត់ក៏លែងមានតទៅទៀត។ គិតមកទល់ពេលនេះ មានរយៈពេល ៧ឆ្នាំ ដែលគាត់នៅបន្ដមានជីវិតរស់នៅធម្មតាជាមួយក្រុមគ្រួសាររបស់គាត់ដោយសុភមង្គល។
មជ្ឈមណ្ឌលមហារីក Parkway ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2006 ដោយផ្តោតសំខាន់លើការផ្តល់ជូននូ វការថែទាំមហារីកយ៉ាងទូលំទូលាយជាមួយនឹងការសង្កត់ធ្ងន់យ៉ាងខ្លាំងលើសុខុមាលភាពអ្នកជំងឺ។ មជ្ឈមណ្ឌលមហារីក Parkway មានបន្ទប់ព្យាបាលជំងឺមហារីកយ៉ាងទូលំទូលាយ ដែលផ្តល់ទំនុកចិត្ត ដោយក្រុមគ្រូពេទ្យពហុជំនាញ ដែលមានបទពិសោធន៍យូរឆ្នាំ គិលានុបដ្ឋាក គិលានុបដ្ឋាយិកា ទីប្រឹក្សា និងគ្រូពេទ្យជំនាញផ្សេងទៀត។
សម្រាប់ព័ត៍មានបន្ថែម លោកអ្នកអាចចូលទៅកាន់គេហទំព័ររបស់យើង៖ www.parkwaycancercentre.com




-
កីឡា១៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


