ព័ត៌មានអន្ដរជាតិ
អស្ចារ្យ! អ្នកជំងឺប្តូរក្រលៀនជ្រូក ពេលនេះជាសះស្បើយហើយ
ពិតជារឿងដ៏អស្ចារ្យ ដែលបុរសអាយុ៦២ឆ្នាំម្នាក់ បានទទួលការវះកាត់ប្តូរដាក់ក្រលៀនជ្រូក ហើយពេលនេះជាសះស្បើយ និងប្រហែលចេញពីមន្ទីរពេទ្យឆាប់ៗ។

គ្រូពេទ្យវះកាត់អាមេរិក បាននិយាយថា អ្នកជំងឺឈ្មោះ Rick Slayman គឺជា “វីរបុរសយ៉ាងពិតប្រាកដ” សម្រាប់ប្រតិបត្តិការដ៏ជោគជ័យនេះ ហើយបង្ហាញក្តីសង្ឃឹមថា ថ្ងៃអនាគត សរីរាង្គសត្វ នឹងអាចយកទៅជំនួសសរីរាង្គមនុស្សបាន ក្រោយការកែប្រែហ្សែន។
ស្របពេលជាមួយគ្នានោះដែរ មន្ទីរពេទ្យ Massachusetts General Hospital បានចេញសេចក្តីថ្លែងការណ៍មួយថា ការវះកាត់រយៈពេល៤ម៉ោង ដែលធ្វើឡើងនៅថ្ងៃទី១៦ខែមីនា គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងយុទ្ធនាការយកសរីរាង្គសត្វ ដាក់ជំនួសសរីរាង្គមនុស្ស។

លោក Slayman បានទទួលការវះកាត់ប្តូរក្រលៀនមនុស្សនៅមន្ទីរពេទ្យដូចគ្នានេះ កាលពីឆ្នាំ២០១៨ បន្ទាប់ពីត្រូវលាងឈាមអស់រយៈពេល៧ឆ្នាំ ដោយសារតែខូចក្រលៀន។ ៥ឆ្នាំក្រោយមក ការប្តូរសរីរាង្គបានបរាជ័យ ហើយគាត់ត្រូវបកទៅលាងឈាមវិញនៅខែឧសភាឆ្នាំ២០២៣។
ដោយមើលទៅ ការលាងឈាមជួបផលពិបាក ដោយសារសរសៃឈាមរបស់គាត់មានបញ្ហា ហើយប៉ះពាល់ដល់គុណភាពជីវិតរបស់គាត់យ៉ាងខ្លាំង លោក Slayman បានថ្លឹងថ្លែងពីគុណសម្បត្តិនិងគុណវិបត្តិ ហើយក៏សម្រេចចិត្តប្តូរដាក់ក្រលៀនជ្រូកតែម្តង។

ក្រោយការវះកាត់ លោកនិយាយថា “ខ្ញុំឃើញថា វាមិនត្រឹមតែជាមធ្យោបាយជួយខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែជាវិធីផ្តល់ក្តីសង្ឃឹមសម្រាប់មនុស្សរាប់ពាន់នាក់ដែលត្រូវការការប្តូរក្រលៀនដើម្បីរស់”។
សូមបញ្ជាក់ ក្រលៀនជ្រូកពិសេសនេះ ត្រូវបានផ្តល់ដោយក្រុមហ៊ុនវេជ្ជសាស្រ្ត eGenesis of Cambridge រដ្ឋ Massachusetts។ ក្រលៀននេះ ត្រូវបានកែហ្សែនដើម្បីលុបហ្សែនដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកទទួលជាមនុស្ស និងបន្ថែមហ្សែនរបស់មនុស្សមួយចំនួន ដើម្បីបង្កើនភាពស៊ីគ្នា។
ទោះបីជាយ៉ាងណាក៏ដោយ លោក Slayman នៅតែប្រើថ្នាំមួយចំនួន ហើយគេក៏មិនច្បាស់ដែរថា ក្រលៀនថ្មីរបស់គាត់ នឹងដំណើរការបានរយៈពេលយូរប៉ុនណាទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រលៀនជ្រូកដែលគ្រូពេទ្យ អាមេរិក វះប្ដូរមកឲ្យមនុស្សនៅតែដំណើរការក្នុងរយៈពេល ១ ខែមកនេះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


