ព្រីង​ជា​ផ្លែឈើ​តូច​មែន​ពិត តែ​មាន​អត្ថប្រយោជន៍​ច្រើន​យ៉ាង​ចំពោះ​សុខភាព​ទាំង​វ័យ​ក្មេង​និង​ចាស់
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ព្រីង​ជា​ផ្លែឈើ​តូច​មែន​ពិត តែ​មាន​អត្ថប្រយោជន៍​ច្រើន​យ៉ាង​ចំពោះ​សុខភាព​ទាំង​វ័យ​ក្មេង​និង​ចាស់

បានផុស

នៅ

រដូវព្រីងបានមកដល់ហើយ នៅកន្លែងណាក៏យើងឃើញមានលក់ដែរ។ ចំពោះអ្នកចូលចិត្តហូបព្រីង តិចអត់ដឹងថាព្រីងមានអត្ថប្រយោជន៍​ច្រើន​យ៉ាង​ចំពោះ​សុខភាព​ទាំង​វ័យ​ក្មេង​និង​ចាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធ្លាប់តែហូបតែអត់ដឹងពីវា kpt plus សូមណែនាំពីអត្ថប្រយោជន៍​ពីផ្លែឈើតូចមួយនេះ ថាតើវាជួយអីចំពោះសុខភាពរបស់យើង។

១ ជំងឺ​មហារីក

ផ្លែឈើ​នេះ​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ច្រើន​ ដែល​ប្រឆាំង​នឹង​រ៉ាឌីកាល់​ដែល​បង្ក​គ្រោះថ្នាក់​នៅ​ក្នុង​ខ្លួន។ ដោយសារ​តែ​បញ្ហា​នេះ​ ការ​លូតលាស់​និង​ការ​រីករាលដាល​នៃ​កោសិកា​មហារីក​ដែល​អាច​កើត​មាន​ត្រូវ​បាន​រារាំងដោយផ្លែព្រីង។

២ ល្អសម្រាប់ជំងឺទឹកនោមផ្អែម

ការ​បំបែក​ជាតិ​ស្ករ​ក្នុង​ខ្លួន​មនុស្ស​មួយ​ទៅ​ជា​ថាមពល​ដែល​ត្រៀម​រួច​ជា​ស្រេច​ ដើម្បី​ប្រើប្រាស់​គឺ​អាច​ធ្វើ​ទៅ​បាន​តាម​រយៈ​សារជាតិ alkaloid jambolin glycosides និង​សារជាតិ jambosin ដែល​តែង​មាន​វត្តមាន​ជា​ចម្បង​នៅ​ក្នុង​ផ្លែ​ព្រីង​ពេល​អ្នក​ទទួលទាន ។

៣ ជួយសុខភាពបេះដូង

ប៉ូតាស្យូម​ដែល​មាន​នៅ​ក្នុង​ផ្លែឈើ​នេះនឹង​ទទួល​ខុស​ត្រូវ​ដោយ​ធ្វើ​ឲ្យ​បេះដូង​មាន​ដំណើរការ​ល្អ។ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​វា​ជួយ​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ​គ្រប់​ពេល។

៤ ល្អ​សម្រាប់​ការ​ទល់​លាមក

នៅ​ពេល​អ្នក​ហូប​ផ្លែ​ព្រីង​វា​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អាការ​ទល់លាមក​បាន​យ៉ាង​ពូកែ​។ ព្រីង​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​​ធ្វើ​ឲ្យ​លំហូរ​នៃ​កាក​សំណល់​រាងកាយ​មាន​ភាព​ងាយស្រួល។ ចលនា​ពោះវៀន​ទៀងទាត់​ក៏​ដូចជា​សកម្មភាព​រំលាយ​អាហារ​ធម្មតា​ត្រូវ​បាន​បំពេញ​បន្ថែម។

៥ ការពារឆ្អឹង​ឲ្យ​រឹង​មាំ

ជាតិ​កាល់ស្យូម​ជាតិ​ដែក​និង​ផូស្វ័រ​បញ្ចូល​គ្នា​មាន​នៅ​ក្នុង​ផ្លែឈើ​ត្រូពិកនេះ​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​សកម្មភាព​ការពារ​ឆ្អឹង​ឲ្យ​រឹងមាំ។

៦ សម្រាប់ស្បែក

តាម​រយៈ​វីតាមីន C ដែល​មាន​វត្តមាន​នៅ​ក្នុង​ព្រីង នឹង​ធ្វើ​ឲ្យ​ស្បែក​មាន​សភាព​រលោង​ស្អាត​ដូច​ធម្មជាតិ។

៧ ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ

បើ​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្លាំង​ជាង​មុន​ ជំងឺ​នឹង​នៅ​ឆ្ងាយ​ពី​យើង​មិន​ខាន។ ដើម្បី​ធ្វើ​ដូចនេះ​អ្នក​ត្រូវ​តែ​ហូប​ព្រីង​ដែល​ជា​ផ្នែក​មួយ​នៃ​ផែនការ​របបអាហារ​ ព្រោះ​វា​សំបូរ​ទៅ​ដោយ​វីតាមីន C និង​វីតាមីន​ដទៃ​ទៀត​ចម្រុះ​គ្នា។

៨ កាត់​បន្ថយ​ការ​ឈឺ​ក្រពះ

សារជាតិ Anthocyanin អាស៊ីដ ellagic និង​មាតិកា kaempferol នៃ​ព្រីង ​គឺ​ល្អឥតខ្ចោះ​ក្នុង​ការ​កាត់បន្ថយ​ភាព​តានតឹង​សកម្មភាព​ហួស​ប្រមាណ​ និង​ការ​ឈឺចាប់​ទូទៅ​នៅ​ក្នុង​ក្រពះ។

៩ ជួយការបង្កើតកោសិកាឈាមក្រហម

កោសិកា​ឈាម​ក្រហម​ឬ RBC ត្រូវ​បាន​បង្កើត​ឡើង​តាមរយៈ​ការ​ហូប​ព្រីង។ ដោយសារ​តែ​បញ្ហា​នេះ​អ្នក​អាច​រួ​ច​ផុត​ពី​បញ្ហា​សុខភាព​ជាច្រើន​ដូចជា​ភាព​ស្លេកស្លាំង​កង្វះ​ជាតិ​ដែក។

១០ ក្អករ៉ាំរ៉ៃ

ការ​ក្អក​រ៉ាំរ៉ៃ​អាច​នាំ​ឲ្យ​មាន​អាឡ័កស៊ី​ឬ​ផ្ដាសាយ​ ប៉ុន្តែ​នៅ​ពេល​អ្នក​ហូប​ព្រីង​វា​សារធាតុ​ក្នុង​ផ្លែឈើ​តូច​នេះ​នឹង​ទៅ​បញ្ឈប់​អាការ​ទាំង​នោះ។ ព្រីង​សំបូរ​ទៅ​ដោយ​វីតាមីន C រួម​ជាមួយ​គ្រឿង​ផ្សំ​ផ្សេងៗ​ទៀត​អាច​បញ្ឈប់​កា​រ​ក្អក​រ៉ាំរ៉ៃ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖practicalhealth

ចុចអាន៖វ័យ ​៥៥​ ឡើង​ទៅ​ ហាម​ធ្វើ​រឿង​ទាំង​នេះ ​បើ​មិន​ចង់​ឲ្យ​សុខភាព​បេះដូង​កាន់​តែ​យ៉ាប់​ជាង​មុន

ចុចអាន៖សាច់​មាន់​បំពង​ឬ​ចៀន​ ហូប​ច្រើន​សឹង​រាល់ថ្ងៃ​ នឹង​មាន​បញ្ហា​សុខភាព​ពិបាក​តែ​ខ្លួនឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services