សុខភាព
ព្រីងជាផ្លែឈើតូចមែនពិត តែមានអត្ថប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាពទាំងវ័យក្មេងនិងចាស់
រដូវព្រីងបានមកដល់ហើយ នៅកន្លែងណាក៏យើងឃើញមានលក់ដែរ។ ចំពោះអ្នកចូលចិត្តហូបព្រីង តិចអត់ដឹងថាព្រីងមានអត្ថប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាពទាំងវ័យក្មេងនិងចាស់។
ធ្លាប់តែហូបតែអត់ដឹងពីវា kpt plus សូមណែនាំពីអត្ថប្រយោជន៍ពីផ្លែឈើតូចមួយនេះ ថាតើវាជួយអីចំពោះសុខភាពរបស់យើង។

១ ជំងឺមហារីក
ផ្លែឈើនេះផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ច្រើន ដែលប្រឆាំងនឹងរ៉ាឌីកាល់ដែលបង្កគ្រោះថ្នាក់នៅក្នុងខ្លួន។ ដោយសារតែបញ្ហានេះ ការលូតលាស់និងការរីករាលដាលនៃកោសិកាមហារីកដែលអាចកើតមានត្រូវបានរារាំងដោយផ្លែព្រីង។
២ ល្អសម្រាប់ជំងឺទឹកនោមផ្អែម
ការបំបែកជាតិស្ករក្នុងខ្លួនមនុស្សមួយទៅជាថាមពលដែលត្រៀមរួចជាស្រេច ដើម្បីប្រើប្រាស់គឺអាចធ្វើទៅបានតាមរយៈសារជាតិ alkaloid jambolin glycosides និងសារជាតិ jambosin ដែលតែងមានវត្តមានជាចម្បងនៅក្នុងផ្លែព្រីងពេលអ្នកទទួលទាន ។
៣ ជួយសុខភាពបេះដូង
ប៉ូតាស្យូមដែលមាននៅក្នុងផ្លែឈើនេះនឹងទទួលខុសត្រូវដោយធ្វើឲ្យបេះដូងមានដំណើរការល្អ។ អ្វីដែលសំខាន់បំផុតនោះគឺវាជួយឲ្យបេះដូងមានសុខភាពល្អគ្រប់ពេល។

៤ ល្អសម្រាប់ការទល់លាមក
នៅពេលអ្នកហូបផ្លែព្រីងវាមានឥទ្ធិពលខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងអាការទល់លាមកបានយ៉ាងពូកែ។ ព្រីងសំបូរទៅដោយជាតិសរសៃធ្វើឲ្យលំហូរនៃកាកសំណល់រាងកាយមានភាពងាយស្រួល។ ចលនាពោះវៀនទៀងទាត់ក៏ដូចជាសកម្មភាពរំលាយអាហារធម្មតាត្រូវបានបំពេញបន្ថែម។
៥ ការពារឆ្អឹងឲ្យរឹងមាំ
ជាតិកាល់ស្យូមជាតិដែកនិងផូស្វ័របញ្ចូលគ្នាមាននៅក្នុងផ្លែឈើត្រូពិកនេះមានឥទ្ធិពលធ្វើឲ្យសកម្មភាពការពារឆ្អឹងឲ្យរឹងមាំ។
៦ សម្រាប់ស្បែក
តាមរយៈវីតាមីន C ដែលមានវត្តមាននៅក្នុងព្រីង នឹងធ្វើឲ្យស្បែកមានសភាពរលោងស្អាតដូចធម្មជាតិ។
៧ ពង្រឹងប្រព័ន្ធភាពស៊ាំ
បើប្រព័ន្ធភាពស៊ាំខ្លាំងជាងមុន ជំងឺនឹងនៅឆ្ងាយពីយើងមិនខាន។ ដើម្បីធ្វើដូចនេះអ្នកត្រូវតែហូបព្រីងដែលជាផ្នែកមួយនៃផែនការរបបអាហារ ព្រោះវាសំបូរទៅដោយវីតាមីន C និងវីតាមីនដទៃទៀតចម្រុះគ្នា។

៨ កាត់បន្ថយការឈឺក្រពះ
សារជាតិ Anthocyanin អាស៊ីដ ellagic និងមាតិកា kaempferol នៃព្រីង គឺល្អឥតខ្ចោះក្នុងការកាត់បន្ថយភាពតានតឹងសកម្មភាពហួសប្រមាណ និងការឈឺចាប់ទូទៅនៅក្នុងក្រពះ។
៩ ជួយការបង្កើតកោសិកាឈាមក្រហម
កោសិកាឈាមក្រហមឬ RBC ត្រូវបានបង្កើតឡើងតាមរយៈការហូបព្រីង។ ដោយសារតែបញ្ហានេះអ្នកអាចរួចផុតពីបញ្ហាសុខភាពជាច្រើនដូចជាភាពស្លេកស្លាំងកង្វះជាតិដែក។
១០ ក្អករ៉ាំរ៉ៃ
ការក្អករ៉ាំរ៉ៃអាចនាំឲ្យមានអាឡ័កស៊ីឬផ្ដាសាយ ប៉ុន្តែនៅពេលអ្នកហូបព្រីងវាសារធាតុក្នុងផ្លែឈើតូចនេះនឹងទៅបញ្ឈប់អាការទាំងនោះ។ ព្រីងសំបូរទៅដោយវីតាមីន C រួមជាមួយគ្រឿងផ្សំផ្សេងៗទៀតអាចបញ្ឈប់ការក្អករ៉ាំរ៉ៃ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖practicalhealth
ចុចអាន៖វ័យ ៥៥ ឡើងទៅ ហាមធ្វើរឿងទាំងនេះ បើមិនចង់ឲ្យសុខភាពបេះដូងកាន់តែយ៉ាប់ជាងមុន
ចុចអាន៖សាច់មាន់បំពងឬចៀន ហូបច្រើនសឹងរាល់ថ្ងៃ នឹងមានបញ្ហាសុខភាពពិបាកតែខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


