សុខភាព
សាច់មាន់បំពងឬចៀន ហូបច្រើនសឹងរាល់ថ្ងៃ នឹងមានបញ្ហាសុខភាពពិបាកតែខ្លួនឯង
សាច់មាន់បំពងឬចៀនមានរសជាតិឆ្ងាញ់ ហើយត្រូវបានមនុស្សជាច្រើនចូលចិត្ត ប៉ុន្តែវាមិនមែនជាអាហារដែលគួររីករាយជាប្រចាំថ្ងៃនោះទេ។
ការហូបសាច់មាន់ចៀនយូរៗម្ដងមិនមែនជាបញ្ហាធំដុំទេ។ តែបើយើងញ៉ាំវាជារៀងរាល់ថ្ងៃ នោះអាចមានផលវិបាកខ្លះៗកើតឡើងលើរាងកាយ។
១ ហើមពោះខ្លាំង

អាហារដែលមានជាតិខ្លាញ់ដូចជាសាច់មាន់ចៀន គឺពិបាករំលាយអាហារ មានន័យថាវាកិនយឺតដោយឆ្លងកាត់មាត់បំពង់អាហារ ក្រពះ ពោះវៀនតូច ពោះវៀនធំ ជាលទ្ធផលអាចបណ្ដាលឲ្យអ្នកហើមពោះ។ អាហារចៀនមានខ្លាញ់ឆ្អែតនិងខ្លាញ់ច្រើន ដែលត្រូវបានគេដឹងថាធ្វើឲ្យធាត់បានងាយ។ រោគសញ្ញាផ្សេងអាចកើនឡើង ប្រសិនបើអ្នកមានមុខងារ dyspepsia (FD) ដែលជាជំងឺទូទៅមួយនិងរោគសញ្ញានៃការរំលាយអាហារដែលមិនមានមូលហេតុច្បាស់លាស់។
២ ធ្វើឲ្យឡើងទម្ងន់

សាំងវិចឬបឺហ្គឺសុទ្ធតែដាក់សាច់មាន់ចៀន បើអ្នកហូបរាល់ថ្ងៃធានាថាអាចប្រឈមនឹងហានិភ័យនៃការឡើងទម្ងន់។ នេះដោយសារតែសាច់មាន់ចៀនច្រើនតែមានកាឡូរីច្រើនជាងមិនចៀន។ ប្រេងឬខ្លាញ់ដែលចៀនអាចមានផ្ទុកជាតិខ្លាញ់ trans នឹងបង្កើនកម្រិតកូឡេស្តេរ៉ុលអាក្រក់ដល់អ្នកបរិភោគ។ វាជាប្រភេទអាហារកូលេស្តេរ៉ុលដែលបង្កគ្រោះថ្នាក់ អាចធ្វើឲ្យស្ទះដល់សរសៃឈាម និងបណ្ដាលឲ្យមានជំងឺសរសៃឈាមបេះដូង។
៣ អារម្មណ៍ស្ពឹកៗមិនរហ័ស

ជាង ៩៥% នៃការផ្គត់ផ្គង់សារធាតុ serotonin អ័រម៉ូនដែលធ្វើឲ្យមានអារម្មណ៍ល្អ ត្រូវបានផលិតដោយបាក់តេរីពោះវៀន។ ក្រពះ ពោះវៀនតូច ពោះវៀនធំ របស់យើងសុទ្ធតែជាភ្នាក់ងារភ្ជាប់គ្នាជាមួយកោសិកាសរសៃប្រសាទរាប់លានដែលហៅថា neurons នឹងជួយរំលាយអាហារហើយថែមទាំងដើរតួក្នុងការគ្រប់គ្រងអារម្មណ៍របស់យើងដែរ។ ប្រសិនបើអ្នកញ៉ាំសាច់មាន់បំពងច្រើនរាល់ថ្ងៃ ពោះវៀនចាំបាច់ត្រូវតែដុតជាមួយនឹងគ្រឿងផ្សំរលាក ហើយបណ្ដាលឲ្យបាក់តេរីអាក្រក់កាន់តែច្រើនឡើង។ នេះអាចរារាំងចំនួនបាក់តេរីល្អ ដែលពោះវៀនរបស់យើងផលិតនិងប៉ះពាល់ដល់កម្រិតថាមពលនៃអារម្មណ៍។
៤ បង្កើនហានិភ័យនៃការស្លាប់

ការសិក្សាឆ្នាំ ២០១៩ ដែលបានចេញផ្សាយនៅក្នុង BMJ បានបង្ហាញថា ស្ត្រីដែលញ៉ាំសាច់មាន់បំពងមួយដងយ៉ាងហោចណាស់ មានហានិភ័យខ្ពស់នៃការស្លាប់ ១៣% ពីបុព្វហេតុណាមួយ បើធៀបនឹងអ្នកដែលមិនបានបរិភោគអាហារចៀនឬបំពងណាមួយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


