សុខភាព
ការសិក្សាថ្មី៖ វ៉ាក់សាំងកូវីដ-១៩ ផលិតឡើងពី mRNA អាចបង្កឲ្យរលាកបេះដូង
រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានធ្វើបច្ចុប្បន្នភាពទៅលើរបាយការណ៍វ៉ាក់សាំងប្រភេទ mRNA (Pfizer, Moderna) អំពីករណីកម្រនៃការរលាកបេះដូងក្រោយចាក់វ៉ាក់សាំងកូវីដ-១៩។
ស្របគ្នានេះដែរ មជ្ឈមណ្ឌលគ្រប់គ្រង និងប្រឆាំងជំងឺអាមេរិក (CDC) បានអះអាងឲ្យដឹងដែរថា ចាប់តាំងពីខែមេសា ឆ្នាំ២០២១នេះ ប្រព័ន្ធរាយការណ៍ព្រឹត្តិការណ៍វ៉ាក់សាំង (VAERS) បានរកឃើញ១០០០ជាងករណីនៃការរលាកសាច់ដុំបេះដូង និងការរលាកជាលិកាជុំវិញបេះដូងក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងសហរដ្ឋអាមេរិក។
ករណីនៃការរលាកបេះដូងក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ប្រភេទ mRNA នេះជាករណីមិនសូវកើតមានច្រើនទេ ប៉ុន្តែបើតាមការសង្កេតមើលរបស់អ្នកស្រាវជ្រាវឃើញថា មនុស្សដែលត្រូវបានរាយការណ៍ពីការរលាកបេះដូងក្រោយចាក់វ៉ាក់សាំងនោះភាគច្រើនជាក្មេងវ័យជំទង់ និងមនុស្សធំពេញវ័យ។ CDC អាមេរិកបន្តឲ្យដឹងពីករណីដែលត្រូវបានរាយការណ៍ពិតដូចជា៖
– ភាគច្រើនកើតលើមនុស្សប្រុសវ័យជំទង់អាយុចាប់ពី១៦ឆ្នាំឡើងទៅ
– ច្រើនកើតឡើងក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ច្រើនជាងដូសទី១ ក្នុងចំណោមប្រភេទវ៉ាក់សាំង mRNA (Pfizer, Moderna)
– កើតឡើងក្រោយចាក់វ៉ាក់សាំងបានច្រើនថ្ងៃ។
រោគសញ្ញារលាកបេះដូងក្រោយចាក់វ៉ាក់សាំងគួរតាមដាន
- ឈឺទ្រូង
- ដង្ហក់
- មានអារម្មណ៍ថាបេះដូងលោតញាប់។
ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី CDC អាមេរិក នៅតែបន្តឲ្យប្រជាជនអាមេរិកចាក់វ៉ាក់សាំងកូវីដ-១៩ប្រភេទ mRNA ដដែល ព្រោះមានតែវ៉ាក់សាំងទេដែលអាចការពារសុខភាពយើងពីជំងឺកូវីដ-១៩បានល្អបំផុត៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ការចាក់វ៉ាក់សាំង២មុខលាយបញ្ចូលគ្នា បង្ហាញប្រសិទ្ធភាពនិងបង្កើតអង់ទីគ័រកម្រិតខ្ពស់
ចុចអាន៖ វ៉ាក់សាំងបង្ការកូវីដចំនួន ៤ ប្រភេទ ផ្ដល់សុវត្ថិភាពចំពោះស្ត្រីមានផ្ទៃពោះ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


