សុខភាព
ហេតុអ្វីបានជាកើតជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ
ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (COPD) គឺជាការរលាកទងសួតរ៉ាំរ៉ៃ និង មានការត្បៀតទងសួតជាប្រចាំ ដែលបង្កឡើងដោយសារធាតុពុលផ្លូវដង្ហើមផ្សេងៗជាពិសេសផ្សែងបារី។

ជំងឺនេះត្រូវបានគេដឹងថា មានសន្ទុះកើនឡើងយ៉ាងឆាប់រហ័ស (៦៥លាននាក់ នៅឆ្នាំ ២០០៥ និងប្រហាក់ប្រហែល ២០០លាននាក់នៅឆ្នាំ២០១០) និងទទួលខុសត្រូវអត្រាមរណៈ ៥% នៃអត្រាមរណៈទាំងអស់នៅឆ្នាំ២០០៥ (គឺជាង ៣លាននាក់ដែលបានស្លាប់ដោយសារជំងឺនេះ)។ អត្រាមរណៈដ៏ខ្ពស់នេះ ត្រូវបានទស្សន៍ទាយថានឹងស្ថិតនៅលំដាប់ទី ៣ នៅឆ្នាំ២០៣០។
១) កត្តាបង្ក៖
កត្តាដែលបង្កឲ្យមានជំងឺស្ទះផ្លូវដង្ហើមមាន÷
– កត្តាអាយុ គឺនៅពេលដែលយើងមានអាយុកាន់តែច្រើនយើងកាន់តែប្រឈមមុខកើតជំងឺនេះ កាន់តែច្រើន (ភាគច្រើនចាប់ពីអាយុ៤០ឆ្នាំឡើងទៅ)។
– កត្តាពុលបរិស្ថាន ។
– កត្តាដកដង្ហើមស្រូបផ្សែងផ្សេងៗ ជាពិសេសបារី (រួមទាំងផ្សែងធូប ផ្សែងចង្ក្រាន ដោយសារការដុតអូស ឬធ្យូង និងផ្សែងធូបមូសជាដើម)។
– កត្តាដែលធ្លាប់មានរលាកសួតធ្ងន់ធ្ងរ (ដូចជាជំងឺរបេង)។
– និងកត្តាផ្សេងៗទៀត។

២) រោគសញ្ញា៖
រោគសញ្ញានៃជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃរួមមាន
– ក្អករ៉ាំរ៉ៃ
– មានស្លេសជាប្រចាំជាពិសេសនៅពេលក្រោកពីដំណេកពេលព្រលឹម
– ហត់ ឬពិបាកដកដង្ហើម រ៉ាំរ៉ៃ។ ឧទាហរណ៍នៅពេលដើរ ឬធ្វើអ្វីមួយយើងមានអារម្មណ៍ថា ឆាប់ហត់ជាងអ្នកដទៃ ដែលមានអាយុប្រហាក់ប្រហែលនឹងយើងដែរ។

៣) ការធ្វើរោគវិនិច្ឆ័យជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ៖
ជាទូទៅវេជ្ជបណ្ឌិតធ្វើការសន្និដ្ឋានជាជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃបានដោយពឹងផ្អែកទៅលើ អាយុអ្នកជំងឺ(លើស៤០ឆ្នាំ កត្តាប្រឈម (ជក់បារី) និងរោគសញ្ញាគ្លីនិក (ក្អក និងហត់រ៉ាំរ៉ៃ)។ ក្នុងការមន្ទិលសង្ស័យលើរោគវិនិច្ឆ័យ គេអាចបញ្ជាក់ឲ្យបានច្បាស់លាស់តាមរយៈ ការប្រើឧបករណ៍វាស់ផ្លូវដង្ហើម (Lung Function Test)។

៤) ការព្យាបាល៖
ថ្វីត្បិតតែពុំមានថ្នាំជួយអោយជាសះស្បើយ ប៉ុន្តែមានការព្យាបាលល្អរួមទាំងការឈប់ពិសាបារី ផងដែរ អាចជួយឲ្យអ្នកជំងឺបានធូរស្រាលពីរោគសញ្ញាដែលរំខានដូចជា ក្អក និងហត់ជាដើម ពិសេសជាងនេះទៅទៀតគឺ ការព្យាបាលត្រឹមត្រូវ ជួយទប់ស្កាត់កុំឲ្យជំងឺមាន ការវិវត្តន៍ទៅរកការខ្សោយផ្លូវដង្ហើមធ្ងន់ធ្ងរ។

ដូច្នេះហើយបើមានរោគសញ្ញា ក្អក ហត់ ឬពិបាកដកដង្ហើមរ៉ាំរ៉ៃ ជាពិសេសលោកអ្នកដែលធ្លាប់ ឬកំពុងតែបន្តការពិសាបារី សូមមកពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃឲ្យបានច្បាស់លាស់ និងទទួលបាននូវការព្យាបាល ត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ អ្នកជំងឺទឹកនោមផ្អែមគួរដឹងពីរបបអាហារដ៏ត្រឹមត្រូវ!
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


