សុខភាព
កត្តាប្រឈម និងមូលហេតុ ដែលបណ្តាលឲ្យកើតមានមហារីកសុដន់លើស្ត្រី!
បច្ចុប្បន្ន នៅលើពិភពលោក ជំងឺមហារីកសុដន់ ជាកង្វល់ទី១ ក្នុងចំណោមជំងឺមហារីករបស់ស្ត្រីទាំងអស់។ ចំណែកនៅប្រទេសកម្ពុជាយើងជំងឺនេះ គឺស្ថិតក្នុងចំណាត់ថ្នាក់ទី២ នៃជំងឺមហារីករបស់ស្ត្រី។

គេសង្កេតឃើញជំងឺនេះ ច្រើនមាននៅលើស្ត្រីវ័យចំណាស់ ប៉ុន្តែស្ត្រីវ័យក្មេង ក៏អាចជួបប្រទះដែរ។ អត្រានៃអ្នកជំងឺមហារីកសុដន់មាន៖
– ១០% អាចកើតលើស្ត្រីវ័យក្រោម ៣៥ឆ្នាំ
– ២០% អាចកើតលើស្ត្រីវ័យក្រោម ៥០ឆ្នាំ
– ៥០% អាចកើតលើស្ត្រីវ័យចន្លោះ ៥០-៦៩ឆ្នាំ
– ២៨% អាចកើតលើស្ត្រីវ័យចន្លោះ ៦៩ឆ្នាំ ឡើងទៅ

១) កត្តាប្រឈម និងមូលហេតុ ដែលបណ្តាលឲ្យកើតមានមហារីកសុដន់លើស្ត្រី៖
ជំងឺមហារីកសុដន់ កើតឡើងពីការវិវត្តន៍ នៃកោសិកាក្រពេញដោះ។ កត្តាដែលអាចបង្កឲ្យមានជំងឺនេះរួមមាន៖
– កត្តាអ័រម៉ូនស្ត្រី: ស្ត្រីខ្លះឆាប់ពេញវ័យពេក (មុន១២ឆ្នាំ) និងស្ត្រីខ្លះទៀតអស់រដូវយូរពេក (ក្រោយ ៥៥ឆ្នាំ)
– ស្ត្រីដែលមានបុត្រទី១ ក្រោយអាយុ ៣០ឆ្នាំ
– ស្ត្រីដែលប្រើថ្នាំពន្យារការមានរដូវ
– បញ្ហាតំណពូជ
– របបចំណីអាហារ
• អ្នកមិនសូវទទួលទានបន្លែ
• អ្នកមិនបានហាត់កីឡា
• អ្នកធាត់ខ្លាំង
• អ្នកញាំស្រា ៥០០ml ក្នុងមួយថ្ងៃ
– ជក់បារី
– ប្រវត្តិក្រុមគ្រួសារ មានជំងឺមហារីកសុដន់ មហារីកដៃស្បូន (អត្រាអាចកើតជំងឺមហារីកសុដន់មានពី ២០%-៣០% ក្នុងលក្ខណៈតំណពូជ) ។

២) រោគសញ្ញា
– ដុំមួយ ឬច្រើននៅក្នុងសុដន់ ទំហំតូចឬធំគែមជុំវិញ ដុំមិនច្បាស់លាស់ រឆេងរឆូងមិនអាចរំកិលបានជាប់ស្អិតជាមួយសាច់ដុំ
– ស្បែកសុដន់រាងដូចសំបកក្រូច
– ក្បាលដោះផតចូលក្នុង
– ដោះប្រែប្រួលទំហំខុសធម្មតាខ្លាំង
– ចេញទឹកដោះលាយឈាម
– មានកូនកណ្តុរ នៅក្រោមក្លៀក
– សញ្ញាផ្សេងៗទៀត


ជួនកាលការធ្វើរោគវិនិច្ឆ័យ និងព្យាបាលយឺត នាំឲ្យដុំនោះអាចលូតលាស់រាលដាលទៅកន្លែងផ្សេង និងបណ្តាលឲ្យមានអាការៈក្អួតចង្អោរ ស្រកទម្ងន់ ស្បែកឡើងពណ៌លឿង ឈឺសន្លាក់ឆ្អឹង ឈឺក្បាល ក្អក។

“ ប្រសិនបើមានករណីសង្ស័យ ឬមានអាការៈដូចបានរៀបរាប់ខាងលើ មេត្តាប្រញាប់ជួបពិគ្រោះវេជ្ជបណ្ឌិតជំនាញរោគស្ត្រីនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលបានត្រឹមត្រូវ“៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ផលប៉ះពាល់ក្រពះពោះវៀន ដោយការប្រើប្រាស់ថ្នាំសសៃ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ