Connect with us

សុខភាព

អ្នកជំងឺកូវីដ កម្រិតស្រាលគួរអនុវត្តលំហាត់ងាយៗទាំងនេះដើម្បីបង្កើនកម្រិតអុកស៊ីនសែន និងស្ដារមុខងារសួតឡើងវិញ

បានផុស

នៅ

ខណៈប្រទេសមួយចំនួនលើពិភពលោកឲ្យអ្នកជំងឺកូវីដ ១៩ កម្រិតស្រាល និងមធ្យម សម្រាកព្យាបាលដោយខ្លួនឯងនៅផ្ទះ ក្នុងនោះអ្នកជំនាញផ្នែកសុខភាពរបស់ឥណ្ឌា បានណែនាំពិធីងាយៗឲ្យអ្នកជំងឺឆាប់សះស្បើយ ។

ដើម្បីជួយអ្នកជំងឺកូវីដ ១៩ កម្រិតស្រាល អ្នកជំនាញបានណែនាំឲ្យអ្នកជំងឺធ្វើលំហាត់ប្រាណដកដង្ហើម និងហាត់យូហ្គា ដើម្បីបង្កើនកម្រិតអុកស៊ីសែន និងស្តារមុខងារសួតឡើងវិញ ខណៈលំហាត់ដកដង្ហើមនេះ ក៏ជួយដល់ចរន្តឈាម និងធ្វើឲ្យមនុស្សម្នាក់មានអារម្មណ៍ថាលែងធុញទ្រាន់ផងដែរ អំឡុងសម្រាកព្យាបាលខ្លួនឯងនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ លោកវេជ្ជបណ្ឌិត Mickey Mehta អ្នកជំនាញផ្នែកកាយសម្បទាដ៏ល្បីល្បាញ បានប្រាប់តិចនិកការដកដង្ហើមពីការហាត់យូហ្គា ។

លោកវេជ្ជបណ្ឌិតបាននិយាយថា អ្នកត្រូវអង្គុយលើកៅអី ហើយបិទភ្នែក និងអង្គុយឲ្យត្រង់ខ្លួន ។ ចាប់ផ្តើមដកដង្ហើមចូល ហើយដកដង្ហើមចេញមួយៗ ។ ប៉ុន្តែខណៈពេលដែលអ្នកដកដង្ហើមចូល អ្នកត្រូវលើកទ្រូង ហើយផើតពោះ ។ នៅពេលដកដង្ហើមចេញ អ្នកគួរតែរាងបង្រួញខ្លួន ។ ធ្វើដូចនេះរយៈពេល ១០ ទៅ ១៥ វិនាទី ។ បនា្ទប់ពីនេះសូមចាប់ផ្តើមដកដង្ហើមវែងៗតាមច្រមុះ ហើយចាប់ផ្តើមផ្លុំចេញយឺតៗតាមមាត់ ។ ក្រោយមកធ្វើបែបនេះម្តងទៀតរយៈពេល ១០ ទៅ ១២ វិនាទី វានឹងជួយអ្នកជាជាសះស្បើយឆាប់រហ័ស ។

លោកវេជ្ជបណ្ឌិត Mickey និយាយថាការធ្វើបែបនេះ ៣ ដងក្នុងមួយថ្ងៃ មុនពេលទទួលទានអាហារគ្រប់ពេល អាចបង្កើនចលនារបស់សន្ទះទ្រូង និងពោះដល់ប្រវែងពេញ ១២ ទៅ ១៣ សង់ទីម៉ែត្រ ហើយវាបណ្តេញការឆ្លងមេរោគ និងបាក់តេរីទាំងអស់ចេញពីផ្លូវដង្ហើមតាមច្រមុះ ។

អត្ថប្រយោជន៍មួយទៀតនៃលំហាត់ដកដង្ហើមនេះគឺថា ខណៈពេលកំពុងអនុវត្តពិធីទាំងនេះ សួតទាំង ៥ ផ្នែករបស់អ្នកដែលនៅទទេត្រូវបានបំពេញអុកស៊ីសែនឡើងវិញទាំងស្រុង ។ សមត្ថភាពដងដង្ហើមនៃសួតរបស់យើងគឺ ៥ លីត្រ ខណៈជាធម្មតាមនុស្សដកដង្ហើមក្រោម ២ ទៅ ២.៥ លីត្រប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ India Today

ចុចអាន ៖ លម្អិតពីការគ្រប់គ្រង ឬប្រើប្រាស់ឱសថព្យាបាល អ្នកជំងឺកូវីដ ស្រាលតាមផ្ទះ និងកម្រិតមធ្យម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម