សុខភាព
ជំងឺមហារីកឆ្អឹង ច្រើនកើតលើទីតាំង ៣នេះ លើរាងកាយ
ជំងឺមហារីកឆ្អឹង អាចកើតលើឆ្អឹងគ្រប់កន្លែងនៃរាងកាយ ប៉ុន្តែជំងឺនេះជាទូទៅច្រើនកើតនៅត្រង់ត្រគាក ឬឆ្អឹងវែងនៅដៃ ឬជើង។ ជំងឺមហារីកឆ្អឹង ជាជំងឺកម្រ មានប្រហែលជាមួយភាគរយនៃជំងឺមហារីកទាំងអស់។ ជាក់ស្ដែង ដុំមិនមែនមហារីកនៅឆ្អឹង កើតមានច្រើន និងញឹកញាប់នៅឆ្អឹងជាងដុំមហារីក។

ពាក្យថាមហារីកឆ្អឹង មិនសំដៅដល់មហារីកដែលរាលដាលពីកន្លែងផ្សេងមកដល់ឆ្អឹងនោះទេ។ ជំងឺមហារីករាលដាលទាំងនោះត្រូវគេឲ្យឈ្មោះទៅតាមទីតាំងដែលវាបានកើត។
ប្រភេទមហារីកឆ្អឹងខ្លះច្រើនកើតនៅលើក្មេងៗ និងខ្លះទៀតច្រើនកើតលើមនុស្សពេញវ័យ។ ការវះកាត់យកដុំមហារីកចេញ ជាវិធីព្យាបាលជាទូទៅមួយ ប៉ុន្តែការព្យាបាលដោយគីមី និងវិទ្យុសកម្ម ក៏អាចត្រូវប្រើដែរ ដោយផ្អែកតាមការវាយតម្លៃរបស់គ្រូពេទ្យ។
១. រោគសញ្ញាជំងឺមហារីកឆ្អឹង
រោគសញ្ញាមហារីកឆ្អឹងមានដូចជា៖
- ឈឺឆ្អឹង
- ហើម និងឡើងតឹងស្បែកជិតកន្លែងឈឺ
- ឆ្អឹងខ្សោយ អាចនឹងងាយបាក់
- អស់កម្លាំងល្ហិតល្ហៃ
- ស្រកទម្ងន់
គ្នាយើងគួរតែគួរទៅជួបពេទ្យ ឬនាំកូនទៅជួបពេទ្យបើមានចេញរោគសញ្ញាឈឺចាប់នៅឆ្អឹងដូចជា៖
- ឈឺបាត់ៗ
- ឈឺកាន់តែខ្លាំងនៅពេលយប់
- លេបថ្នាំបំបាត់ការឈឺចាប់មិនមានប្រសិទ្ធភាព
២. មូលហេតុបង្ក
មូលហេតុបង្កជំងឺមហារីកឆ្អឹងភាគច្រើនមិនដឹងមូលហេតុនោះទេ។ ជំងឺមហារីកឆ្អឹងមួយភាគតូចមានទំនាក់ទំនងទៅនឹងតំណពូជ និងខ្លះទៀតទាក់ទងទៅនឹងប្រវត្តិប៉ះពាល់នឹងវិទ្យុសកម្ម។
ជំងឺមហារីកឆ្អឹងosteosarcoma ជាមហារីកច្រើនកើលើកុមារ និងមនុស្សពេញវ័យអាយុក្រោម២០ឆ្នាំ។ ចំណែកជំងឺ មហារីកឆ្អឹងប្រភេទ Ewing sarcoma ច្រើនកើតលើមនុស្សវ័យចន្លោះពី១០ទៅ២០ឆ្នាំនិងមហារីកឆ្អឹងប្រភេទchondrosarcoma វិញច្រើនកើតលើមនុស្សមានវ័យលើសពី៤០ឆ្នាំ។
មនុស្សក្មេងអាចកើតជំងឺមហារីកឆ្អឹង ព្រោះតែជាវ័យកំពុងលូតលាស់ខ្លាំង ពិសេសពេលដំណាក់កាលវ័យគ្រប់ការ ដែលអាចធ្វើឲ្យមានដុំលូតលាស់នៅឆ្អឹង។ ជំងឺមហារីកទាំងបីខាងលើ មានផលប៉ះពាល់លើកោសិកាផ្សេងៗគ្នា ហើយការព្យាបាលនឹងអាស្រ័យលើប្រភេទនៃជំងឺមហារីកឆ្អឹងដែលអ្នកជំងឺកើតមាន៕
ចុចអាន៖គ្រូពេទ្យ ៖ ព្យាបាលទាស់ពេលកូនខ្ចី អ្នកម្ដាយដាច់ខាត កុំប្រើថ្នាំខ្មែរផ្សំពីសត្វព្រៃ
ចុចអាន៖រដូវភ្លៀងតែងឈឺគ្រុនផ្ដាសាយ ការពារខ្លួនតាមតិចនិកនេះ
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៤ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


