សុខភាព
អាហារ ៥ ក្រុមនេះជាថ្នាំបំប៉នរាងកាយមនុស្សចាស់ ដើម្បីបង្កើនការការពារប្រឆាំងនឹងកូវីដ
វេជ្ជបណ្ឌិត Suwanchai វេជ្ជបណ្ឌិតនៃអគ្គនាយកដ្ឋានសុខាភិបាលបានមានប្រសាសន៍ថា ក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ មនុស្សចាស់មានហានិភ័យខ្ពស់ ដោយសារភាពស៊ាំចុះខ្សោយតាមអាយុ ហើយបើពួកគេមានការឆ្លងមេរោគ ទំនងជាស្លាប់ច្រើនជាងមនុស្សទូទៅ។

ជាពិសេសមនុស្សចាស់ដែលមានជំងឺមូលដ្ឋាន ដូចជាជំងឺទឹកនោមផ្អែម ជំងឺសម្ពាធឈាមខ្ពស់ ជំងឺសួតមហារីក។ ដូច្នេះសុខភាពមនុស្សចាស់ក្នុងសម័យនេះ គឺជារឿងចាំបាច់តាមរយៈការហូបអាហារក្នុងបរិមាណត្រឹមត្រូវនិងបានទៀងទាត់។
អាហារ ៥ ប្រភេទផ្សេងគ្នានៅក្នុងក្រុមនីមួយៗខាងក្រោមនេះ នឹងជួយមនុស្សចាស់ឲ្យរឹងមាំ ប្រឆាំងនឹងជំងឺកូវីដ ៖
១ អាហារគួរតែទន់ ដោយប្រើបន្លែសាច់សណ្តែកកាត់ជាដុំតូច ៗហើយស្ងោរ ដើម្បីងាយស្រួលទំពារនិងទទួលទានក្នុងបរិមាណច្រើន។

២ បែងចែកអាហារឲ្យបានច្រើនមុខ ដើម្បីបង្កើនការរៀបចំអាហារសម្រន់នៅពេលថ្ងៃ នឹងជួយឲ្យមនុស្សចាស់ទទួលបានអាហារគ្រប់គ្រាន់។
៣ រសជាតិនៃអាហារគឺមិនត្រូវហឹរខ្លាំងទេ អាចប្រើគ្រឿងទេសឱសថដើម្បីបង្កើនក្លិននិងរសជាតិ ជួយជំរុញចំណង់អាហារ។
៤ ត្រូវផ្តោតលើអាហារដែលចម្អិនថ្មីៗ ឬកំដៅវាជាមុន។ ការផ្ដល់អាហារខណៈពេលដែលវានៅតែក្ដៅ នឹងធ្វើឲ្យអាហារមានរសជាតិឆ្ងាញ់ ជាងអាហារត្រជាក់។
៥ ជ្រើសរើសទឹកដោះគោដែលគ្មានរសជាតិ បើមនុស្សចាស់មិនពិសាទឹកដោះគោ អាចជំនួសដោយយ៉ាអួធម្មជាតិ។ តៅហ៊ូឬទឹកសណ្តែកជាមួយនឹងការបន្ថែមជាតិកាល់ស្យូម ឬបន្ថែមអាហារដែលជាប្រភពកាល់ស្យូមផ្សេងទៀត រួមមាន ត្រី តៅហ៊ូ សារ៉ាយបៃតងខ្មៅ។ ល។

បន្ថែមពីលើការទទួលទានអាហារដែលផ្តល់សារធាតុចិញ្ចឹម ដើម្បីជួយពង្រឹងប្រព័ន្ធការពាររាងកាយក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ អ្នកអាចក៏ផ្តល់អ្វីផ្សេងដែលមានជីវជាតិគ្រប់គ្រាន់ ដើម្បីជួយពង្រឹងប្រព័ន្ធការពាររាងកាយរបស់មនុស្សចាស់បានដូចគ្នា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គ្រោះថ្នាក់ស្នាក់នៅផ្ទះយូរ! យុវវ័យគួរបង្រៀនចាស់ៗធ្វើលំហាត់ប្រាណ បង្កើនភាពស៊ាំទប់ទល់កូវីដ
ចុចអាន៖យុវវ័យចេញក្រៅញឹក ទៅកន្លែងកកកុញ មកមើលវិធីការពារមនុស្សចាស់ និងក្មេងៗ ពីវីរុសបំប្លែងខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៣ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


