សុខភាព
ការសិក្សា៖ កូវីដ-១៩ មានវិធីថ្មីមួយទៀតឆ្លងចូលកោសិកាមនុស្ស
ពេលកូវីដ-១៩ ផ្ទុះឡើងដំបូងៗក្រុមអ្នកវិទ្យាស្រ្តបានដឹងពីរបៀបដែលវីរុស SARS-CoV-2 បង្កជំងឺកូវីដ-១៩ ចូលទៅក្នុងកោសិកា និងបង្កជាការឆ្លងជំងឺ។ សម្រាប់វ៉ាក់សាំង និងវិធីព្យាបាលដោយអង់ទីករនៅពេលបច្ចុប្បន្ននេះ គឺធ្វើឡើងដើម្បីរំខានដល់ផ្លូវដែលវីរុសចូលទៅក្នុងកោសិកាតាមរយៈធ្មួល(Receptor) គេហៅថាACE2។

ពេលនេះក្រុមអ្នកស្រាវជ្រាវផ្នែកវិជ្ជសាស្រ្តរបស់សាកលវិទ្យាល័យ Washington បានរកឃើញថាការបំប្លែងខ្លួនបានធ្វើឲ្យវីរុសSARS-CoV-2 មានលទ្ធភាពចូលទៅក្នុងកោសិកាតាមផ្លូវផ្សេងមួយទៀត ដែលមិនចាំបាច់មានធ្មួល ACE2 នោះទេ។ លទ្ធភាពដែលវីរុសអាចចូលតាមផ្លូវផ្សេងទៅក្នុងកោសិកានេះ អាចជាលទ្ធភាពមួយទៀតបើកផ្លូវឲ្យមានការវាយប្រហារលើអង់ទីករ ឬវ៉ាក់សាំងបង្ការកូវីដ-១៩។ យ៉ាងណា ការសិក្សានេះ មិនទាន់បានរកឃើញការវាយប្រហារបែបនេះនៅឡើយទេ។ ប៉ុន្តែ ក៏បានបង្ហាញដែរថាវីរុសអាចប្រែប្រួលក្នុងវិធីមិននឹកស្មានដល់ និងរកផ្លូវផ្សេងដើម្បីឆ្លងមកមនុស្ស។ ការសិក្សានេះ បានចុះផ្សាយជាសាធារណៈកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា វាជារឿងគួរឲ្យខ្លាចមួយពេលគិតដល់មនុស្សលើពិភពលោកត្រូវប្រយុទ្ធនឹងវីរុសដែលមានយន្តការច្រើនក្នុងការចម្លងទៅកាន់កោសិកាមនុស្សបែបនេះ។

ក្រុមអ្នកស្រាវជ្រាវនៅពេលនេះមិនអាចកំណត់បានទេថាវីរុសបង្កជំងឺកូវីដ-១៩ អាចចូលទៅកាន់កោសិកាតាមវិធីណា ពេលវីរុសនេះមិនចូលតាមកោសិកាធ្មួល ACE2។ អ្នកវិទ្យាសាស្រ្តជឿថាអាចមានកោសិកាធ្មួលប្រភេទផ្សេងទៀត តែថាពេលនេះពួកខ្លួនមិនទាន់បានរកឃើញថាជាអ្វីនៅឡើយ ដោយគ្រាន់តែគិតថាធ្មួលមួយប្រភេទនេះក៏ទំនងជាមានភាពស្រដៀងគ្នានឹងធ្មួលACE2៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ការសិក្សាថ្មី៖ វ៉ាក់សាំងកូវីដ-១៩ ផលិតឡើងពី mRNA អាចបង្កឲ្យរលាកបេះដូង
ចុចអាន៖ មូលហេតុសំខាន់ៗដែលវីរុសបំប្លែងថ្មីប្រភេទ Delta គួរឲ្យខ្លាចជាងកូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២៣ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


