សុខភាព
ប្រយ័ត្នឲ្យមែនទែន ម៉ាស៊ីនសម្ងួតដៃក្នុងបន្ទប់ទឹកតាមផ្សារទំនើប កំពុងក្លាយជាភ្នាក់ងារចែកចាយ Delta
ជាទូទៅនៅតាមផ្សារទំនើបធំៗ យើងគ្រប់គ្នាដែលធ្លាប់ចូលបន្ទប់ទឹកនៅទីនោះ ប្រាកដជាឃើញម៉ាស៊ីនសម្រាប់សម្ងួតដៃ នៅកៀកកន្លែងលាងដៃមិនខាន។

ផ្អែកលើការស្រាវជ្រាវមួយក្រុមនៃសាកលវិទ្យាល័យ Leeds របស់ចក្រភពអង់គ្លេស បានបញ្ជាក់ថា ម៉ាស៊ីនសម្ងួតដៃនៅតាមផ្សារទំនើប កំពុងក្លាយជាភ្នាក់ងារចែកចាយវីរុសបំប្លែងខ្លួន Delta។ ខណៈពេលដែលយើងប្រើរួម ឬក្រោយអ្នកឆ្លងវីរុស។

ក្រុមអ្នកស្រាវជ្រាវក៏បានដាក់ម៉ាស៊ីនអតិសុខុមទស្សន៍ (មីក្រូស្កូប) ពិនិត្យមើលលើដំណើរនៃមេរោគលើម៉ាស៊ីនផ្លុំសម្ងួតដៃ ដោយមានអ្នកស្ម័គ្រចិត្ត១០នាក់ ហើយឲ្យអ្នកទាំងនោះលាងសម្អាតដៃ និងសម្ងួតដៃ ដោយប្រើម៉ាស៊ីនផ្លុំសម្ងួត តាមទម្លាប់ធម្មតារបស់ខ្លួន។ បន្ទាប់មក អ្នកស្រាវជ្រាវបានទៅប្រមូលទិន្នន័យ ដោយពិនិត្យមើលវត្ថុ និងកន្លែងដែលអ្នកស្ម័គ្រចិត្តប៉ះពាល់ក្រោយលាងសម្អាតដៃភ្លាមៗ មានទាំង ដៃទ្វារ កៅអី ទូរសព្ទ -ល- បានរកឃើញថា ការសម្ងួតដៃដោយម៉ាស៊ីន គឺសល់ហានិភ័យមេរោគជាច្រើន។ ជាពិសេសចំពេលដែលវីរុសបំប្លែងខ្លួន Delta កំពុងវាយលុកក្នុងប្រទេសយើង កាន់តែខ្លាំងថែមទៀត។

ក្នុងករណីខាងលើនេះ អ្នកប្រើប្រាស់បន្ទប់ទឹកសាធារណៈគួរមានវិធានការផ្ទាល់ខ្លួន ដោយអាចចៀសបានគួរកុំប្រើម៉ាស៊ីនសម្ងួតដៃ ក្រោយលាងដៃរួច។ យើងអាចប្រើក្រដាសអនាម័យជូតដៃ ហើយត្រូវលាងដៃជាមួយទឹកអាកុលឬជែលបន្ថែមសិន សឹមចាប់កាន់របស់ផ្សេងលើដងខ្លួន៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រកាន់គោលការណ៍ ៣ ធំៗនេះ ធានាថាដូសទីប៉ុន្មានក៏ដោយ សុទ្ធតែមានប្រសិទ្ធភាពខ្លាំងក្លា
ចុចអាន៖មកដឹងពីពាក្យចចាមអារ៉ាមជុំវិញវ៉ាក់សាំងកូវីដ ខុសពីការពិតទាំងស្រុង
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


