ព័ត៌មានជាតិ
ក្រសួងកិច្ចការនារី និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជាប្រារព្ធទិវាយូហ្គាអន្តរជាតិ ដើម្បីរម្លឹកពីការហាត់យូហ្គាបែបបុរាណ
នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងកិច្ចការនារី និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានសហការរៀបចំខួបលើកទី១០ នៃទិវាយូហ្គាអន្តរជាតិឆ្នាំ២០២៥ ប្រធានបទ «ផែនដីតែមួយ និងសុខភាពតែមួយ» ក្រោមការចូលរួមពីរដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី អុឹង កន្ថាផាវី និងលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា។

កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងរម្លឹកដល់ប្រពៃណីនៃការហាត់យូហ្គាបែបបុរាណ ដែលជាទស្សនៈ និងការអនុវត្តលំហាត់ប្រាណដើម្បីសុខភាពរាងកាយ និងផ្លូវចិត្ត។
លោកស្រី អ៉ឹង កន្ថាផាវី មានប្រសាសន៍ក្នុងឱកាសនោះថា៖ “ការហាត់យូហ្គាជាប្រចាំគឺពិតជាផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពផ្លូវចិត្ត សុខភាពផ្លូវកាយ និងប្រាជ្ញាស្មារតី ប្រកបដោយភាពធន់ទៅនឹងអាកាសធាតុ និងបរិយាកាសនៃជីវិតប្រចាំថ្ងៃ”។
ជាមួយគ្នានេះ លោកស្រីក៏បានលើកទឹកចិត្តឱ្យមន្ត្រីរាជការទាំងអស់បន្តហាត់យូហ្គាដោយខ្លួនឯងជាប្រចាំនៅផ្ទះ ដើម្បីកាត់បន្ថយភាពតានតឹងផ្លូវចិត្ត បង្កើនថាមពលសម្រាប់កម្លាំងកាយ និងកម្លាំងចិត្តផងដែរ៕





-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


