ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ដាក់ឱ្យដំណើរការមណ្ឌលគ្រប់គ្រងសុខភាពភ្នែកឆ្លាតវៃ ដោយប្រើជំនួយបញ្ញាសិប្បនិម្មិត
ក្រសួងសុខាភិបាល បានដាក់ឱ្យដំណើរការគម្រោង«មណ្ឌលគ្រប់គ្រងសុខភាពភ្នែកឆ្លាតវៃ» ដោយប្រើជំនួយបញ្ញាសិប្បនិម្មិត (AI) និងប្រព័ន្ធគ្រប់គ្រងទិន្នន័យឆ្លាតវៃដែលធានាសុវត្ថិភាពព័ត៌មានអ្នកជំងឺ និងអាចអនុញ្ញាតឱ្យមានការពិគ្រោះយោបល់ពីចម្ងាយជាមួយអ្នកជំនាញ ព្រមទាំងការបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យកម្រិតខ្ពស់បានទាន់ពេលវេលាទៀតផង។

ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោង “មណ្ឌលគ្រប់គ្រងសុខភាពភ្នែកឆ្លាតវៃ នៅមន្ទីរពេទ្យតេជោសែនកោះធំ ខេត្តកណ្តាល និងមន្ទីរពេទ្យបង្អែកគងពិសី ខេត្តកំពង់ស្ពឺ លោកសាស្ត្រាចារ្យ ងី ម៉េង ទីប្រឹក្សាក្រសួងសុខាភិបាល ប្រធានកម្មវិធីជាតិសុខភាពភ្នែក និងជានាយកមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា គម្រោងមណ្ឌលគ្រប់គ្រងសុខភាពភ្នែកឆ្លាតវៃ នឹងលើកកម្ពស់ការបម្រើសេវាពិនិត្យវាស់គំហើញ ថតរូបបាតភ្នែក និងធ្វើរោគវិនិច្ឆ័យបាន ដោយមានជំនួយពីបញ្ញាសិប្បនិម្មិត (AI) និងប្រព័ន្ធគ្រប់គ្រងទិន្នន័យឆ្លាតវៃ ដែលធានាសុវត្ថិភាពព័ត៌មានអ្នកជំងឺ និងអាចអនុញ្ញាតឱ្យមានការពិគ្រោះយោបល់ពីចម្ងាយជាមួយអ្នកជំនាញ ព្រមទាំងការបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យកម្រិតខ្ពស់បានទាន់ពេលវេលា ដែលស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅមូលដ្ឋាន និងការធ្វើទំនើបកម្មវិស័យសុខាភិបាលតាមបែបឌីជីថល។

លោកសាស្ត្រាចារ្យ ងី ម៉េង បានបន្តថា គម្រោង “មណ្ឌលគ្រប់គ្រងសុខភាពភ្នែកឆ្លាតវៃ បង្កើតឡើងតាមរយៈកិច្ចសហប្រតិបត្តិការរវាងកម្មវិធីជាតិសុខភាពភ្នែក និងមជ្ឈមណ្ឌលការពារ និងព្យាបាលជំងឺភ្នែកសៀងហៃ ក្រោមការគាំទ្រសម្របសម្រួលពី មូលនិធិហ្វ្រេដហូឡូ ដែលជាជំហានថ្មីមួយទៀត សម្រាប់វិស័យសុខាភិបាលកម្ពុជា ជាពិសេសវិស័យសុខភាពភ្នែក ដែលបាននវានុវត្តន៍ប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការពិនិត្យស្វែងរក និងព្យាបាលជំងឺភ្នែក ឱ្យបានទាន់ពេលវេលា សុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់។ លើសពីនេះទៀត តាមរយៈគម្រោងនេះ អាចជួយបង្ការការបាត់បង់គំហើញ ជាពិសេសចំពោះអ្នកមានបញ្ហា និងកំហុសសំណុំរូបភាព ជំងឺទឹកដក់ក្នុងភ្នែក អ្នកជំងឺទឹកនោមផ្អែម និងជំងឺឡើងសម្ពាធឈាម។

លោកសាស្ត្រាចារ្យ ងី ម៉េង បានណែនាំដល់បុគ្គលិកមន្ត្រីរាជការ មន្ទីរពេទ្យទាំងពីរ ត្រូវយកចិត្តទុកដាក់ថែរក្សា និងប្រើប្រាស់ឧបករណ៍បច្ចេកទេសទំនើបនេះ ដើម្បីបម្រើសេវាពិនិត្យព្យាបាលភ្នែកជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់។ ផ្សព្វផ្សាយលើកទឹកចិត្ត ជំរុញឱ្យអ្នកជំងឺមកទទួលសេវាពិនិត្យព្យាបាលជំងឺភ្នែក និងជំងឺផ្សេងទៀត និងបន្តពង្រឹងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ និងក្រុមការងារបច្ចេកទេសឱ្យរលូន ដើម្បីធានាគុណភាពទិន្នន័យ និងការពង្រីកគម្រោងនាពេលអនាគត៕
អត្ថបទ ៖ សំអឿន





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


