សុខភាព
ការព្យាបាលតម្រងកែវភ្នែកស្រអាប់ដោយកាំរស្មី
ជំងឺភ្នែកឡើងបាយ គឺជាជំងឺដែលកែវភ្នែកភ្លឺថ្លាពីធម្មជាតិរបស់អ្នកប្រែជាស្រអាប់ស ធ្វើឲ្យគំហើញរបស់អ្នកធ្លាក់ចុះស្រវាំងបន្ដិចម្ដងៗ។
ជំងឺភ្នែកឡើងបាយអាចព្យាបាលជាសះស្បើយតាមរយៈការវះកាត់ និងការប្រើម៉ាស៊ីន Phacoemulsification បូមយកកែវភ្នែកដែលស្រអាប់ចេញ ដោយរក្សាទុកនូវស្រទាប់តម្រងកែវធម្មជាតិរបស់អ្នកជំងឺ ដើម្បីដាក់កែវសិប្បនិម្មិតថ្លាចូលក្នុងតម្រងកែវនេះវិញ។ ក្រោយការវះកាត់ភ្នែកឡើងបាយអ្នកជំងឺអាចមើលឃើញច្បាស់ឡើងវិញ។ តាមការសិក្សាស្រាវជ្រាវនៅលើពិភពលោកក្នុងរយៈពេល ពី២ ទៅ ៥ឆ្នាំ អ្នកដែលបានបកបាយភ្នែករួចហើយអាចមានបញ្ហាស្រទាប់តម្រងកែវធម្មជាតិឡើងស្រអាប់ដោយធ្វើឲ្យអ្នកមានអារម្មណ៍ថា ដូចមានបាយភ្នែកម្ដងទៀត។ អាការ:ទាំងនោះរួមមានដូចខាងក្រោម៖
-ស្រវាំងភ្នែកជាងមុនបន្តិចម្ដងៗលក្ខណ:ស្រដៀងនឹងមុនពេលបកបាយ
-ចាញ់ពន្លឺថ្ងៃ
-មើលឃើញចំណាំងផ្លាតពន្លឺខុសធម្មតា
-អាចហៀរទឹកភ្នែកពេលត្រូវពន្លឺខ្លាំង


ក្នុងករណីមានរោគសញ្ញាដូចខាងលើ សូមមកពិនិត្យ និងពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសចក្ខុរោគ ដើម្បីទទួលការព្យាបាលដោយការបាញ់កាំរស្មីឡេស័រលាងទម្លុះស្រទាប់កែវដែលឡើងស្រអាប់នេះ ដោយបច្ចេកទេស YAG-Capsulotomy ដើម្បីឲ្យអ្នកជំងឺអាចមើលឃើញច្បាស់ឡើងវិញ។ បច្ចេកទេសនេះជាការព្យាបាលដែលមិនមានការឈឺចាប់ មានប្រសិទ្ធិភាព និងសុវត្ថិភាពខ្ពស់ ដោយមានផលប៉ះពាល់តិចតួចបំផុត។ ការព្យាបាលចំណាយពេលត្រឹមតែ ៥ ទៅ ១០នាទី ដោយមិនចាំបាច់មានការវះកាត់ម្តងទៀតនោះទេ។

សូមទំនាក់ទំនងសួរព័ត៌មាន និងប្រឹក្សាយោបល់បន្ថែមចំពោះការពិនិត្យ និងព្យាបាលបញ្ហាស្រទាប់តម្រងកែវស្រអាប់នេះ ជាមួយវេជ្ជបណ្ឌិតឯកទេសចក្ខុរោគនៅមន្ទីរពេទ្យកាល់ម៉ែត៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ បញ្ហាខ្វះគ្រាប់ឈាមក្រហម អំឡុងពេលមានផ្ទៃពោះ!
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



