Connect with us

សុខភាព

មើល​ឲ្យ​ហើយ​អ្នក​ចូលចិត្ត​ញ៉ាំ​ប្រៃ អាច​មាន​​គ្រោះ​ថ្នាក់​ធំពីរយ៉ាង

បានផុស

នៅ

និយាយ​រឿង​អាហារ គ្នា​យើង​មាន​រស​និយម​ផ្សេងៗ​គ្នា មាន​សាប ប្រៃ ផ្អែម។ រូបមន្ត​ធម្មជាតិ និង​វេជ្ជសាស្ត្រ គឺ​អ្វីៗ​ក៏​ដោយ ត្រូវ​មាន​តុល្យភាព មាន​ន័យ​ថា បើ​ញ៉ាំ​ប្រៃ​ពេក ឬ​ផ្អែម​ពេក សុទ្ធ​តែ​បង្ក​ទុក្ខ​ទោស​ដល់​ខ្លួន​ឯង។

Using dietary intake modelling to achieve population salt reduction- World  Health Organisation Europe - World Health Organization Collaborating Centre  for Population Salt Reduction
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទនេះសូម​បង្ហាញ​គ្រោះ​ថ្នាក់​ធំៗ ២ យ៉ាង អាច​កើត​លើ​គ្នា​យើង​ចូល​ចិត្ត​ញ៉ាំ​ប្រៃ។ ញ៉ាំ​ប្រៃ​កាន់​ខ្លាំង សម្ពាធ​​ឈាម​ក្នុង​ខ្លួន​យើង កាន់​តែ​ឡើង ហើយ​បន្ត​ញ៉ាំ​បែប​ហ្នឹង​ជា​ប្រចាំ អនាគត​ច្បាស់​ខាង​មុខ គឺ​ជំងឺ​លើស​ឈាម​រត់​មក​រក​ឯង​តែ​ម្ដង។

១- បញ្ហាក្រលៀន

The Effect Of Salt In Cooking And When Is The Right Time To Put It

និយាយ​ស្រួល​ស្ដាប់ ក្រលៀន (តម្រងនោម) ជា​សរីរាង្គ​ប្រៀប​ដូចជា​ម៉ាស៊ីន​ចម្រោះ​អ៊ីចឹង។ កាល​ណា​ក្រលៀន​មាន​បញ្ហា ជាតិ​ពុល​ក៏​មិន​អាច​ច្រោះ​ចេញ​ពី​រាងកាយ​យើង​ដែរ ជា​ហេតុ​បង្កើត​ជា​បញ្ហា​សុខភាព​ដ៏​ធ្ងន់ធ្ងរ។ ញ៉ាំ​ប្រៃ​លើស​កម្រិត ឬ​ប្រៃ​ពេក ក្រលៀន​យើង​នឹង​ចុះ​ខ្សោយ។

ជាតិ​អេឡិចត្រូលីត ដូចជា សូដ្យូម និង​ប៉ូតាស្យូម ដើរ​តួ​សំខាន់​ក្នុង​ការ​ច្រោះ​ទឹក​នោម និង​ជាតិ​ពុល​ក្នុង​រាង​កាយ។ ពេល​យើង​ញ៉ាំ​ប្រៃ (សូដ្យូម) ច្រើន​ពេក វា​ធ្វើ​ឲ្យ​ចាល់​ជាតិ​ទឹក​ក្នុង​ខ្លួន ដោយ​សារ​អតុល្យភាព​រវាង​សូដ្យូម និង​ប៉ូតាស្យូម ជា​ហេតុ​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង។

កាល​ណា​តែ​ក្រលៀន​ឈឺ មុខងារ​ក្រលៀន​ក៏​ខ្សោយ​តាម​ហ្នឹង​ដែរ។ អ៊ីចឹង គួរ​ប្រុង​ប្រយ័ត្ន ព្រោះ​​គ្រប់​សរីរាង្គ​ក្នុង​រាង​កាយ​យើង មាន​ទំនាក់​ទំនង​គ្នា។ ពេល​មាន​អី​មួយ​ឈឺ​ហើយ អា​ផ្សេង​ទៀត ក៏​ប៉ះ​ពាល់​មិន​អាច​ចៀស​ឡើយ។

២- បញ្ហាសរសៃឈាម

salt-baked-fish-recipe-fp • Harbor Fish Market

និយាយ​ដល់​សរសៃ​ឈាម​វិញ កាន់​តែ​ធ្ងន់ធ្ងរ ដោយ​សារ​គ្រប់​សរីរាង្គ ចិញ្ចឹម​ដោយ​សារ​មាន​សរសៃ​ឈាម​ទៅ​ដល់។ ពេល​សម្ពាធ​ឈាម​កើន សរសៃ​ឈាម​រីក​ក្រាស់ ធ្វើ​ឲ្យ​ប្រហោង​សរសៃ​កាន់​តែ​រួម​តូច ដោយ​ខំ​ប្រឹង​ទប់​នឹង​សម្ពាធ​ដែល​កើន​ឡើង។ យូរៗ​ទៅ អាច​ធ្លាយ ​ឬ​កក​ឈាម​ក្នុង​សរសៃ​ ហើយ​បើ​ប៉ះ​លើ​សរសៃ​​នាំ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង​វិញ កាន់​តែ​គ្រោះ​ថ្នាក់​ធំ ព្រោះ​​កង្វះ​អុកស៊ីហ្សែន​​ធ្វើ​ឲ្យ​កោសិកា​បេះដូង​ស្លាប់ ហើយ​បើ​នៅ​តែ​បន្ត​ញ៉ាំ​ប្រៃ​ទៀត ជាតិ​ទឹក​ចាល់​ក្នុង​សរសៃ​ឈាម ដែល​វិវត្ត​ជា​ការ​គាំង​បេះដូង។

ទោះ​ទម្លាប់​​ច្រើន​ឆ្នាំ​ក៏​ដោយ គួរ​ដល់​ពេល​កាត់​បន្ថយ​ញ៉ាំ​ប្រៃ បើ​ស្រលាញ់​ជីវិត៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ អ្នក​ចូលចិត្ត​ញ៉ាំ​​​ផ្អែម​ៗ​រាល់ថ្ងៃ​ មក​មើល​វិធី​កាត់​បន្ថយ​​របប​អាហារ​ដែល​មាន​​ជាតិ​ស្ករ​ច្រើន​​​​

ចុចអាន៖ តើ​ប៊ីចេង អាច​មាន​អត្ថប្រយោជន៍ ​ចំពោះ​សុខភាព​អត់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម