សុខភាព
គ្រាប់ផ្កាឈូករ័ត្ន មុខងារឱសថព្យាបាលជំងឺរ៉ាំរ៉ៃបានច្រើនមុខ ជាពិសេសទាក់ទងនឹងសួត
គ្រាប់ផ្កាឈូករ័ត្ន គឺជាធញ្ញជាតិដែលមនុស្សជាច្រើនចូលចិត្តញ៉ាំលេងកំដរមាត់ ឬផឹកតែជជែកគ្នា។ ក្រៅពីមានរសជាតិឆ្ងាញ់ ផ្កាមួយប្រភេទនេះ ក៏មានប្រយោជន៍ចំពោះសុខភាព ដូចជា សំបូរទៅដោយវីតាមីននិងសារធាតុរ៉ែផងដែរ។ វាក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺ រួមមាន បេះដូង និង ទឹកនោមផ្អែមប្រភេទទី ២ ។

គុណប្រយោជន៍ ៥ យ៉ាងនៃគ្រាប់ផ្កាឈូករ័ត្ន ៖
១ ថែរក្សាបេះដូង
ម៉ាញ៉េស្យូមនៅក្នុងគ្រាប់ផ្កាឈូករ័ត្ន កាត់បន្ថយកម្រិតសំពាធឈាម និងហានិភ័យនៃជំងឺបេះដូង។ លើសពីនេះទៀត គ្រាប់ផ្កាឈូករ័ត្នសម្បូរទៅដោយអាស៊ីដខ្លាញ់ អាស៊ីដ លីណូលីក ដែលជួយពង្រីកសរសៃឈាមប្រយុទ្ធនឹងជំងឺបេះដូង។
២ ជំងឺទឹកនោមផ្អែម
ការសិក្សានិងពិសោធន៍មួយ ចំនួនបានផ្តល់ព័ត៌មានថា គ្រាប់ផ្កាឈូករ័ត្នមានអត្ថប្រយោជន៍ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ កាត់បន្ថយហានិភ័យ នៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី ២ ។
បន្ថែមលើនេះ មានការសិក្សាមួយធ្វើឡើងក្នុងចំណោមអ្នកដែលញ៉ាំគ្រាប់ផ្កាឈូករ័ត្ន ១ អោន (៣០ ក្រាម) ។ ភ្ជាប់ជាមួយអាហារដែលមានសុខភាពល្អជារៀងរាល់ថ្ងៃ។ គេបានរកឃើញថា វាអាចជួយឲ្យកម្រិតជាតិស្ករក្នុងឈាមថយចុះប្រហែល ១០% ក្នុងរយៈពេល ៦ ខែ។ បើប្រៀបធៀបទៅនឹងការញ៉ាំអាហារដែលមានសុខភាពល្អតែមួយមុខ។

៣ កាត់បន្ថយការរលាក
គ្រាប់ផ្កាឈូករ័ត្នមានផ្ទុកសារធាតុ Flavonoid ដែលជួយពង្រឹងភាពស៊ាំរបស់រាងកាយ។ កាត់បន្ថយការរលាករ៉ាំរ៉ៃដែលជាកត្តាហានិភ័យនៃជំងឺរ៉ាំរ៉ៃជាច្រើន។
៤ ការព្យាបាលទូទៅ
សព្វថ្ងៃគ្រាប់ផ្កាឈូករ័ត្នត្រូវបានផលិតជាថ្នាំគ្រាប់ជាច្រើន។ វាត្រូវបានប្រើដើម្បីព្យាបាលជំងឺនិងរោគសញ្ញាដូចជាថ្នាំបញ្ចុះទឹកនោម។ ជំងឺរលាកទងសួត ឬត្រូវបានប្រើដើម្បីព្យាបាលជំងឺស្បែកផ្សេងៗ។

៥ ព្យាបាលជំងឺ coccidiosis
តើអ្នកដឹងទេថា ការបរិភោគគ្រាប់ផ្កាឈូករ័ត្ន អាចព្យាបាលជំងឺ coccidiosis ជួយបំបាត់ការទល់លាមក រាគធ្ងន់ធ្ងរ? វាក៏ជួយកាត់បន្ថយហានិភ័យ នៃជំងឺមហារីកពោះវៀនធំផងដែរ។
បើទោះបីជា គ្រាប់ផ្កាឈូករ័ត្នសម្បូរទៅដោយអត្ថប្រយោជន៍ជាច្រើនក៏ដោយ។ ប្រសិនបើបរិភោគក្នុងបរិមាណច្រើនហួសប្រមាណ វាអាចប៉ះពាល់ដល់សុខភាពអ្នកយ៉ាងធ្ងន់ធ្ងរ។ ជាពិសេសចំពោះស្ត្រីមានផ្ទៃពោះ គួរចៀសវាងទទួលទានគ្រាប់ផ្កាឈូករ័ត្ន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជម្ពូ សំបូរសារធាតុចិញ្ចឹមនិងអាហារូបត្ថម្ភ សម្រាប់មនុស្សទូទៅ ជាពិសេសអ្នកជំងឺទឹកនោមផ្អែម
ចុចអាន៖ថ្លើមសាច់សត្វមានប្រយោជន៍ដល់សុខភាពច្រើនអនេក អ្នកមិនដែលហូបអាចនឹងភ្ញាក់ផ្អើលមិនខាន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន